ពេលព្រឹកព្រលឹមដ៏ស្រស់ស្រាយជាមួយពន្លឺថ្ងៃដែលជះពាសពេញផ្ទៃមេឃមកបន្លឺភពផែនដីឲ្យ មានពន្លឺក៏បានគ្របដណ្តប់រហូតចូលដល់បន្ទប់របស់នាយកម្លោះដែលគេនៅបន្ទប់គេងរបស់គេយ៉ាងមានផាសុកភាពនេះ។
នាយកម្លោះក៏ប្រះខ្លួនទៅមកហាក់មិនចង់ក្រោក តែក៏ត្រូវបង្ខំចិត្តក្រោកឡើងទាំងក្បាលធីងធោងហើយគេក៏លើកដៃញីភ្នែករួចបើកព្រឹមៗមុននឹងរូបភាពនៅចំពោះមុខគេពេលនេះធ្វើឲ្យគេស្ទើរតែព្រលឹងហោះទៅនៅលើចុងត្នោតទៅហើយ។
"នាង- នាងមកទីនេះធ្វើអី? នាងម៉េចក៏ស្គាល់ផ្ទះខ្ញុំហា៎? អ្នកណា? អ្នកណាជូននាងមក?"។ នាយកម្លោះក៏ច្រឡោតឡើងឡែតៗទាំងដែលទើបបើកភ្នែកមិញហើយក៏មិនភ្លេចយកភួយមកបាំងកាយខាងលើរបស់គេដែលគ្មានអាវមិនដឹងត្រូវដោះចោលតាំងពីពេលណា។
"ឆឹស! យប់មិញភ្លេចហើយរឺថាលោកឯងធ្វើអីខ្លះ? មកធ្វើដូចជាលោកជាជនរងគ្រោះទៅកើត!"។ នាងក្រមុំឯណេះក៏អង្គុយលើសាឡុងគងអន្ទាក់ខ្លាច្រត់ដៃសម្លេងមុខគេដោយអស់សំណើចនឹងកាយវិការធ្វើដូចជានាងនឹងជាអ្នករំលោភគេទៅហើយ។
"ស្អី? កុំមកនិយាយផ្តេសផ្តាសណា៎! ខ្ញុំដឹងថាខ្ញុំមិនបានឆ្កួតទេ! នាងកុំមកក្លាយរឿងដាក់ខ្ញុំ! យប់មិញខ្ញុំដឹងថាខ្ញុំមិនបានប៉ះពាល់នាងទេ! កុំគិតថាខ្ញុំស្រវឹងហើយក៏ឡេឡឺមិនដឹងរឿងនោះ Song Soojin !"។ នាយកម្លោះក៏ស្រែកហើយនាងក្រមុំក៏ក្រោកពីសាឡុងហើយសំដៅមករកគេដែលសម្លឹងមើលនាងដោយភាំងៗមុននឹងរំកិលគូថថយក្រោយខណៈស្រស់ស្រីនេះមកអង្គុយលើពូករបស់គេ។
"នេះលោកហៅខ្ញុំចឹងទៀតហើយ! ភ្លេចហើយថាយប់មិញអ្នកណាជាអ្នកឈ្នះ? លក្ខខណ្ឌយ៉ាងម៉េចខ្លះនោះ?"។ នាងក្រមុំក៏សម្លឹងចូលកែវភ្នែកគេជ្រៅៗហើយនាំយកនូវក្រសែភ្នែកកំណាចរបស់នាងបន្តិចមកសម្លឹងគេធ្វើឲ្យនាយកម្លោះលួចលេបទឹកមាត់តិចតួច។
"នាងកុហកទេដឹង! ខ្ញុំមិនជឿថាខ្ញុំចាញ់នាងទេ!"។ នាយកម្លោះក៏តបវិញដោយមិនចុះចាញ់ ហើយនាងក្រមុំក៏ក្រពាត់ដៃសម្លឹងគេ។
"បើមិនជឿហៅជំនិតលោកមកសួរទៅ!"។ នាងក្រមុំក៏ផ្តល់យោបល់ហើយនាយកម្លោះក៏សម្លឹងមុខនាងបន្តិចមុននឹងទាញទូរស័ព្ទមកនិយាយ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
