Round 37 : Waiting for the fate !!

1.9K 93 37
                                        

មន្ទីរពេទ្យ....

បន្ទាប់ពីនាងក្រមុំ Soojin បានគ្រាបងប្រុសរបស់នាងមកព្យាបាលរបួសហើយ នាងក៏អង្គុយនៅក្បែរគ្រែអ្នកជម្ងឺសម្លឹងមើលទៅបងប្រុសនាងដែលកំពុងលើកដៃមកអង្អែលក្បាលនាងដោយញញឹមតិចៗ។

"ឆ្កួតទេរឺ Song Soojin មកអង្គុយយំបែបនេះ? ក្រែងបងមិនអីឯណាហី ស្រីឡប់!!! អាយុបងថ្លៃណាស់! មិនស្លាប់ងាយៗទេគ្រាន់ប៉ុន្នឹងនោះ!!"។ នាយកម្លោះក៏លួងលោមប្អូនស្រីរបស់ខ្លួនដែលកំពុងអង្គុយយំហូរទឹកភ្នែកមើលគេនោះ។

"ដឹងទេថាខ្ញុំខ្លាច!!! ខ្លាចថាបងមិនដឹងខ្លួនប្អូនស្រីម្នាក់នេះនឹងធ្វើយ៉ាងម៉េចបើជីវិតរស់ទៅមុនគ្មានបងប្រុសអាក្រក់ដូចបងនៅឈ្លោះ ជេរស្តីជាមួយខ្ញុំ? ហឹុក...!"។ Soojin និយាយដោយអារម្មណ៍សោកសៅហើយទឹកភ្នែកក៏ហូរមកដោយអារម្មណ៍ភ័យខ្លាចដោយសារតែនាងជាក្មេងកំព្រាហើយបើអត់ពីបងនាងទៅគឺនាងមិនឯការណាស់ទៅហើយហីរីឯ Eunwoo ក៏ខំញញឹមហើយយកដៃមកខោកក្បាលនាងបន្តិច។

"ពុលបាយហើយបានជាគិតស្អីឆ្កួតៗ!!! យើងនឹងនៅចង់កម្មពារជាមួយឯងទាល់តែឯងមានប្តីទើបលែងរំខានឯងណា៎ប្អូនស្រីឡប់!!! បងនឹងមិនទៅណា៎ចោលឯងងាយៗទេ!! លឺនៅស្រីល្ងង់!!"។<គ្រឺងៗ>កំពុងនិយាយសំណេះសំណាងសុខៗទូរស័ព្យរបស់នាងក្រមុំក៏រោទិ៍ទើបនាងប្រញាប់ទាញវាចេញមកហើយចុចទទួល។

"អាឡូ! អ្នកណានឹង??"។ នាងក្រមុំក៏សួរទៅកាន់ខ្សែម្ខាងដែលជាលេខចម្លែក។

( ជួយខ្ញុំផង Soojin !!! Jeongguk គេចាប់ខ្ញុំមកឃុំនៅ condo របស់គេហើយ!!! ខ្ញុំ...ខ្ញុំខ្លាចណាស់!!! )។ ខ្សែម្ខាងនិយាយដោយសម្លេងរញីរញ័រធ្វើឲ្យ Soojin ក៏បុកពោះភ័យដែរទើបនាងក្រោកឈរ។

"បានហើយ!!! នាងសម្រួលអារម្មណ៍ណា៎!!! ខ្ញុំទៅរំដោះនាងពេលនេះណា៎!! បានហើយ!!!"។ នាងក្រមុំក៏ចុចទូរស័ព្ទផ្តាច់ទើបបងប្រុសគេដែលងឿងឆ្ងល់ក៏សួរតែម្តង។

"កើតអីនឹង Soojin ?"។ បងប្រុសនាងក៏សួរហើយនាងក្រមុំក៏ក្តាប់ទូរស័ព្ទហើយចងចិញ្ចើមវាសស្អាតរបស់នាងចូលគ្នា។

"វីវរហើយបង Eunwoo !!! អ្នកនាង Jaehee ត្រូវ Jeongguk ចាប់ពិតមែនហើយ!!! វាពិតជាដូចការស្មានរបស់ខ្ញុំ!!!! ឥឡូវបងថែខ្លួនឲ្យល្អ! ខ្ញុំទៅជួយនាងណា៎!!"។ នាងក្រមុំក៏ស្ទុះទៅតែក៏ត្រូវបងនាងចាប់ដៃជាប់ធ្វើនាងងាកមកក្រោយមកសម្លឹងមុខបងប្រុសរបស់នាង។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now