ភាគ ២២

865 46 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២២

បន្ទាប់ពីចេញពីអាផាតមិន ជីមីន បើកឡានសម្តៅទៅផ្ទះធំដើម្ប៏រក អាយឈីន និយាយពីរឿងនេះឲ្យច្បាស់ មិននឹកស្មានថានាងហ៊ានទៅរក យ៉ាហ្វី ដល់កន្លែងទាំងដែលគេហាមប្រាមនាងរួចទៅហើយទោះគេចង់ធ្វើអីនាងគ្មានសិទ្ធទៅរញ៉េរញ៉ៃវាជារឿងផ្ទាល់ខ្លួនរបស់គេនាងមិនពាក់ព័ន្ធព្រោះការរៀបការរបស់គេនិងនាងគ្រាន់តែបំពេញមុខតួនាទីតែប៉ុណ្ណោះ។

សម្លេងហ្រ្វាំងឡានឈប់បង្អូសងុឺតតាំងពីមាត់ទ្វារចូល ជីមីន ស្ទុះចេញពីឡានទាំងកំហឹងក្រេវក្រោធនាយបោះជំហានធំៗញាប់ៗមុខក៏មាំមិនគួរឲ្យសម្លឹងព្រោះវាកាចកំណាចគួរឲ្យខ្លាចណាស់
«សៀន អាយឈីន»ជីមីន ស្រែកហៅឈ្មោះរបស់ អាយឈីន លាន់ឮខ្ទ័រពេញផ្ទះទាំងមុខក្រហមងូវព្រោះតែខឹងខ្លាំង ចំណែកបណ្តាលអ្នកបម្រើក្នុងផ្ទះក៏នាំគ្នាញ័រខ្លួនទទ្រើក
«អូ៎! លោកប្តីនឹកអូនខ្លាំងមែនទេទើបស្រែកហៅខ្លាំងយ៉ាងនេះ»អាយឈីន ចុះពីលើកាំជណ្តើរញញឹមយ៉ាងស្រស់ហាក់ដូចជាគ្មានរឿងអ្វី
«នាងទៅនិយាយស្អីខ្លះប្រាប់ យ៉ាហ្វី?»ជីមីន ស្ទុះទៅកន្រ្ទាក់ដៃនាងចុះពីលើកាំជណ្តើរសឹងតែផ្កាប់មុខសុីឥដ្ឋ
«និយាយស្អី? ខ្ញុំគ្រាន់តែទៅសួរសុខទុក្ខស្រីបងខុសត្រង់ណា?»
«ខ្ញុំធ្លាប់ប្រាប់នាងរួចហើយហាមទៅរញ៉េរញ៉ៃនឹងរឿងរបស់ខ្ញុំ»
«តែខ្ញុំជាប្រពន្ធបង ប្តីមិនមកផ្ទះវិញបាត់ទៅច្រើនខែ ទោះបងមិនស្រឡាញ់ខ្ញុំតែមានគិតពីខ្ញុំខ្លះទេ? នឹកស្មានថាបងនៅខឹងខ្ញុំរឿងថ្ងៃនោះតែអ្នកណាទៅដឹងថាបងទៅដេកឱបនាងស្រីនោះនៅធ្វើឲ្យវាមានកូនទៀត បងមានអាសូរចិត្តខ្ញុំទេ?»អាយឈីន ស្រែកឲ្យគេវិញផាំងៗទាំងទឹកភ្នែក នាងក៏ចេះឈឺដូចគ្នា ទោះគេមិនស្រឡាញ់នាងក៏នាងមិននឹងស្មានថាគេស្អប់នាងខ្លាំងថ្នាក់នេះដែរ
«បើនាងពិបាកទ្រាំ យើងលែងគ្នាទៅ»មិនមែនគេមិនអាណិតនាងទេពេលឃើញនាងយំបែបនេះ តែចំពោះគេស្រឡាញ់វាធំជាងក្តីអាណិតឆ្ងាយណាស់
«ហឹស! បងគិតថាខ្ញុំព្រម?»អាយឈីន ប៉ាតទឹកភ្នែកចេញញញឹមចុងមាត់សួរទៅកាន់គេទាំងនាងកំពុងតែឈឺខ្ទោកៗ
«នាងត្រូវតែព្រម»ជីមីន បោះលិខិតលែងលះដែលមានហត្ថលេខារបស់គេរួចនៅចំពោះមុខនាង
«បងភ្លេចហើយហេស៎? បើពួកយើងលែងគ្នាទ្រព្យសម្បត្តិ50%ត្រូវក្លាយជារបស់ខ្ញុំ ឬបងសុខចិត្តបង់សម្បត្តិពាក់កណ្តាលរបស់ប៉ាបងឲ្យមកខ្ញុំ?»អាយឈីន កាន់លិខិតលែងលះក្រវីទៅវិញទៅមករំលឹកការចងចាំគេទោះយ៉ាងណាគេក៏មិនអាចលែងលះជាមួយនាងដដែល
«គិតឲ្យច្បាស់ណា ជីមីន បើបងចង់មាននាងថែមនោះខ្ញុំក៏មិនថាអីដែរ»អាយឈីន យកក្រដាសលែងលះទៅដាក់លើតុរួចក៏ដើរឡើងទៅខាងលើបាត់ តែនាមិនមែនចិត្តល្អដល់ថ្នាក់យល់ព្រមឲ្យ ជីមីន យកនាងនោះថែមហើយស្រឡាញ់វាខ្លាំងជាងនាងដែរ។

ជីមីន បន្ទាប់ពីឮពាក្យរបស់នាងក៏ស្រាប់តែនឹកដល់ពាក្យបណ្តាំរបស់ប៉ាគេក្រោយពីគាត់ស្លាប់ 50%វាស្មើនឹងពាក់កណ្តាលបាត់ទៅហើយគេអាចឲ្យរបស់ដែលប៉ាគេខំប្រឹងប្រែងដោយញើសឈាមរាប់ឆ្នាំទៅមនុស្សដូច អាយឈីន បំផ្លាញមិនបានទេ។

បន្ទាប់ពីចេញពីផ្ទះធំ ជីមីន ក៏បន្តរទៅផឹកទាំងថ្ងៃត្រង់ដោយម៉ូវចិត្តជាខ្លាំងចង់លែងលះក៏មិនបាន គេគិតចង់ផ្ទុះបែកខួរទៅហើយមិនដឹងជាធ្វើយ៉ាងមិចទើបយកស្រាជាជំនួយកាត់បន្ថយការគិតបានខ្លះ។ ចំណែក គ្រីស៍ បន្ទាប់ពីចេញពីប្រជុំជំនួសចៅហ្វាយរួចក៏ហៅតាក់សុីសម្តៅទៅរកចៅហ្វាយបន្ទាប់ពីដឹងថាគេនៅកន្លែងណា។

ជីមីន នៅតែបន្តរផឹកអស់ជាច្រើនម៉ោងរហូតដល់ល្ងាចក៏នៅតែមិនទាន់ឈប់ទើប គ្រីស៍ ដែលស្ងាត់មាត់ជាយូរដាច់ចិត្តហាមព្រោះឃើញថាគេក៏ទៅលែងរួចទៅហើយ
«ចៅហ្វាយ! ខ្ញុំថាប៉ុណ្ណឹងបានហើយ ចៅហ្វាយត្រឡប់ទៅវិញទៅណា យ៉ាហ្វី នៅម្នាក់ឯងផង»គ្រីស៍ និយាយរំលឹកពីនាងតូច យ៉ាហ្វី ហាក់ដាស់ស្មារតីរបស់ ជីមីន ឲ្យស្វាងបានបន្តិច មែនហើយគេទុកនាងឲ្យនៅម្នាក់ឯងថែមទាំងដាក់ច្រវាក់ខ្លាចនាងរត់ទៀត ទើបនាយប្រញាប់ក្រោកឡើងដើរចេញទៅទាំងមិននិយាយស្តីបណ្តាលឲ្យ គ្រីស៍ រត់តាមពីក្រោយយ៉ាងលឿន។

Apartment...
ជំហានជើងស្រាលៗបោះចូលក្នុងបន្ទប់ថ្នមៗ សភាពខាងក្នុងហាក់ងងឹតស្លុបស្ងប់ស្ងាត់គ្មានសម្លេងអ្វីទាំងអស់ទើប ជីមីន ឈោងដៃទៅបើកភ្លើងដែលនៅជាប់ជញ្ជាំងដើម្បីបំភ្លឺឲ្យមានពន្លឺ អ្វីដែលគេឃើញមុនគេបង្អស់គឺមនុស្សស្រីដែលគេស្រឡាញ់កំពុងតែដេកលក់ទាំងស្នាមដានដោយទឹកភ្នែកជាប់ផែនថ្ពាល់ថែមទាំងមានច្រវាក់ជាប់កជើងដែលគេជាអ្នកដាក់ដោយផ្ទាល់ខ្លាចថានាងនឹងរត់ឆ្ងាយពីគេ
«បងសុំទោស»នាយដាក់ខ្លួនអង្គុយជិតនាងពោលពាក្យសុំទោសទាំងទឹកភ្នែកស្រក់មួយដំណក់ ទើបឈោងដៃជូតចេញរួចក៏ដោះច្រវាក់ដែលដាក់ជាប់ជើងរបស់នាងក៏ឃើញថាមានស្នាមរបួសខ្លះគេសែនស្អប់ខ្លួនឯងបំផុតបើកុំតែខ្លាចនាងចេញឆ្ងាយគេក៏មិនធ្វើបែបនេះដែរ ជីមីន ក្រោកពីពូកដើរទៅបើកថតតុដើម្បីយកថ្នាំមកលាបត្រង់កន្លែងរបួសឲ្យនាងថើរៗរហូតដល់រួចរាល់ទើបទាញនាងមកដេកឱបជាប់ទ្រូង
«បងស្រឡាញ់អូនណាស់ ហ្វី បងមិនអាចខ្វះអូនបានទេ»ជីមីន ផ្អឹបថ្ងាស់ទល់ជាមួយនាងពោលពាក្យក្នុងចិត្តចេញមកខ្សឹបៗរួចទើបលោទៅថើបខ្ទង់ច្រមុះស្រួចៗរបស់នាងមួយខ្សឺតបន្តរឱបនាងរហូតទន់ត្របកភ្នែកដរកលក់បាត់មាត់ព្រោះតែជាតិស្រាដែលនៅក្នុងខ្លួន។

❦ម្ចាស់បេះដូង❦Where stories live. Discover now