បន្ទាប់ពីត្រូវ Soojin មកដល់ការសង្វាក់ហើយអ្នកទាំងពីរក៏ក្រោកមកទាំងត្រដាបត្រដួសហើយ Jaehee ក៏អៀនខ្មាសថ្នាក់អោនមុខចុះហើយ Eunwoo ក៏ងើបមករៀបចំអាវគេឲ្យមានរបៀបមុននឹងច្រត់ចង្កេះសម្លឹងមុខ Soojin ។
"ហើយឯងរៀនអត់របៀបចឹងពីពេលណាហា៎ Song Soojin ? ចូលមកមិនចេះគោះទ្វារទេរឺ? ដាច់សង្វាក់អស់! ចំមែន!!"។ នាយកម្លោះនិយាយហើយញីក្បាលខ្លាំងៗធ្វើឲ្យ Soojin នាងឈរសម្លក់បងប្រុសនាងមុននឹងចូលមកមើល Jaehee ។
"នេះអ្នកនាងមិនអីទេមែនទេ? បងប្រុសខ្ញុំធ្វើអីអ្នកនាងខ្លះប្រាប់ខ្ញុំមក! ខ្ញុំវៃគាត់ឲ្យ!"។ នាងក្រមុំក៏សួរទៅ Jaehee ដែលឈរអោនមុខនោះហើយ Eunwoo ក៏សម្លឹងមើលប្អូនគេដោយហួសចិត្ត។
"នែ! ឯងគិតថាយើងជាព្រាននារីរឺយ៉ាងហា៎នាង Soo ??"។ Eunwoo ក៏សួរហើយ Soojin ក៏ដើរមកឈរសម្លឹងបងប្រុសដែលមានកម្ពស់ខ្ពស់នោះដោយមិនញញើត។
"អ្នកណាទៅដឹងថាប្រុសៗដូចបងមានចរិតបែបណា? នេះជាស្រីស្អាតផង! បើខ្ញុំមកមិនទាន់នោះអ្នកនាង Jaehee ខ្ទេចខ្ទីអស់ហើយ!!! ខ្ញុំមិនអាចបណ្តោយឲ្យបងមកញាំញីអ្នកនាង Jaehee នោះទេ!"។ នាងក្រមុំក៏ច្រត់ចង្កេះងាកមកថាឲ្យបងប្រុសនាងហើយបងប្រុសនាងក៏អេះក្បាលមុននឹងទាញអាវក្រៅមកពាក់។
"ខ្ជិលបកស្រាយណាស់!!! ឯងជូននាងទៅវិញផង!!"។ Eunwoo និយាយហើយក៏ដើរទៅក្រៅធ្វើឲ្យ Soojin ក្រវីក្បាល។
"ចំមែន! នេះបងខ្ញុំបង្ខំអ្នកនាងមែនទេ?"។ Soojin ក៏សួរហើយនាងក្រមុំរូបស្រស់ក៏ក្រវីក្បាល។
"មិនមែនចឹងទេ! គឺ...គឺគាត់មិនបានបង្ខំខ្ញុំឯណា! ធម្មតាយើងជាមនុស្សស្រឡាញ់គ្នា! រឿងអស់នឹងវាជាជៀសមិនផុតទេ!!"។ Jaehee និយាយទាំងអឺមអៀនហើយ Soojin នាងក៏ប្រែមកជាអេះក្បាលជំនួសវិញ។
"អ៎...ចឹងសម្រេចថាត្រូវរ៉ូវគ្នាតើហី? ខ្ញុំស្មានតែបងប្រុសចង្រៃខ្ញុំគាត់ផ្តេសផ្តាសដាក់អ្នកនាង!! និយាយចឹងម៉េចក៏អ្នកនាងមកទីនេះចឹង?"។ Soojin ក៏រហ័សសួរហើយ Jaehee ក៏ញញឹមបន្តិច។
"គឺយកអាវចាក់មកឲ្យគាត់នឹងណា៎!"។ នាងក៏ញញឹមយ៉ាងស្រស់ហើយ Soojin ក៏ងក់ក្បាល។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Любовные романыរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
