កាសីុណូ....
នៅថ្ងៃនេះនារីឆ្នើម Soojin កំពុងតែស្ថិតនៅក្នុងកាសីុណូអង្គុយលេងល្បែងតែមិនមែនក្នុងឋានៈជាអ្នកសីុឈ្មួលលេងល្បែងយកលុយឲ្យគេទៀតទេគឺនាងលេងវាយកលុយដើម្បីទៅដោះបំណុល។
"ខ្ញុំឈ្នះហើយ!"។ សម្លេងរបស់នារីស្រស់ក៏បន្លឺឡើងស្របនឹងគូប្រជែងទី 9 នាងចាញ់អស់ពីខ្លូន ហើយនាងក៏កើបលុយមិនចេះតិចពីការលេងល្បែងយ៉ាងស្ទាត់ជំបាញរបស់នាងធ្វើឲ្យម្ចាស់កាសីុណូនៅទីនេះមើលនាងរហូតមិនដាក់ភ្នែក។
"នាងម្នាក់នោះជាអ្នកណា? អីក៏ជំនាញយ៉ាងនេះ? វាមានល្បិចកលអីមែនទេ?"។ ម្ចាស់កាសីុណូឈរមើលនាងពីចម្ងាយហើយកូនចៅរបស់គេក៏ងាកមកអោនក្បាលដាក់ថៅកែ។
"បើតាមដឹងនាងគ្រាន់តែសីុឈ្មួលឲ្យគេទេថៅកែ! ហើយនាងមានជំនាញសាហាវណាស់! ខ្ញុំគិតថាបើវាឈ្នះម្លឹងៗយើងគួរតែចាត់ការតាមវិធីយើងទៅថៅកែ!"។ កូនចៅរបស់ម្ចាស់កាសីុណូក៏ញញឹមពិសពុលតាមដោយចៅហ្វាយគេដូចគ្នា។
បន្ទាប់ពីឈ្នះហើយនាងក៏ស្ពាយកាបូបលុយមួយគំនរក្នុងកាបូបធំនោះដើរចេញមកក្រៅរហូតដល់ផ្លូវមួយដែលរាងស្ងាត់ក៏មានពួកក្រុមអន្ធពាលមួយក្រុមចេញមកពាំងពីមុននាងតែម្តង។
"អីយ៉ា! ទៅណា៎អូនស្រី?"។ បុរសមាឌធំមា្នក់មានសាក់ពេញដើមដៃក៏ដើរមកពាំងមុខ Soojin មុនគេហើយនាងក៏ងើយមកសម្លក់មុខគេ។
"ទៅណាក៏មិនទើសឪឯងដែរ! ជៀសផ្លូវ!"។ នាងក៏ស្រែកដាក់គេវិញហើយគ្នីគ្នាវាក៏សើចរួចអាម្នាក់ទៀតដែលក្បាលត្រងោលក៏មកចាប់ដើមដៃនាង។
"មាត់ឆៅណាស់តើស្រីស្អាត! ឆ្នាស់ចឹងបងចូលចិត្តហេ៎!"។ និយាយហើយវាក៏ប្រុងថើបដៃនាង តែ Soojin ក៏យកកាបូបវៃមុខរបស់វាមួយទំហឹងធ្វើឲ្យវាឈឺដួលអុកគូថលើដីតែម្តង។
"ចង្រៃយ៎! វាហ៊ានវៃគ្នាយើងផង! យើស! នាងឯងខ្លាំងបានប៉ុណ្ណា! ចូលទៅចាប់វាទៅ!"។ ពេលនោះគ្នីគ្នាវាក៏ចូលមកបម្រុងមកចាប់នាងតែ Soojin ក៏រវាសជាងក៏លើកជើងហក់ធាក់មួយជើងចំកណ្តាលចំណុចពិសេសរបស់វាហើយគ្នាវាម្នាក់ទៀតត្រូវនាងបត់មួយកែងចំមាត់របស់វាបណ្តាលឲ្យបែកតែម្តងតែទោះខ្លាំងយ៉ាងណាក៏គ្នាគេច្រើនជាងនាងដែរ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Любовные романыរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
