Round 57 : Did I break your heart ?

1.9K 88 19
                                    

វីឡារបស់ Taehyung...

"ហេតុអីក៏ទៅជាចឹង? បានន័យថា Soojin គេភ្លេចការចង់ចាំចឹងហេ៎?"។ បន្ទាប់ពីកើតទុក្ខពេញមួយយប់ដែល Soojin មិនព្រមជួបមុខគេ Jeongguk ក៏សម្រេចចិត្តចាកចេញមករក Taehyung ទាំងព្រឹកព្រលឹមហើយប្រាប់គេឲ្យដឹងរឿង។

"មកពីយើង! បើកាលនោះយើងការពារនាងឲ្យល្អទៅក៏មិនមានរឿងចឹងកើតឡើងដែរ! យើងពិតជាពិបាកចិត្តស្ទើរឆ្កួតហើយ Taehyung !!"។ នាយកម្លោះពេលនេះក៏អង្គុយលើសាឡុងក្នុងបន្ទប់របស់នាយសង្ហា Taehyung ហើយក៏យកដៃមកគងថ្ងាសដោយទឹកមុខតានតឹងបំផុត។

"ចុះមានសាកនិយាយជាមួយនាងខ្លះទេ? ដូចជារំលឹករឿងពីមុខអីបែបនឹងណា៎?"។ Taehyung ក៏មកអង្គុយក្បែរ Jeongguk ហើយដាក់ដៃលើស្មាគេ។

"កុំថាឡើយនិយាយ! សូម្បីមុខយើងក៏នាងមិនចង់មើលដែរ! នាងស្អប់មុខយើងហើយឯងដឹងទេអា Tae ! ដូច្នេះទើបយើងទាល់មិនដឹងធ្វើយ៉ាងម៉េច? យើងពិបាកទ្រាំណាស់! នាងធ្លាប់តែស្រលាញ់យើង! នាងធ្លាប់តែសម្លឹងមើលយើងដោយកក់ក្តៅហើយញញឹមមករកយើង! និយាយសម្តីដែលគួរឲ្យចង់ស្តាប់ជាមួយយើង! តែពេលនេះសូម្បីតែចុងកន្ទុយភ្នែកក៏នាងមិនគិតថានឹងសម្លឹងយើងឡើយ! យើងពិបាកទទួលយកណាស់! យើងដូចជាថប់ខ្យល់ពេលដែលនាងធ្វើចឹងដាក់យើង!"។ Jeongguk យកដៃមកខ្ទប់មុខហាក់ពិបាកក្នុងចិត្តជាទម្ងន់ទើប Taehyung ដកដង្ហើមហើយក៏រកនឹកមធ្យោបាយ។

"ចេះចុះអា Jeong !!! សាកនាំនាងទៅកន្លែងដែលពួកឯងធ្លាប់ជួបគ្នាដំបូងទៅ! រឺក៏កន្លែងណាក៏បានឲ្យតែឯងគិតថាទីនោះមានអនុស្សាវរីយ៍ដែលពួក៉ងបំភ្លេចមិនបាន! ក្រែងនាងនឹកឃើញខ្លះ!"។ Taehyung ក៏ផ្តល់យោបល់ហើយ Jeongguk ក៏ងាកមកសម្លឹងមុខគេមុននឹងត្រូវកែវភ្នែកមានពន្លឺលើទឹកចិត្តរបស់ Taehyung សម្លឹងមកវិញ។

"ជឿយើង! ទៅនិយាយអង្វរនាងឲ្យស្រួលបួលទៅ! យ៉ាងណាហាមនិយាយបង្ខំ! កុំឲ្យនាងកម្រោល! ស្តាប់យើងណា៎! ហើយយើងជឿថាវានឹងមានប្រសិទ្ធភាព!"។ Taehyung ក៏ទះស្មាគេតិចៗហើយ Jeongguk ក៏ងក់ក្បាលមុននឹងគិតថាគួរតែធ្វើតាមគេមិនថាយ៉ាងណាក៏គេមិនអាចទុកឲ្យ Soojin ទៅជាចឹងឡើយ។

Jeon's Condo ...

ងាកមកមើលនារីម្នាក់ដែលអង្គុយក្នុង condo កំពុងតែស្ងៀមស្ងាត់តែចងចិញ្ចើមពេលដែលនាងសម្លឹងមើលរូបថតតាំងដែលជារូបរបស់កម្លោះសង្ហានៅក្នុងបន្ទប់ទទួលភ្ញៀវនេះមិនដាក់ភ្នែក។

Love Battle 🔥💜🥀 ( សង្វៀនស្នេហ៍ ) ( Series : Bad Boy In Love ) ( Completed ✅ )Where stories live. Discover now