Round 56 : I hate you !

2.2K 96 28
                                        

បន្ទាប់ពីសម្រាកនៅមន្ទីរពេទ្យបានមួយរយះមកពេលនេះគឺជាថ្ងៃដែលគ្រូពេទ្យអនុញ្ញាតឲ្យនាងក្រមុំ Soojin ទៅផ្ទះទើបកម្លោះសង្ហាមកទទួលនាងក្រមុំដើម្បីទៅ Condo គេវិញ។

"ហេតុអីក៏ខ្ញុំត្រូវទៅនៅជាមួយគេ?"។ សម្លេងនិយាយដោយហួសចិត្តបានបន្លឺដែលនៅក្នុងបន្ទប់ដែលមាន Eunwoo នឹង Jaehee ដែលមកអង្គុយបញ្ចុះបញ្ចូលនាងហើយនាយកម្លោះកម្សត់ក៏បើកទ្វារស្របនឹងលឺប្រយោគនេះគេក៏ឈរស្តាប់ដោយបេះដូងស្រក់ឈាមមកទៅហើយ។

"ស្តាប់បង ! ឯងពេលនេះពិតជាប្រពន្ធរបស់ Jeon Jeongguk មែន! គេជាប្តីឯងហើយ! ហើយបងប្រុសក៏មានប្រពន្ធ! ចឹងហើយឯងត្រូវទៅនៅជាមួយប្តីឯងមិនមែនទៅរស់នៅតែឯងទេ! ប្តីឯងគឺគេ Jeon Jeongguk ណា៎! ក្រែងឯងស្រលាញ់គេណាស់មិនដឹង? ឯងកាលពីមុនធ្លាប់អង្វរបងកុំឲ្យរករឿងគេទៀតផងណា៎? មិនចាំទេហ៎?"។ បងប្រុសរបស់គេក៏ខំជួយដាស់ការចង់ចាំរបស់នាងក្រមុំតែនាងក៏ក្រវីក្បាល។

"មិនចង់ចាំហើយក៏មិនចង់ស្តាប់! ព្រោះនឹកដល់គេខ្ញុំឈឺក្បាល! ក្នុងចិត្តក៏ស្អប់!"។ នាំងក្រមុំក៏និយាយងើយមុខក្រពាត់ដៃដោយមុខស្មើហើយស្របនឹងពេលនេះ Jaehee ក៏ងាកមកឃើញនាយកម្លោះឈរសម្លឹងមកបែបមុខស្ងួតតែម្តង។

"Jeong !"។ នាងក៏ហៅគេធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសម្លឹងគេតែ Soojin បែរជាសម្លឹងគេបន្តិចមុននឹងងាកមុខចេញហាកស្អប់មិខរបស់គេពីជាតិណាក៏មិនដឹង។

"Soojin !! មកទៅផ្ទះយើងវិញណា៎! កុំរំខានបងប្រុសអូននឹង Jaehee អី! មានរឿងអីចាំបងនិយាយឲ្យអូនស្តាប់ណា៎!"។ នាយកម្លោះក៏សម្រួលចិត្តហើរដើរមករកនាងមុននឹងនិយាយដោយសម្លេងស្រទន់តែនាងក៏ងាកមកសម្លក់គេ។

"តែខ្ញុំមិនចង់និយាយជាមួយលោក! យល់ទេថាខ្ញុំមិនចូលចិត្តលោក!"។ Soojin ក៏តបបែបច្របាច់បេះដូង Jeongguk ឲ្យប្រេះជាពីរទៅហើយទើប Eunwoo Jaehee ក៏ជួយ។

"ទៅៗ Soojin ! បងនឹងឧស្សាហ៍ទៅលេងឯងណា៎! ឆ្លាតណ៎ា! បើស្រលាញ់បងត្រូវទៅតាមគេទៅ! គេនឹងស្រលាញ់ឯងមើលថែឯងបានល្អជាងបងទៅទៀតណា៎ Soojin !"។ នាយកម្លោះជាបងក៏លួងលោមហើយនាងក្រមុំក៏សម្លឹងមុខគេបន្តិចបែរមិនចង់ចាកចេញទៅតែនាងក៏ត្រូវបង្ខំចិត្តធ្វើតាមសម្តីរបស់មនុស្សដែលនាងទុកចិត្តហើយក៏ដើរចេញដោយមិនសម្លឹងមុខ Jeongguk ទេហើយក៏ក្រសោបដៃបងប្រុសនាងជាប់ទើប Eunwoo នាំនាងទៅកាន់រថយន្តនាយកម្លោះដែលមាននាយកម្លោះដើរពីក្រោយមុននឹងសំដៅទៅបើកទ្វារឲ្យនាងចូលអង្គុយ។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now