នៅទីលានប្រណាំងម៉ូតូ....
សម្លេងអ៊ូអរនៃបរិយាកាសនៅទីនេះគឺខ្លាំងក្លាបំផុតដោយសារតែការប្រកួតដ៏កក្រើករវាងកំពូលជើងខ្លាំងក៏ត្រៀមនឹងមកដល់ហើយការភ្នាល់គ្នាក្នុងក៏ច្រើនក្រាស់ក្រែលដែរក្នុងរាត្រីនេះធ្វើឲ្យម្ចាស់ទីកន្លែងប្រណាំងឡានម៉ូតូមួយនេះរីករាយនឹងកើបលុយជាខ្លាំងយ៉ាងអនេក។
កម្លោះ Fin ដែលជាថៅកែនៅទីនេះបាននឹងកំពុងឈរក្បែរនារីខ្ពស់ស្រឡះម្នាក់នេះដែលពេលនេះនាងគ្រងឈុតជាអ្នកបើកបរម៉ូតូមានសព្វគ្រប់គ្រឿងការពារខ្លួនជាមួយនឹងមួកសុវត្ថិភាពដ៏សំខាន់មិនអាចខ្វះបានហើយសក់វែងរបស់នាងត្រូវបានចង់ឡើងជាកន្ទុយសេះហើយក៏បានកប់ក្នុងមួកអស់ពាក់កណ្តាលដែលពេលនេះបញ្ចេញបានត្រឹមចុងសក់តែប៉ុន្នឹង ហើយនាងកំពុងតែអង្គុយសាកម៉ាសីុនម៉ូតូ។
"យ៉ាងម៉េច Marie !!! ទៅរួចទេ??? ខ្ញុំថាកម្លោះ Jeong គេខ្លាំងក្លាណាស់ជាមួយរឿងម៉ូតូនេះណា៎?"។ កម្លោះ Fin ក៏ហៅសព្វនាមហៅក្រៅរបស់ Soojin គឺ Marie នឹងឯងព្រោះនីទីលានប្រណាំងមិនមាននរណាទម្លាប់ប្រើឈ្មោះពិតទេមានតែកម្លោះ Jeongguk តែម្នាក់គត់ដែរមិនលាក់សមាសភាពគេហើយប្រើវង្សត្រកូលពិតៗនោះ។
"និយាយដូចមិនស្គាល់ខ្ញុំជានរណាចឹង Fin ! នេះខ្ញុំ Marie !! អ្វីក៏អាចធ្វើបានយ៉ាងរលូនបើខ្ញុំចង់! ខ្លាចតែគ្មានចំណូលចិត្តទេ!"។ នាងក្រមុំនិយាយហើយក៏ទាញកញ្ចក់មួកនាងបិទស្របនឹងសម្លេងម៉ូតូមួយបានមកដល់ហើយក៏ចាប់ហ្រាំ្វងមួយទំហឹងក្បែរនាងតែម្តង។
រូបកាយខ្ពស់ស្រឡះបានបោះជើងចុះពីលើម៉ូតូហើយមើលទៅមិនថាប្រភេទឈុតអ្វីដែរនាយម្នាក់នេះពាក់នោះទេ ក៏មិនអាចបំបិទមុខមាត់សង្ហាគេបានឡើយមើលមកគឺឥតខ្ចោះខ្លាំងណាស់ហើយក៏ដោះមួកចេញហើយរលាស់សក់ដោយបង្ហាញភាពសង្ហាឲ្យមនុស្សជុំវិញខ្លួនស្ទើរឆ្កួតហើយក៏សំដៅមករកនាងក្រមុំដែលនៅលើម៉ូតូ។
"យប់នេះលេងឲ្យអស់ដៃទៅ!!! ព្រោះខ្ញុំមិនបន្ធូរដៃឲ្យនាងស្រាប់ហើយ !"។ នាយកម្លោះក៏ដើរមកនិយាយដោយជឿជាក់ហើយនាងក្រមុំក៏ហើបកញ្ចក់មួកបន្តិចមុននឹងងក់ក្បាលជាការយល់ស្រប។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
