សាកលវិទ្យាល័យ...
ពេលនេះនៅសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅសេអ៊ូលអ៊ូអរទៅដោយនិស្សិតដែលចាកចេញពីយាន្ដជំនិះទំនើប ខ្លះក៏មានសូហ្វ័រឡានជូនមកដោយផ្ទាល់ខ្លួនហើយធ្វើខ្លួនប្រកបដោយភាពហឺុហាសីុវិល័យកំពុងបោះជំហានចូលមកក្នុងសាកលវិទ្យាល័យនេះ ហើយពេលនេះក៏ត្រូវនាំគ្នាភ្ញាក់ផ្អើលនឹងវត្តមានឡានទំនើបម៉ាក Porch ពណ៍ខ្មៅមួយគ្រឿងទៅវិញដែលបើកមកចតយ៉ាងសង្ហាក្នុងបរិវេណសាកលវិទ្យាល័យ។
ពេលនោះទ្វារក៏បើកឡើងបង្ហាញនូវរូបរាងខ្ពស់ស្រឡះ ផ្ទៃមុខសង្ហាដែលខាបព្រលឹងស្រីក្បែរៗនោះស្ទើរតែទន់ជង្គង់ទៅហើយ ក៏ងើបចេញពីឡានហើយបិទទ្វាររួចលើកកាតាបស្ពាយដើរទៅដោយមិនភ្លេចជ្រែងដៃចូលហោប៉ៅដោយរឹកពារសង្ហាតែម្តង។
"អូយ! នេះជាសិស្សផ្ទេរមែនទេ? សង្ហាណាស់ឯង!"។ និស្សិតស្រីដែលឈរនៅម្ខាងជាមួយមិត្តភក្តិក៏សម្លឹងទៅនាយកម្លោះយ៉ាងភ្លឹករហូតរបូតសៀវភៅពីដៃ។
"នេះសៀវភៅអ្នកនាងជ្រុះហើយ!"។ នាយកម្លោះសម្បូរស្នេហ៍ក៏ចូលមករើសសៀវភៅឲ្យគេ ហើយក៏ញញឹមដាក់នាងបញ្ចេញស្នាមខួចធ្វើឲ្យនាងចង់សន្លប់ទៅហើយ។
"ព្រះអើយ! សង្ហាហើយចិត្តល្អទៀត! អូយ! ជាទេវបុត្រចាប់ជាតិហើយ!"។ និស្សិតស្រីនោះក៏និយាយឡើងដោយរំភើបចិត្តបន្ទាប់ពីនាយកម្លោះខាងនេះក៏ដើរចេញដោយញញឹមចុងមាត់។
"ជៀសផ្លូវយើងវើុយ! ទើសទែងណាស់!"។ សម្លេងស្រែកបែបកាចរបស់នារីម្នាក់ក៏បន្លឺឡើង ធ្វើឲ្យគ្រប់គ្នាព្រឺសម្បុរគីង្គក់បើគ្រាន់តែលឺ។
"នែ! បងធំមកហើយ! ជៀសវើុយ! ជៀស!"។និស្សិតទាំងប្រុសស្រីក៏នាំគ្នាគេចដោយមិនហ៊ានសម្លឹងមុខនារីមានអំណាចម្នាក់នោះទេ។
សម្លៀកបំពាក់និស្សិតនារីតែមើលមកគ្មានសណ្តាប់ធ្នាប់ ដោយសារតែឯកសណ្ឋាននាងគ្មានការរៀបចំឲ្យរៀបរយនៅមានបំពាក់អាវក្រៅយ៉ាងក្រាស់ មុខរបស់នាងគឺដូចថ្មតាន់មឺុនឆ្នាំទៅហើយរីឯក្នុងមាត់ក៏ទំពារស្ករកៅស៊ូនៅមានរបួសបិទបង់ពេញមុខ រួចនឹងស្នាមជាំនៅត្រង់មាត់តែនាងក៏ហាក់មិនខ្វល់ដើរដោយមិនញញើតក្នុងបរិវេណសាលាដោយមានមនុស្សទូទាំងសាលាដែលខ្លាចរអាជាមួយនាងរហូតនាងត្រូវជាប់ឈ្មោះជាបងធំស្រីប្រចាំសាកលវិទ្យាល័យតែម្តង។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Любовные романыរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
