<វឺុង វឺុង>កំពុងតែខ្សឹបខ្សួលនៅក្នុងរង្វង់ដៃនាយកម្លោះពេលនេះ Jaehee ក៏ដកខ្លនចេញពីនាយបន្តិចមុននឹងស្រវាទាញទូរស័ព្ទដៃរបស់នាងដែលរោទ៍អំបាញ់មិញនេះហើយក៏ប្រទះថាជាលេខចម្លែកទើបនាងក្រោកចេញពីនាយកម្លោះហើយដើរទៅឈរនៅម្ខាងទើបនាងធ្វើការសន្ទនា។
"អាឡូ! ជាអ្នកណាដែរ?"។ នាងក្រមុំយកដៃមកផ្តិតទឹកភ្នែកចេញបន្តិចហើយដៃម្ខាងក៏កាន់ឧបករណ៍ទំនាក់ទំនងមកនិយាយហើយនាងក៏ងាកមកសម្លឹងនាយកម្លោះដែលសម្លឹងមើលនាងពីក្រោយហាក់ចង់ដឹងរឿងដែរ។
( ជាអ្នកនាង Jaehee មែនទេ? )។ ខ្សែម្ខាងទៀតក៏សួរហើយនាងក្រមុំក៏ជ្រួយចិញ្ចើមមុននឹងតប។
"ចាស! ហើយនេះម៉េចក៏ស្គាល់ឈ្មោះខ្ញុំ?"។ នាងក្រមុំក៏សួរបកទៅវិញបែបមានចម្ងល់។
( ខ្ញុំបាទខលពីប៉ុស្តិ៍ប៉ូលីស! មានបរុសម្នាក់បង្ករឿងវៃគ្នាជាមួយគេហើយបំផ្លាញរបស់របស់ចោលត្រូវគេបានត្រូវគេចាប់មកឲ្យខាងពួកយើង! ហើយពេលនេះគេថាត្រូវការអ្នកមកធានានៅទីនេះ! គេឈ្មោះថា Song Eunwoo ! អ្នកនាងស្គាល់គេទេ?)។ ខ្សែម្ខាងទៀតក៏សួរហើយនាងក្រមុំនេះក៏ភ្ញាក់ខ្លួនបើកភ្នែកធំៗហើយក៏ចាប់ផ្តើមចាប់អារម្មណ៍នឹងរឿងក្នុងទូរស័ព្ទវិញ។
"ចាស! ខ្ញុំស្គាល់! ចាំខ្ញុំទៅទីនោះឥឡូវនេះហើយលោក! ប្រាប់គេផងថាខ្ញុំទៅដល់ឥឡូវហើយ! អរគុណណា៎!"។ នាងក្រមុំក៏ចុចផ្តាច់ទូរស័ព្ទហើយបម្រុងថាទៅតែនាយកម្លោះក៏តម្រង់មកចាប់ដៃនាង។
"មានរឿងអី Jaehee ?"។ នាយកម្លោះក៏បោះសំនួរហើយ Jaehee ក៏អេះអុញបន្តិចទើបប្រាប់។
"អ៎! គឺ...គឺថាខ្ញុំមានការរវល់នៅផ្ទះណា៎ Jeong ! ចង់ទៅផ្ទះពេលនេះ!"។ នាងក្រមុំក៏តបទៅវិញហើយនាយកម្លោះនេះក៏ងឿងឆ្ងល់។
"បើចឹងចាំខ្ញុំជូន Jaehee ទៅផ្ទះចុះណា៎!"។ នាយកម្លោះក៏ស្នើខ្លួនតែនាងក៏លើកដៃក្រវីរួមទាំងក្បាលបដិសេធយ៉ាងរហ័សបំផុត។
"ទេៗ! មិនអីទេ Jeong ! លោកនៅរៀនចុះ! ខ្ញុំមានតៃកុងមកចាំហើយ! មិនបាច់ទេ! ចឹងខ្ញុំទៅហើយណា៎! លាហើយ Jeong !"។ នាងក្រមុំក៏រលាស់ដៃចេញពីគេហើយងាកខ្លូនដើរចេញយ៉ាងរហ័សខ្លាចទប់ការពិតនឹងគេមិនបានយូរ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
