ផ្ទះរបស់ត្រកូល Song...
ពេលនេះនាងក្រមុំកម្សត់ដែលខ្លួនទឹកជោកក៏ធ្វើដំណើរមកផ្ទះនេះក៏ចាប់ផ្តើមបើកទ្វារចូលផ្ទះដោយគ្មានកម្លាំងកំហែង ភ្នែកក៏ហើមស្ពុលមិនបាននឹងចាប់អារម្មណ៍ថាបងប្រុសនាងកំពុងអង្គុយរាប់លុយនៅក្នុងផ្ទះឡើយ រហូតដល់នាងដើរមកចូលមកធ្វើឲ្យ Eunwoo ជាបងនោះក៏ងឿងឆ្ងល់ដែលរាល់ដងធ្លាប់តែត្រូវនាងថាតែហេតុអីពេលនេះនាងធ្វើដូចជាគេគ្មានរូបរាងទៅកើត អត់នឹងចម្ងល់នេះមិនបានទើបគេសម្រេចស្រែកសួរ។
"ហេ៎! ឯងមកពីណាខ្លួនស្រម៉េស្រម៉ូវដូចកណ្តុរលូចឹងហា៎ Soojin ? ហេ៎!! លឺយើងលឺទេ Soojin !! នែ! Soo ឯងត្រចៀកប៉ោតមែនទេនឹងហា៎?"។ នាយកម្លោះទ្រាំនឹងអាការៈប្លែកៗរបស់ប្អូនមិនបានក៏ទៅស្ទុះទាញដៃនាងហើយក៏ទាញនាងឲ្យបែរមកប្រឈមុខនឹងគេក៏ប្រទះឃើញមុខនាងមាំហើយភ្នែកក៏ក្រហមៗ ទោះនៅរូបរាងខាងក្រៅជាបងប្រុសអាក្រក់ក្តីតែក្នុងចិត្តក៏ចេះបារម្ភពីប្អូនដែរ។
"ឯងកើតស្អី? អ្នកណាធ្វើអីឯងហា៎ Soo ? តើឯងទៅវៃគ្នាជាមួយគេហេ៎? ឆ្លើយនឹងយើងមក! កុំមកធ្វើមិនមាត់ករចឹងវើុយ!"។ នាយកម្លោះអង្រួននាងក្រមុំហើយនាងក៏ច្រានគេចេញបន្តិចមុននឹងសម្លក់។
"ខ្ញុំមកដល់ផ្ទះគឺមិនអីទេ! បើខ្ញុំកើតអីនោះ! ចាំទៅរកសាកសពខ្ញុំនៅលើដងផ្លូវទៅ!!!"។ នាងសម្លក់មុខគេហើយក៏បុកស្មាគេបន្តិចបម្រុងចូលគេងតែក៏ប្រទះឃើញលុយមួយគំនរលើតុ។
"ជាស្អី Song Eunwoo ? បងទៅខ្ចីអ្នកណាមកទៀតហើយនឹង?"។ នាងក្រមុំក៏ធ្លាក់ថ្លើមក្តុកក្រោយឃើញចំនួនលុយហើយក៏កាន់លុយនោះមកគប់ដាក់គេ។
"លុយយើងរកបានវើុយ! យើងមិនបានខ្ចីគេទេ! ហើយឯងកុំមកឈ្លើយដាក់យើង! លុយយើងកុំចេះដឹង!"។ នាយកម្លោះរហ័សរើសលុយហើយ Soojin ឈរសម្លឹងទាំងហួសចិត្តព្រោះមិនដឹងជាប៉ុន្មានលើកដែលនាងប្រថុយប្រថានជីវិតគេចពីអ្នកទារបំណុលរបស់បងគេ ទាំងនាងប៊ិះត្រូវគេចាប់យកទៅលក់ ប៊ិះនឹងត្រូវគេបាញ់សម្លាប់តែដោយសារជីវិតនាងមានកម្មច្រើនទើបមិនងាយស្លាប់ហើយបានជានៅរស់ទាំងវេទនាដល់សព្វថ្ងៃរកតែថ្ងៃថាសុភមង្គលដាក់ខ្លួនគ្មាន និយាយឲ្យចំគឺជីវិតដូចរស់ក្នុងឋាននរកទៅហើយ។
YOU ARE READING
សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )
Romanceរឿងប្រលោមលោកមួយនេះជារដូវកាលទីមួយក្នុងស៊េរី :( Bad Boy In Love " ថ្នមស្នេហ៍ប្រុសកំណាច" ) និយាយពីស្នេហារបស់នារីក្លាហានដែលមិនដែលចុះចាញ់អ្វីទាំងអស់តែចុងក្រោយក៏ត្រូវមកចាញ់របស់កម្លោះម្នាក់ដែលជាកំពូលព្រាននារីម្នាក់។ ចំពោះប្រលោមលោកមួយនេះផងដែរ អាចនឹងមានវគ្គម...
