Round 35 : Who is he ?

1.8K 95 32
                                        

"យ៉ាងម៉េច? សប្បាយចិត្តដល់ថ្នាក់នឹងរឺ Song Soojin ? នេះថ្នាក់ហូរទឹកភ្នែកទឹកសំបោរអីសម្បើមម្ល៉េះ!!! ក្តុកក្តួលក្នុងចិត្តណាស់!"។ នាយកម្លោះដែលមានមុខកំណាចក៏ដើរចុះមករួមនឹងកែវភ្នែកត្រជាក់សម្លឹងនាង។

"លោក...ហឹុក..លោកចង់ធ្វើបាបខ្ញុំក៏មករកខ្ញុំទៅ!!!! វាជាកំហុសរបស់ខ្ញុំតែម្នាក់មិនពាក់ព័ន្ធនឹងបង Eunwoo ទេ!!! លែងគាត់ទៅ Jeon Jeongguk!!"។ នាងក្រមុំស្រែកដាក់គេហើយសម្លឹងទៅមើលបងប្រុសនាងដែលដកដង្ហើមចង្រិតនោះគួរឲ្យពិបាកភ្នែកណាស់។

"ដោះលែង? ហឹស! ដោះលែងគេទៅម៉េចនឹងសមទៅ Song Soojin ? បងប្អូននាងរួមដៃគ្នាមកកុហកបោកក្បាលយើងឲ្យវិលក្បុងបែបនេះហើយចង់ឲ្យយើងដោះលែងទៅវិញងាយៗបានយ៉ាងម៉េច!!!"។ នាយកម្លោះដើរមកសម្លឹងមុខនាងដោយក្រសែភ្នែកកាចបំផុតហើយមកឈរទល់មុខរបស់នាងក្រមុំដែលសម្លឹងគេដោយហួសចិត្តទឹកភ្នែកក៏ហូរតក់ៗ។

"ប្រាប់ហើយថាខ្ញុំនឹងបងខ្ញុំមិនមានបំណងអាក្រក់ដូចលោកគិតទេ Jeon Jeongguk. !!!! ហេតុអីលោកនិយាយស្តាប់គ្នាលែងបានយ៉ាងនេះ? លោកឲ្យចេះមានហេតុផលបានទេ Jeon Jeongguk ???"។ នាងក្រមុំក៏ស្រែកដាក់គេហើយនាយកម្លោះក៏សម្លក់នាងវិញដូចចង់សម្លាប់នាងនឹងកែវភ្នែកគេចឹង។

"មានហេតុផលហេ៎? មានហេតុផលជាមួយមនុស្សពពួកដូចនាងនឹងហេ៎ Song Soojin ??"។ នាយកម្លោះក៏យកដៃទៅច្របាច់ចុងចង្ការនាងហើយស្រែកខ្លាំងៗធ្វើឲ្យ Eunwoo នេះក៏ខំកន្រ្តាក់ខ្លួនចង់ការពារប្អូន។

"កុំ....កុំប៉ះ...ពាល់ប្អូនស្រីយើង....អា...អា..ចង្រៃ! ចង់វៃ....ចង់អី...មករកយើងទៅ...កុំ...កុំប៉ះពាល់នាង!"។ Eunwoo ក៏និយាយដោយខ្សាវៗហើយ Jeongguk ក៏សម្លឹងមុខគេមុននឹងប្រលែងដៃចេញពីមុខរបស់ Soojin មួយទំហឹងធ្វើករបស់នាងស្ទើរក្រិចតាមកម្លាំងវាសរបស់គេទៅហើយរួចគេក៏ដើរសំដៅទៅរក Eunwoo មុននឹងទាញដំបងមួយពីដៃកូនចៅរបស់គេហើយកាន់វាដោយញញឹមចុងមាត់។

"អាកកក៎..!!!"។ សម្លេងស្រែកឈឺអួលចេញពីមាត់របស់កម្លោះដែលជាប់ខ្នោះដៃដោយសារតែគេត្រូវបានដំបងវាត់ចំត្រូវពោះគេមួយទំហឹងបណ្តាលឲ្យលោហិតបន្តហូរមក។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now