នៅមុខផ្ទះរបស់ត្រកូល Song ...
ពេលនេះគេក៏កំពុងសង្កេតឃើញនារីស្រីម្នាក់យំនៅចំពោះផ្ទះតូចមួយនោះហើយគោះទ្វារមិនឈប់ជាយូរណាស់មបហើយតែក៏មិនឃើញម្ចាស់ផ្ទះនោះព្រមបង្ហើបទ្វារឡើយ។
"Eunwoo!! ហឹុក...បងបើកទ្វារនិយាយជាមួយអូនខ្លះមកបានទេ? ហឹុក...!"។ នារីស្អាតម្នាក់នេះមកឈរយំមួយសន្ទុះទៅហើយតែនាយកម្លោះនៅខាងក្នុងហាក់មិនខ្វល់ខ្វាយអីសោះនឹងនាងតូចដែលយំស្ទើរដាច់ខ្យល់ទៅហើយនេះ។
"ថ្លង់ណាស់វើុយ! ខ្ញុំប្រាប់ហើយថាខ្ញុំមិនចង់និយាយជាមួយនាងទេ! ទៅវិញទៅ!"។ នាងកម្លោះក៏ស្រែកតបពីក្នុងមកវិញរីឯនាងនៅតែក្រាលននៀលយំមិនឈប់។
រីឯ Soojin ឯណាវិញបន្ទាប់ពីចប់ការងារដែលភ្នាល់គ្នាផឹកស្រាជំនួសគេនៅក្លឹបហើយអង្គុយកំដរនាយកម្លោះ Jeongguk ដែលសន្លប់ស្តឹកស្តូកនោះរួចនាងក៏ត្រលប់មកផ្ទះវិញតែក៏ឃើញរូបរាងនារីម្នាក់នៅខាងមុខផ្ទះគោះមិនឈប់ទើបនាងរហ័សចូលទៅ។
"អត់ទោសអ្នកនាង! មករកអ្វីទេ?"។ Soojin ក៏ប្រញាប់សួរឲ្យប្រាកដក្នុងចិត្តព្រោះគិតថាតិចលោអ្នកទារបំណុលណាគេមករកតែពេលដែលស្រីស្រស់បែរមុខមកមើល Soojin នារីទាំងពីរក៏ស្រឡាំងកាំងរៀងខ្លួនតែម្តង។
"អ្នកនាង Jaehee ???"។ Soojin ក៏បើកភ្នែកធំៗហើយក៏គាំងដូចនឹងនារីដែលកំពុងស្រក់ទឹកភ្នែកម៉ាត់ៗនេះផងដែរ។
"អ្នកនាង Soojin ???"។ នាងក៏ឈប់យំហើយក៏សម្លឹងមើលនាងក្រមុំដោយភ្ញាក់ផ្អើលដូចគ្នា។
"អ្នកនាង Jaehee មកផ្ទះខ្ញុំមានការអី?"។ Soojin ក៏ចាប់ផ្តើមសួរហើយ Jaehee ក៏កាន់តែភាំងលើសដើម។
"នេះ...នេះគឺផ្ទះអ្នកនាង?"។ នារីស្រស់ស្អាតសួរនាងវិញហើយក៏ចង្អុលទៅផ្ទះនោ។
"ចាស! នេះជាផ្ទះរបស់ខ្ញុំ!"។ នាងក្រមុំក៏តបហើយ Jaehee ក៏វិលក្បុង។
"តើអ្នកនាងត្រូវជាអ្វីជាមួយ Song Eunwoo ទៅ?"។ Jaehee សួរទាំងដើមទ្រូងដុកដាក់ ហើយ Soojin ក៏ក្លាយជាអ្នកភ្ញាក់ផ្អើលម្តង។
"ហា៎ក? នេះអ្នកនាងទៅស្គាល់បងប្រុសខ្ញុំបានយ៉ាងម៉េចទៅ?"។ នាងក្រុំុំមិនតបតែបែបជាចោទសំនួរតបហើយ Jaehee ក៏បើកភ្នែកប៉ុនចានសម្លឹងនាង។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
