Round 29 : Her love is too pure !!

1.8K 88 15
                                        

"នែ! អា Eunwoo !! ជួយយើងតិចទៅណា៎!! ក្រែងឯងមានមិត្តស្រីជាអ្នកមានមិនចឹងហេ៎?"។ បុរសក្បាលត្រងោលដែលស្គាល់ថាជាពួកក្រុមអន្ធពាលហើយក៏ជាមិត្តភក្តិនឹងកម្លោះ Eunwoo នេះកំពុងទទូចគេឲ្យជួយខ្លួន។

"មិត្តស្រីយើងជាអ្នកមានវាយ៉ាងម៉េច? លាដៃសុំលុយនាងម្តងមិនមែនស្រួលឯណា!!! បើនាងចាយលុយម៉ែឪដែរនឹង!! កុំមករវល់ជាមួយនាងអីគ្មានប្រយោជន៍!"។ Eunwoo និយាយបណ្តើរបង្ហុយផ្សែងបារីបណ្តើរហើយអាក្បាលត្រងោកនោះក៏ពេបមាត់ហាក់មិនជឿសម្តីគេ។

"តែយ៉ាងណាយើងក៏ឃើញថាឯងដោះបំណុលបានច្រើន! ក្រោយពីស្គាល់នាងនឹងណា៎!! ជួយយើងតិចទៅ!!! តែ 1 លានវុនទេ!!"។ គេក៏ទទូចដាក់ Eunwoo តែគេងាកមកសម្លក់វិញ។

"ប្រាប់ហើយថាអត់គឺអត់!!! ពេលយើងជំពាក់គេមានអាក្បាលត្រងោលឯងមកជួយទេ!!! ដោយស្រាយខ្លួនឯងទៅ! បើគេវៃឯងចាំយើងជួយតែបើលុយគ្មានទេ! ហើយកុំពាក់ព័ន្ធនឹងមិត្តស្រីយើង! ប្រាប់ថាឪនាងមិនមែនមនុស្សធម្មតាទេតែជាឧត្តមសេនីយ៍មានកាំភ្លើង កងទ័ពរាប់សែនវើុយ!!!"។ នាយកម្លោះនិយាយហើយក៏បោះកន្ទុយបារីហើយញីវាមុននឹងដើរចេញ។

"អាចង្រៃ! គិតចង់រកតែសុខស្រួលតែឯងហើយទុកឲ្យយើងរងទុក្ខហេ៎!!! យើងនឹងឲ្យឯងស្តាយក្រោយនឹងអ្វីដែលឯងសម្រេចចិត្តអា Eunwoo !!!"។ អាក្បាលត្រងោកនិយាយដោយក្តាប់ដៃហើយសម្លក់សម្លឹងផែនខ្នងរបស់នាងកម្លោះដោយក្នុងចិត្តមានចងកំហឹងជាស្រេច។

ពេលនេះនាយកម្លោះក៏ដើរមកតែឯងមកផ្ទះវិញក្នុងចិត្តគឺហាក់ហេងហាងប្រាប់មិនត្រូវថាហេតុអីគេបារម្ភនឹងចេះតែភ័យខ្លាចថា Jaehee មានគ្រោះថ្នាក់? នេះគេមិនមែនស្រលាញ់នាងមែនទែនទេរឺ? តែគេមិនអាចមានស្នេហានឹងនាងឡើយ! គោលដៅគេគ្រាន់តែបោកប្រាស់មិនអាចស្រឡាញ់នាងឡើយ! ព្រោះមនុស្សដូចគេមិនអាចស្រឡាញ់អ្នកណាបានទេដោយសារតែជីវិតមិនទៀងទាត់ដូចគេនឹងហើយដែលអ្វីឲ្យគេគិតបែបនឹង។

"Eunwoo បងមកហើយមែនទេ?"។ កំពុងតែគិតដល់គេក៏ស្រាប់តែភ្ញាក់នឹងវត្តមាននារីកម្សត់អង្គុយនៅមុខផ្ទះគេហើយក៏ក្រោកឈរភ្លាមពេលឃើញគេមកដល់ជាមួយថង់មួយទឹកមុខរីករាយសម្បើមណាស់។

សង្វៀនស្នេហ៍ រដូវកាលទីមួយ 💢💜🥀 Love Battle Season 1 💢💜🥀( Completed ✅ )Where stories live. Discover now