គិតមកដល់ពេលដែល Soojin បានរស់នៅជាមួយ Jeongguk ជិតមួយខែទៅហើយចាប់តាំងពីការដែលនាងមកជួយដោះលែង Jaehee នោះទៅរួចនាងក៏ត្រូវក្លាយមកជាមនុស្សជំនួសនៅទីនេះរហូតពេលនេះនាងប្រែក្លាយជាមនុស្សស្រីម្នាក់ដែលធ្វើឲ្យនាយកម្ល៉ោះ Jeongguk ត្រូវត្រលប់មកផ្ទះញាំុបាយ ជជែកគ្នា លែងរវល់នឹងការទៅក្លឹបកំសាន្តតែក៏មកចំនាយពេលវេលាជាមួយនាងយ៉ាងស្និទ្ធស្នាល ឪបរឹតកៀកកើយមិនឈប់ទៅវិញ។
ទង្វើអស់នេះធ្វើឲ្យនាងហាក់មានអារម្មណ៍ដឹងដល់ទំហំនៃការីកមាឌនៃបេះដូងរបស់នាងវាកើនឡើងរាល់ថ្ងៃពិបាកនឹងហាមឃាត់ព្រោះតែនាយកម្លោះដែលនាងស្រលាញ់ប្រែមកជាផ្អែមលែ្ហមយកចិត្តទុកដាក់នឹងនាងខុសពីធម្មតាពីមួយថ្ងៃទៅថ្ងៃស្ទើរតែពេលខ្លះខ្លួននាងក៏មិនទម្លាប់នឹងគេដែរ។
ព្រឹកនេះគឺជាថ្ងៃសម្រាកទើបនាយកម្លោះបានរៀបចំអញ្ជើញសម្លាញ់រូបសង្ហាគេមកលេងទីនេះដើម្បីពិភាក្យាការងារពីកន្លែងដីដែលគេដេញថ្លៃបាននោះជាមួយគេ។
"នេះ Soo កំពុងធ្វើអីនឹង? ឆ្ងុយណាស់!!!"។ នាយកម្លោះដែលរៀបចំខ្លួនហើយចេញមកចង្រ្កានបាយក៏ឪបចង្កេះនាងពីក្រោយហើយសម្លឹងមើលទៅនាងដែលកំពុងធ្វើអាហារ។
"លឺថាថ្ងៃនេះមានមិត្តភក្តិ Jeong មកនោះអី!!! ខ្ញុំគិតថាគួរតែធ្វើស្ប៉ាកាទី 2 ចាន!! មានសម្រាប់លោកមួយនឹងមិត្តលោកមួយចានទៅចុះ!!!"។ នាងក្រមុំក៏តបហើយនាងកម្លោះក៏ញញឹមតែក៏ជ្រួញចិញ្ចើមលាយលំ។
"ហាក? ចុះឯណារបស់ Soo នោះ? មិនញាំុទេរឺ?"។ នាយកម្លោះក៏សួរហើយនាងក្រមុំក៏ក្រវីក្បាល។
"ខ្ញុំដូចជាមិនចង់ញាំុស្រាប់!!! មានអារម្មណ៍ថាឃ្លានរបស់ជូរៗយ៉ាងម៉េចមិនដឹងទេ!! ពិបាកប្រាប់ណាស់!!! តែថាមិនអីទេណា៎!!! ពេលណាខ្ញុំឃ្លានខ្ញុំនឹងអាចរកអីញាំុខ្លួនឯងហើយ!!!"។ នាងក្រមុំក៏តបហើយនាយកម្លោះក៏លែងដៃចេញពីចង្កេះនាងមុននឹងជ្រែងដៃចូលហោប៉ៅសម្លឹងមុខនាង។
"ចឹងចង់ញុំាស្រ្តូបឺរីទេ? ចាំខ្ញុំឲ្យគេទៅទិញឲ្យញាំុណា៎!!! អានឹងវាជូរៗក្រែងត្រូវមាត់ Soo ណា៎!!!"។ នាយកម្លោះក៏ទាញទូរស័ព្ទហើយញញឹមដាក់នាងរួច Soojin ក៏ងក់ក្បាល។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Любовные романыរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
