រឿង #ម្ចាស់បេះដូង
ភាគ ៣៥យ៉ាហ្វី បន្ទាប់ពីចេញពីខាងមុខរបងផ្ទះ ជីមីន រួចមកទើបដើរសម្តៅទៅរកឡានពណ៌ខ្មៅរលើបរលោងដែលចតអែបខាងផ្លូវដោយមានមនុស្សបុរសមាឌធំមាំឈុតខ្មៅក្រឹបរងចាំបើកទ្វារឡានឲ្យនាងចូលជាស្រេច
«យ៉ាងមិចហើយ ហឹម?»គ្រាន់តែឃើញវត្តមានប្អូនស្រីចូលមកដល់ខាងក្នុងឡានភ្លាមនាយកំលោះសង្ហា ជុងហ្គុក ក៏វាចាសួរនាំភ្លែតដោយមិនទុកឲ្យចាំយូរ
«អ្ហឹកៗ បងប្រុសខ្ញុំបានឱបគេ គេក៏បានថើបខ្ញុំដូចគ្នា អារម្មណ៍វាពិបាកនិយាយខ្លាំងណាស់»យ៉ាហ្វី ផ្ទប់មុខនឹងទ្រូងបងប្រុសបង្ហូរទឹកភ្នែកជាច្រើនព្រោះទប់មិនជាប់តាមអារម្មណ៍ដែលសប្បាយចិត្តបរិយាយមិនចេញ នៅពេលដែលនាងឱបគេ នៅពេលដែលមានវត្តមានគេមកសម្ងំក្នុងទ្រូងនាងអារម្មណ៍កក់ក្តៅ ក្តីស្រឡាញ់និងចង់ការពារឱបក្រសោបគេទុកមិនឲ្យមានរឿងអ្វីកើតឡើងដែលម្តាយដូចជានាងចង់ផ្តល់ឲ្យទៅគេ កន្លងមកប៉ុន្មានឆ្នាំនេះមិនដឹងជាគេរស់នៅយ៉ាងណា អ្នកណាមើលថែរគេនៅពេលដែលលោកប៉ាគេទៅធ្វើការបាត់ក៏ដឹងថា ជីមីន រវល់យ៉ាងណាខ្លះមានពេលឯណានៅមើលថែរគេឲ្យដិតដល់នោះទោះមានមនុស្សចាំមើលថែរឆ្វេងស្តាំជំនួសយ៉ាងណាក៏មិនកក់ក្តៅជាងនៅជាមួយប៉ាម៉ាក់ដែរព្រោះនាងយល់អារម្មណ៍មួយនេះច្បាស់។ ជុងហ្គុក នៅពេលដែលឃើញប្អូនស្រីរបស់ខ្លួនយំសោកនាយក៏លើកប្រអប់ដៃក្រាស់អង្អែលក្បាលនាងថើរៗលួងលោមចិត្តប្អូនមិនឪ្យរំជួលខ្លាំងពេក យ៉ាងណាមានវត្តមានគេនៅទីនេះគេនឹងជួយជ្រុំជ្រែងនាងពីខាងក្រោយទៅទោះបីជានាងមិនចង់រំខានគេឲ្យជ្រៀតជ្រែករឿងផ្ទាល់ខ្លួននាងក្តីតែក្នុងនាមជាបងប្រុសម្នាក់ក៏មិនអាចឱបដៃមើលប្អូនរងទុក្ខម្នាក់ឯងបានដែរទោះមិនបានអ្វីសោះក៏សុំត្រឹមផ្តល់ជាកម្លាំងបណ្តាលចិត្តដល់នាងខ្លះដែរ។ព្រះអាទិត្យចាប់ផ្តើមបន្លិចខ្លួនជំនួសដោយវត្តមានរបស់ព្រះច័ន្ទភ្លឺចិញ្ចាចវិញម្តងហ្វូងដារារះបញ្ចេញពន្លឺពាសពេញលំហរមេឃខ្យល់ពេលរាត្រីបក់វូៗធ្វើឲ្យផ្ទាំងវាំងននបក់ផើយផាត់ទៅតាមនោះដែរ ជីហ្វី អង្គុយលើពូកក្នុងបន្ទប់ដោយមានសៀវភៅតុក្កតាដែលលាយឡំមានអក្សរខ្លះៗទោះអានមិនសូវដាច់តែគេក៏នៅតែចង់មើលព្យាយាមរៀនដោយខ្លួនឯងខ្លះបូករួមទាំងលោកប៉ាបានបង្រៀនខ្លះទៀតផងម្យ៉ាងគេក៏ចូលចិត្តខ្លាំង
«តុតុ ជីហ្វី គេងឬនៅកូន?»សម្លេងបន្លឺចេញមកពីខាងក្រៅច្បាស់ណាស់ថាជាលោកប៉ារបស់គេ
«បាទ ប៉ា»អាល្អិតឆ្លើយតបពីខាងក្នុងទៅទើបលោកប៉ារុញទ្វារចូលមកដោយក្នុងដៃមានកាន់ថង់របស់បញ្ញើរទៀតផង
«ជាអីប៉ា?»ជីហ្វី ងើយកសួរទៅលោកប៉ាបន្ទាប់ពីលោកប៉ាដាក់ខ្លួនអង្គុយជិតដោយរុញថង់នោះមកខាងមុខគេ
«កូនបើកមើលសិនទៅ»ជីមីន ឆ្លើយតបទាំងស្នាមញញឹមលម្អរផ្ទៃមុខទើប ជីហ្វី ទម្លាក់សៀវភៅនៅនឹងដៃចុះប្តូរជាយកថង់ដែលលោកប៉ាប្រគល់ឲ្យមុននេះមកបើកមើលក៏ឃើញថាមានសម្លៀកបំពាក់សិស្សនិងកាតាបបូករួមទាំងសៀវភៅថ្មីៗជាច្រើននៅក្នុងនោះធ្វើឲ្យអាល្អិតសប្បាយអររខាក់រខុបលោតកញ្ឆេងភ្លេចពីស្នាមរបួសលើខ្លួនបន្ទាប់ពីឃើញរបស់ដែលលោកប៉ាទិញឲ្យខ្លួន
«លោកប៉ានឹងនាំកូនទៅចូលរៀនពិតទេ?»ជីហ្វី បញ្ឈប់សកម្មភាពមួយខណៈប្តូរជាសួរបញ្ជាក់ទើបលោកប៉ាងួកក្បាលបណ្តាលឲ្យគេរឹតតែសប្បាយចិត្តហក់ទៅឱបកលោកប៉ាសឹងតែផ្ងាក្រោយទាំងពីរនាក់
«ម៉ោះយប់ហើយគេងទៅ ព្រឹកស្អែកប៉ានាំកូនទៅចុះឈ្មោះចូលរៀន»ជីមីន ទាញកូនប្រុសចេញបន្តិចទើបនិយាយទៅកាន់គេអាល្អិតគួរឲ្យក្នាញ់ក៏ងក់ក្បាលម៉ក់ៗទើបលោកប៉ាអត់មិនបាននឹងថើបក្រញិចប្រលែងលេងសើចកក្អឹកឮតែសម្លេងឪពុកកូនទាំងពីរមិនដាច់សូររហូតដល់ហត់ទើបនាំគ្នាចូលដេកដោយ ជីហ្វី ដេកឱបលោកប៉ាយ៉ាងស្អិតដូចស្ករតាំងម៉ែហាក់មិនចង់ឃ្លាតឆ្ងាយ។
YOU ARE READING
❦ម្ចាស់បេះដូង❦
Romansaសរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី