រឿង #ម្ចាស់បេះដូង
ភាគ ២៧ងាកក្រឡេកមកមើលស្រីស្រស់គួរឲ្យអាណិតឯនេះវិញកំពុងតែដេកដួលក្នុងថ្លុកឈាមក្រហមឆ្អៅនៃការដាច់រលាត់ថ្នេរនៃការដេរពេលដែលសម្រាលកូនរួចព្រោះតែនាងកំប្រឹងព្យាយាមដើរទាំងសភាពខ្លួនមិនទាន់នឹងនរផង។ ភ្លឺងហ្វាឡានបញ្ជាំងភ្លឺងឆ្វាចប៉ះចំរាងកាយមនុស្សស្រីដេកដួលនៅលើចិញ្ចើមផ្លូវធ្វើដំណើរទើបប្រញាប់ជាន់ហ្វ្រាំងឈប់ងក់
«លោកម្ចាស់ មានមនុស្សនៅខាងមុខទាន»អ្នកបើកបរប្រញាប់ងាកមកនិយាយជាមួយបុរសវ័យប្រមាណហាសិបក្រាស់ដែលអង្គុយនៅបាំងខាងក្រោយដែលនាមជាចៅហ្វាយនាយរបស់ខ្លួន
«ប្រញាប់ចុះទៅមើលទៅ»និយាយចប់នាយជាអ្នកបើកឡានក៏ចុះទៅតាមបញ្ជារួចទើបគាត់ចុះទៅតាមក្រោយ
«ជាមនុស្សស្រីលោកម្ចាស់ មានឈាមហូរស្រោចខ្លួនទៀតផង»នាយបង្វែររាងកាយទន់ល្ហៀករបស់មនុស្សស្រីដែលស្លប់ស្តូកស្តឹងឡើងក៏និយាយទៅកាន់ចៅហ្វាយម្តងទៀត ទើបគាត់បន្ទប់ជង្គង់អង្គុយលើកែងជើងលើកដៃទះថ្ពាល់នាងតិចៗ
«នាង នាងតូច»គាត់ព្យាយាមទះថ្ពាល់ហៅនាងតិចៗរហូតដល់នាងបើកភ្នែកព្រិមៗហើបបបូរមាត់និយាយខ្សាវៗទៅកាន់គាត់សឹងតែស្តាប់មិនឮ
«ជួយ...ជួយផង ខ្ញុំមិនទាន់...ចង់ស្លាប់ទេ»យ៉ាហ្វី ប្រឹងលើកដៃញ័រតតាត់ទៅចាប់ដៃគាត់ជាប់រួចក៏និយាយខ្សាវៗដាច់ៗមុននឹងអស់កម្លាំងបិទភ្នែកសន្លប់ម្តងទៀត
«លើកនាងដាក់ឡានបើកទៅមន្ទីពេទ្យទៅ»គាត់ប្រញាប់ដាក់បញ្ជាទៅនាយជាកូនចៅក្រោមបង្គាប់ម្តងទៀត ទើបនាយរហ័សលើកនាងតូចដាក់ឡានបើកសម្តៅចេញទៅមន្ទីពេទ្យយ៉ាងលឿន។មន្ទីពេទ្យ...
ក្នុងមន្ទីរពេទ្យលំដាប់មួយកន្លែងនៅក្នុងក្រុងរាងកាយរបស់ យ៉ាហ្វី ត្រូវបញ្ជូនចូលបន្ទប់សង្រ្គោះបន្ទាន់យ៉ាងរហ័សដោយមានបំពង់អុកសុីសែនជាជំនួយក្នុងការផ្តល់ខ្យល់ដកដង្ហើមឲ្យនាង រហូតគ្រែដែលនាងដេកត្រូវចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់បាត់ស្រមោលដោយមានក្រុមគ្រូពេទ្យខ្វាត់ខ្វែង ញាប់ដៃញាប់ជើងក្នុងការសង្រ្គោះជីវិតនាង។ ពេលវេលាកន្លងទៅពីមួយនាទីទៅមួយនាទីរហូតពីមួយម៉ោងទៅមួយម៉ោង បើរាប់តាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះវាកន្លងទៅបីម៉ោងកន្លះទៅហើយនៅតែមិនឃើញគ្រូពេទ្យចេញមកវិញទៀត ខណៈដែលលោក ប្លែកគី អុីដូសាន់ នៅខាងមុខបន្ទប់សង្រ្គោះបន្ទាន់រងចាំទាំងអន្ទះសាទោះបីជាគាត់ទើបតែជួបនាងប៉ុន្មានម៉ោងមុននេះក្នុងសភាពពិបាកមើលពិតមែនតែគាត់និងនាងហាក់មាននិស្ស័យ កែវភ្នែកតូចៗមួយគូរសម្លឹងមើលមកគាត់ដោយទឹកភ្នែកយ៉ាងគួរឲ្យអាណិតបូករួមទាំងបបូរមាត់និយាយអង្វរកសុំឲ្យគាត់ជួយស្រោចស្រង់ជីវិតហាក់ធ្វើឲ្យបេះដូងគាត់រំជួលកើតចិត្តអាណិតស្រឡាញ់ចំពោះនាងខ្លាំងក្រៃ។
មិនយូរប៉ុន្មានទ្វារបន្ទប់សង្រ្គោះបន្ទាន់ចាប់ផ្តើមបើកឡើងលោក ប្លែកគី ក៏ស្ទុះងើបពីកៅអីដើរសម្តៅទៅរកគ្រូពេទ្យរួចសួរនាំពីស្ថានភាពរបស់នាង
«នាងយ៉ាងមិចហើយគ្រូពេទ្យ?»
«ដោយសារតែនាងទើបសម្រាលកូនរួចនៅពេលដែលធ្វើសកម្មភាពខ្លាំងពេកវាធ្វើឲ្យដាច់រលាត់ថ្នេរទើបបង្ករឲ្យមានឈាមហូរច្រើននិងស្នាមរបួសហើម ខាងមន្ទីពេទ្យបានដេរឲ្យវិញរួចហើយតែរាងកាយអ្នកជម្ងឺនៅខ្សោយទើបត្រូវសម្រាកតាមដានអាការៈបន្តរ»
«បាទ អរគុណគ្រូពេទ្យ»
«តែយ៉ាងណាសូមលោកកុំរំខានអ្នកជម្ងឺអីទុកពេលឲ្យនាងសម្រាកឲ្យបានច្រើន ព្រឹកស្អែកលោកអាចមកមើលនាងម្តងទៀតបាន យប់នេះខ្ញុំនឹងដាក់គិលានុបដ្ឋាកយិកាឲ្យនៅមើលថែរហើយលោកកុំបារម្ភអី»
«ថ្ងៃស្អែកខ្ញុំនឹងមកមើលនាងម្តងទៀត ផ្ញើរលោកគ្រូពេទ្យផង»
«បាទ មិនអីទេ»បន្ទាប់ពីនិយាយគ្នាចប់លោកគ្រូពេទ្យក៏សុំដកខ្លួនចេញទៅមើលអ្នកជម្ងឺផ្សេងទៀតដោយលោក ប្លែកគី សម្លឹងមើលនាងតូចតាមកញ្ចក់តូចមួយនៃទ្វារបន្តិចទើបត្រឡប់ទៅសណ្ឋាគារដែលលោកសម្រាកបណ្តោះអាសន្នវិញ។ព្រឹកថ្មី...
ម៉ោងប្រាំពីរកន្លះជាពេលដែលព្រះអាទិត្យរះចែងចាំងសឹងតែខ្វាក់ភ្នែកដោយសារពន្លឺពណ៌មាស ដៃជើងតូចៗលើកខ្វៃៗធាក់មុខសង្ហាៗរបស់លោកប៉ាដែលដេកត្រម៉ួកមិនព្រមក្រោកនោះ តែ ជីមីន បានត្រឹមតែក្រហឹមនៅបំពង់ករួចក៏ដេកបែរទៅម្ខាងទាំងភ្លេចខ្លួន
«ង៉ា ង៉ា»ក្មេងប្រុសតូចចាប់ផ្តើមស្រែកយំទធាក់ដៃទធាក់ជើងមិនសុខចិត្ត ទើបលោកប៉ាប្រញាប់ស្រវេស្រវាក្រោកឡើងទាំងមុីងមាំងបន្ទាប់ពីឮសម្លេងកូនប្រុសយំទាំងសក់ក្បាលកន្រ្ទីងកន្រ្ទើងក្រោមភ្នែកខ្មៅរូងហាក់ដូចមិនបានគេងកាលពីយប់មិញយ៉ាងចឹង
«ក្បាលខូច យប់មិញមិនឲ្យប៉ាគេងពេញមួយយប់ហើយព្រឹកឡើងនៅមករំខានទៀត»ជីមីន លើកកូនប្រុសមកបីក្នុងដៃក្រោកដើរទៅវិញទៅមកពេញបន្ទប់លួងលោមដើម្បីឲ្យកូនប្រុសបាត់យំរួចក៏និយាយទៅកាន់គេទាំងគ្រឺតខ្នាញ់ជាខ្លាំងទើបឱនទៅថើបថ្ពាល់ប៉ោងៗរបស់កូនមួយខ្សឺត
«ធ្វើយ៉ាងមិចទៅ?»នាយដាក់កូនប្រុសឲ្យដេកលើគ្រែរួចទើបអេះក្បាលខ្វោកៗព្រោះមិនដឹងពីរបៀបមើលថែកូនយ៉ាងមិច ទើបទាញទូរស័ព្ទចុចចូលយូធូបមើលពីរបៀបងូតទឹកឲ្យក្មេងជាមុនសិន
«មិនហ៊ានប្រថុយទេ មានតែមួយគ្រាប់ផង»ជីមីន សម្លឹងមើលទូរស័ព្ទឆ្លាស់គ្នាជាមួយកូនប្រុសដែលដេកជញ្ជក់មេដៃសម្លឹងមកគេភ្លឹសៗនោះ គេមិនចេះក៏មិនដែលមានបទពិសោធន៍ ក៏មិនហ៊ានប្រថុយញុចដែលខ្លាចក្រែងលោភ្លាត់ស្នៀតឡើងមកមិនដូចជាសម្លាប់កូននិងខ្លួនគេផ្ទាល់ទៅហើយទេ? ទើបនាយប្រញាប់រៀបចំរបស់របរកូនរួចទើបលើកគេបីជាប់ដៃបញ្ជា គ្រីស៍ ឲ្យបើកឡានសម្តៅទៅផ្ទះធំដើម្បីឲ្យម៉ែដោះ ចាង ចាត់ការងូតទឹកប្តូរសម្លៀកបំពាក់ឲ្យកូនប្រុសគេ។
YOU ARE READING
❦ម្ចាស់បេះដូង❦
Romanceសរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី