មាត់ទន្លេ....
ពេលនេះឡានទំនើបខ្មៅរលោងមួយគ្រឿងក៏បានមកចង់នៅជិតមាត់ទន្លេហើយគេក៏បើកទ្វារចុះហើយក៏ទៅបើកទ្វារខាងនារីម្នាក់ដែលគេងលង់លក់ក្នុងរថយន្តគេនេះ។
"Soojin !!! Soojin !!"។ សម្លេងហៅរួមនឹងការអង្រួនរបស់គេបានធ្វើឲ្យនាងបើកភ្នែកហើយក៏ងាកមើលជុំវិញខ្លួនជាមួយនឹងភាពងងុយបន្តិចមុននឹងមើលភ្នែកឲ្យអស់ហើយភ្ញាក់ផ្អើលជាមួយទេសភាពជុំវិញខ្លួន។
"សម្លឹងអី? ចុះមក!"។ នាយកម្លោះក៏និយាយដាក់នាងបែបនេះហើយក៏ទៅបានបើកកិបខាងក្រោយរថយន្តរួចអង្គុយហើយនាងក្រមុំនេះក៏ជ្រួញចិញ្ចើមបន្តិចហើយក៏ងើបចេញមកពត់ខ្លួនបន្តិចហើយក៏ដើរមករក Jeongguk កំពុងរើយកកំប៉ុងស្រាបៀរ 2 3 ចេញមក។
"ណេះ! ផឹកទៅ!"។ នាយកម្លោះក៏ហុចស្របៀរឲ្យនាងមួយកំប៉ុងមុននឹងគាស់ផឹកខ្លួនឯងហើយក៏អង្គុយក្នុងកិបឡានខាងក្រោយនេះសម្លឹងទៅមាត់ទឹក។
"លោកចូលចិត្តមកផឹកបៀរនៅទីនេះហ៎?"។ នាងក្រមុំក៏សួរហើយនាយកម្លោះក៏ងក់ក្បាល។
"វាក៏ធ្វើខ្ញុំស្រស់ស្រាយម្យ៉ាងពេលដែលមិនមានស្រីញីតោងទាមច្រើន! នៅក្លឹបធុញថប់នឹងស្រីៗពេកក៏មកទីនេះផឹកតែឯងចឹងទៅ! មើលទឹកទន្លេឲ្យធូរចិត្ត! ហើយណាមួយនាងក៏ស្រាប់តែដេកបាត់ទៀតមិនដឹងត្រូវជូនទៅណា! បើខ្ញុំមិនស្គាស់ផ្ទះផង!"។ នាយកម្លោះក៏រៀបរាប់ហើយនាងក្រមុំក៏សម្លឹងមុខគេបន្តិចហើយក៏ក្រេបស្រាបៀរក្នុងដៃបន្តិចដែរ។
"ចឹងម៉េចមិនដាស់ខ្ញុំ? រឺលោកពេញចិត្តឃើញខ្ញុំគេងនៅក្នុងឡានលោក?"។ Soojin ក៏ញញឹមដាក់គេហើយនាយកម្លោះនេះស្ទើរឈ្លក់បៀរទៅហើយក៏សម្លក់មុខនាង។
"នែ! នាងដូចជាពោរពេញដោយខ្លួនឯងពេលហើយ! ខ្ញុំប្រាប់ហើយថាស្រីដែលខ្ញុំស្រឡាញ់មានតែ Jaehee ម្នាក់គត់!"។ នាយកម្លោះក៏តបទៅវិញហើយនាងក្រមុំក៏សម្លឹងមុខគេហើយដាក់កំប៉ុងបៀរចុះ។
"គ្មានស្រីណាដែលអាចយកឈ្នះលើ Jaehee បានទាល់តែសោះហេ៎?"។ Soojin ក៏សួរ ហើយនាយកម្លោះក៏ងាកមកសម្លឹងនាងវិញ។
"មែនហើយ! អ្នកណាក៏ប្រៀបជាមួយ Jaehee មិនបានដែរ! មិនថានាងយ៉ាងណាចំពោះខ្ញុំតែបេះដូងខ្ញុំមានតែ Jaehee ទេ! ខ្ញុំពិតជាស្រឡាញ់ Jaehee ខ្លាំងណាស់! បើមានអ្វីអាចជួយហៅចិត្តឲ្យនាងមកស្រឡាញ់ខ្ញុំបាននោះ! ខ្ញុំក៏សុខចិត្តធ្វើឲ្យតែ Jaehee មានខ្ញុំមួយចំណែកក្នុងបេះដូងនាង!"។ នាយកម្លោះនិយាយដោយមុខស្ងួតហើយនាងក្រមុំក៏ងាកមកសម្លឹងគេ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
