Round 17 : When Love make us become blind !

1.9K 113 6
                                        

នាងក្រមុំក៏ហាក់ហេងហាងមួយការថើបមិនដឹងខ្យល់ព្រោះនាងមិនមែនជាមនុស្សដែលធ្លាប់ធ្វើអីចឹងទោះបីនាងធ្លាប់បានត្រូវកម្លោះ Jeongguk ចាប់ថើបម្តងមែនតែនោះជាការស្រវឹងរបស់ Jeongguk ទាំងស្រុងហើយពេលនោះកម្លោះយើងក៏វង្វេងវង្វាន់ជាមួយស្រាដែរទេក៏ចាប់នាងក្រមុំថើបក៏ប៉ុន្តែខណៈនេះនាងក្រមុំជាអ្នកចាប់គេមកផ្អឹបបបូរមាត់នឹងនាង  មិនមានអ្វីក្រៅពីផ្អឹបបបូរមាត់ធម្មតានោះទេហើយក៏សង្កត់ខ្លាំងរហូតនាយកម្លោះត្រូវយកដៃច្រាននាងក្រមុំចេញតែម្តងហើយ Soojin ក៏អុកគូថទៅលើដី។

"ហា្ហយ....នាង...ហឹស...ឆ្កួតទេរឺ song Soojin ?"។ នាយកម្លោះពេលនេះកំពុងដង្ហក់ខ្យល់ដោយសារផ្អឹបមាត់ចូលគ្នាយូរពេកក៏សម្លក់មុខនាងក្រមុំដែលដង្ហក់ខ្យល់ដូចគ្នា។

"ខ្ញុំ...ខ្ញុំ..គឺ...!"។ នាងក្រមុំអេះអុញមិនដឹងនិយាយយ៉ាងណាព្រោះរករឿងមកនិយាយមិនទាន់បានហើយនាងក៏ក្រលេកទៅម្ខាងម៉ាតក៏ឃើញថាបងប្រុសនាងនឹង Jaehee ទៅបាត់ហើយទើបនាងរៀងធូរទ្រូងបន្តិច។

"នាងយ៉ាងម៉េចហា៎??? ហើុយ! ខ្ញុំស្មានមិនដល់សោះ! នាងឃ្លានប្រុសណាស់រឺ Song Soojin បានជាមើលចាប់ខ្ញុំថើបកណ្តាលវាលមិនចេះខ្មាសញាតិ? បើមានគេមកឃើញមាន Jaehee មកឃើញនាងគិតយ៉ាងម៉េចហា៎?"។ នាយកម្លោះនិយាយហើយក៏ត្រដុសមាត់ខ្លាំងៗដូចជាខ្ពើមស្នាមថើបនាងចឹងហើយ Soojin ក៏ឈរអស់កម្ពស់សម្លឹងគេ។

"ឃើញក៏ឃើញទៅ!!! មានអីត្រូវខ្វល់!"។ នាងក្រមុំក៏តបបែបញាក់ស្មាធ្វើឲ្យ Jeongguk ក្តៅស្លឹកត្រចៀកហើយក៏ឈរទល់មុននាងម្តង។

"នាងពិតជាគ្មានកេរិ៍ខ្មាសបំផុត Song Soojin !!! កោតតែនិយាយថាចឹងទៅរួច!!! នាងមិនខ្វល់ពីកិត្តិយសនាងក៏ហីទៅចុះ! តែខ្ញុំខ្វល់ណា!! ខ្ញុំមិនចង់ឲ្យ Jaehee គេឃើញចឹងទេ! ដឹងទេ!!"។ នាយកម្លោះក៏ច្រឡោតដាក់នាងក្រមុំហើយនាងក៏ងើបមុខសម្លក់គេ។

"មួយពាក្យក៏ជេរពីរម៉ាត់ក៏ដៀល! ហើយក៏លើកពីអ្នកនាង Jaehee គ្រប់ពេល!!! លោកដឹងខ្លួនហើយថាគេមិនស្រឡាញ់លោកតែហេតុអីក៏ប្រឹងប្រែងយ៉ាងនេះ Jeon Jeongguk ?"។  Soojin ក៏ស្រែកទៅវិញហើយ Jeongguk ក៏លែងមាត់ហើយសម្លឹងមុខនាងដោយមុខមាំតែម្តង។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now