ក្លឹបកំសាន្ត xxxx...
ពេលនេះនាយកម្លោះរូបសង្ហាដែលអង្គុយគងអន្ទាក់ខ្លាកំពុងតែលើកកែវស្រាមកក្រេបបន្តិចមុននឹងក្រលែងវាហើយសម្លឹងកែវស្រាដូចជាមានកំហឹងនឹងវាចឹង។
"លោករង់ចាំខ្ញុំយូរហើយមែនទេ Jeongguk ?"។ នាងក្រមុំដែលជាគូកនណាត់របស់គេក៏មកដល់ដោយក្តីរីករាយម្នីម្នាមកអង្គុយក្បែរគេ។
"គួរសម! ស្រានៅលើតុចាក់ផឹកខ្លួនឯងទៅ!"។ នាយកម្លោះក៏ចង្អុលទៅដបស្រាតម្លៃថ្លៃហើយក៏លើកកែវខ្លួនមកក្រេបមុននឹងសម្លក់សម្លឹងនាងក្រមុំ។
"នេះមានរឿងអីដែលត្រូវមកនិយាយគ្នាដល់ក្លឹប? លោកក៏ឆាប់និយាយមក!"។ នាងក្រមុំក៏ប្រញាប់ចូលសាច់ការទើប Jeongguk ញញឹមចុងមាត់បន្តិចហើយដាក់កែវស្រាចុះ។
"នាងនឹងប្រុសម្នាក់ដែលវៃគ្នាជាមួយខ្ញុំថ្ងៃមុននៅក្លឹបនេះត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដទៅ?"។ នាយកម្លោះក៏ក្តោបដៃស្រាក់ម្រាមចូលគ្នាមុននឹងច្រត់កែងដៃទាំងពីរទៅលើភ្លៅខ្លួនឯងហើយសម្លឹងមើលនាងចំៗ។
"គឺជាបងប្អូនបង្កើតនឹងគ្នា! គាត់ឈ្មោះ Song Eunwoo ជាបងប្រុសរបស់ខ្ញុំ! យ៉ាងម៉េចមានតែប៉ុន្មានទេហ៎?"។ នាងក្រមុំក៏សួរបកហើយនាយកម្លោះក៏យកអណ្តាលទល់នឹងថ្ពាល់ខ្លួនឯងមុននឹងប្រើក្រសែភ្នែកកំណាចសម្លឹងនាង។
"ហឹស! បងប្រុសនាងចឹងហ៎? ចឹងតើបានជារឿងវាបែបនឹង! ហាស ៗៗៗ!"។ សុខៗនាងកម្លោះក៏សើចខ្លាំងដូចជាកំរោលចូលធ្វើឲ្យ Soojin ជ្រួញចិញ្ចើម។
"កើតអី Jeongguk ? មានអីកំប្លែងទៅ? នេះខ្ញុំមិនយល់ពិតមែនស្អីគេទៅ?"។ Soojin ចាប់ផ្តើមវិលវ៉ល់ទើប Jeongguk ឈប់សើចហើយបែរមកញញឹមចុងមាត់ហើយសម្លក់នាងដោយក្រសែភ្នែកត្រជាក់បំផុតទៅវិញ។
"ហេតុអីក៏ថាមិនកំប្លែង Song Soojin ? ក្រែងនាងនឹងបងប្រុសសមចិត្តហើយដែលរៀបចំរឿងរ៉ាវបោកក្បាលខ្ញុំឲ្យវិលដូចកន្តេះឡង់នឹងអី! ហឹស! ស្មានមិនដល់ថាពួកនាងទាំងអស់គឺសុទ្ធតែសាហាវចឹងទេ! និយាយទៅថានាងរីករាយហើយត្រូវទេហា៎?"។ សុខៗនាងកម្លោះក៏អង្រួនៗខ្លួននាងក្រមុំខ្លាំងធ្វើឲ្យនាងឈឺផងឆ្ងល់ផងមិនដឹងរឿងអី។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Любовные романыរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
