Ending Round : You are the best gift ! 💜🥀

4.7K 127 22
                                        

3 ឆ្នាំក្រោយមក....

ចាប់តាំងពី Jeongguk នឹង Soojin បានរៀបអាពាហ៍ពិពាហ៍រួចមកកន្លងជាងបីឆ្នាំពួកគេក៏មានទទួលបាននូវកូនស្រីម្នាក់ដែលមានអាយុ 3 ខួបដូចគ្នាដ៏គួរឲ្យស្រលាញ់ជាទ្រព្យគាប់ចិត្តរវាងចំណងស្នេហ៍របស់ពួកគេទាំងពីរ។

Jeon Jeongguk ពេលនេះក៏ក្លាយជាអគ្គនាយកធនាគារដ៏ល្បីល្បាញជាទីបំផុតនៅប្រទេសកូរ៉េនរណាក៏ទទួលស្គាល់នូវការរីកចម្រើនរបស់គេក្នុងពេលតែ 3 ឆ្នាំប៉ុណ្ណោះក៏សម្រេចបានសមិទ្ធផលដ៏ខ្ពង់ខ្ពស់។

ក្នុងពេលនេះក៏សម្លឹងឃើញថាក្នុងបន្ទប់គេងដ៏ធំទូលាយក៏មានកម្លោះក្រមុំមួយគូដែលរៀបចំសម្លៀកបំពាក់តុបតែងខ្លួនយ៉ាងស្រស់ស្អាតហើយនាយសង្ហាយើងក៏តុបតែងខ្លួនជាមួយឈុតខោអាវធំហើយក៏កាន់ក្រវាត់ករបស់គេតម្រង់ទៅរករាងកាយស្រឡូនស្ថិតក្នុងឈុតរ៉ូបពណ៏ប្រាក់ដៃតូចនឹងសក់ទម្លាក់មកក្រោយជាមួយនឹងការមូរខាងចុងតិចៗកំពុងតែឈរពាក់ក្រវ៉ាត់ករនៅមុខខាងកញ្ចក់ក៏ត្រូវបានស្វាមីនាងមកលួចឆ្មក់ស្នាមថើបពីក្រោយកញ្ចឹងកទើបនាងងាកមកញញឹមដាក់គេ។

"នេះអូនស្អាតខ្លាំងណាស់ប្រពន្ធសម្លាញ់! ក្រអូបណាស់!!!"។ នាយកម្លោះនិយាយហើយក៏នៅតែមកស្រង់ក្លិនក្រអូបចេញពីរាងកាយនាងតែនាងក៏យកដៃចាប់ស្មាគេហើយសម្លឹងមុខបុរសជាស្វាមី។

"កុំមកផ្តេសផ្តាសអីម៉ោងនឹង! នេះជិតដល់ម៉ោងដែលអូននឹងបងត្រូវទៅសម្ពោធហាងផង!!! ហុចក្រវ៉ាត់កមកអូនចងឲ្យបង!!"។ នាងក្រមុំក៏លាដៃដាក់ស្វាំមីសង្ហាហើយគេក៏ញញឹមបញ្ចេញខួច។

គេសម្លឹងមើលភរិយាដ៏ស្រស់ស្អាតរបស់គេដែលកំពុងចងក្រវ៉ាត់កឲ្យគេនោះដោយកែវភ្នែកពេញដោយក្តីស្រលាញ់មុននឹងថើបថ្ងាសនាងថ្នមៗហើយនាងក៏ងើបមុខមកញញឹម។

"ថ្ងៃនេះអូនក៏ត្រៀមខ្លួនក្លាយជាថៅកែស្រីហើយណ៎! អ្នកនាង Jeon !!"។ បុរសជាស្វាមីក៏ត្រកងចង្កេះនាងហើយនាងក្រមុំក៏ញញឹមបែបរំភើបចិត្ត។

"អឺម! ហើយបងក៏នឹងត្រៀមខ្លួនក្លាយជាថៅកែប្រុសរបស់ភោជនីយដ្ឋានរបស់អូនដូចគ្នាមែនទេ?"។ នាងក្រមុំក៏និយាយហើយ Jeongguk ក៏លើកដៃមកវែកសក់នាងមុននឹងប្រទាបមុនបម្រុងមកថើបបបូរមាត់សីុជម្ពូរបស់ប្រពន្ធ។

🎉 You've finished reading សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ ) 🎉
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now