ភាគ ៤៩

753 33 3
                                    

រឿង ម្ចាស់បេះដូង
ភាគ ៤៩

យ៉ាហ្វីបន្តរៀបរាប់តែម្នាក់ឯងទាំងភ្នែកហូរសស្រាក់ឥតដាច់ដំណក់ប្រៀបដូចជាភ្លៀងដែលកំពុងតែធ្លាក់នៅខាងក្រៅ ក្នុងទ្រូងហាក់ថប់ៗស្ទះដង្ហើមដកមិនចង់ចេញ ក្នុងពេលនេះនាងចង់ស្រែក ស្រែកថាឈឺណាស់ ស្រែកឲ្យបានធូរស្បើយក្នុតចិត្តតែក៏មិនអាចបានត្រឹមតែបៀមលាក់ទុកក្នុងចិត្តម្នាក់ឯង
«បើឈឺយ៉ាងនេះហេតុអីមិនត្រឡប់? ហេតុអីមិនបែរមកយកដំណែងរបស់អូនវិញ?»ជីមីនស្រាប់តែបើកភ្នែកឡើងនិយាយជាមួយនាងធម្មតាមិនស្រវឹងដូចមុននេះថែមទាំងលើកដៃទៅអង្អែលថ្ពាល់ពោរពេញទៅដោយទឹកភ្នែករបស់នាងស្រាលៗខណៈដែលយ៉ាហ្វីហាក់ភ្លឹកភ្លាំងឬមុននេះគេឮអស់ហើយ?
«ជីមីន...»យ៉ាហ្វីស្រឡាំងកាំងហើបមាត់ហៅឈ្មោះគេតិចៗរួចក៏បម្រុងនឹងនិយាយអ្វីបន្តតែក៏ត្រូវជីមីនកាត់
«អូនមិនបាច់និយាយអ្វីទាំងអស់ ទុកឲ្យបងជាអ្នកនិយាយវិញ»ជីមីនយកចង្អុលដៃទៅដាក់លើបបូរមាត់ដែលញ័រតតាត់របស់នាងហាមមិនឲ្យនាងនិយាយអ្វីដោយគ្រាន់តែស្ងៀមៗចាំស្តាប់គេទៅបានហើយ
«បងដឹងថារឿងរវាងយើងទាំងពីរវាមិនសមប្រកប បងដឹងថាអូនមិនអាចធ្វើចិត្តទទួលយកបាន ហើយបងក៏ដឹងថាអូនខឹងបងនូវរឿងគ្រប់យ៉ាងដែលបងកុហកអូន ត្រូវហើយបងបោកប្រាស់អូនតែគ្រប់យ៉ាងក៏ព្រោះតែពាក្យថាស្រឡាញ់ ពាក្យថាខ្លាចបាត់បង់ទើបបងចាំបាច់ត្រូវលាក់ពីអូនបងព្យាយាមដោះស្រាយវាយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯងប៉ុន្តែវានៅតែមិនដាច់ស្រឡះដដែល»ជីមីនក្រោកអង្គុយទល់មុខនាងដោយដៃនៅតែដាក់អង្អែលថ្ពាល់ដែលកំពុងតែមានទឹកភ្នែកហូរមិនឈប់នោះដដែលរួចក៏និយាយបន្តជារឿយៗដោយមានយ៉ាហ្វីនៅអង្គុយស្តាប់ស្ងៀមៗទាំងមិនរឿទៅណា
«បងខុសបងក៏សូមទោសអូន បងយល់ថាអូនមិនចង់បានឈ្មោះជាប្រពន្ធចុងរបស់អ្នកណាទើបបងខំប្រឹងបញ្ចប់រឿងគ្រប់យ៉ាងជាមួយនាង»
«លោកដឹងទេថាធ្វើបែបនេះនាងឈឺចាប់ប៉ុណ្ណាទេ? ហើយលោកដឹងទេថាធ្វើបែបនេះខ្ញុំជាប់ឈ្មោះជាជនទីបី ជាបីសាចចូលមកបំផ្លាញជីវិតគូររបស់អ្នកដទៃ ជាមនុស្សស្រីដែលគេគ្រប់គ្នាឃើញហើយក៏ម៉ាក់ងាយគ្រប់សារពើរ ខ្ញុំទ្រាំមិនបានទេ»យ៉ាហ្វីសម្លឹងចំទៅកាន់គេដោយខំប្រឹងនិយាយឲ្យគេយល់ពីបញ្ហាគ្រប់យ៉ាង
«អូនកុំរស់នៅផ្ញើជីវិតលើសម្តីរបស់អ្នកដទៃ មង្គលការរបស់បងគ្មានន័យអ្វីទេមនុស្សគ្រប់គ្នាក៏បានដឹងថាបងរៀបការដោយសារបំណងប្រាថ្នាចុងក្រោយរបស់លោកប៉ាបង វាគ្មានក្តីស្រឡាញ់នៅក្នុងនោះឡើយតែផ្ទុយទៅវិញមនុស្សដែលបងស្រឡាញ់ជាអូន បើអូនឈឺខ្លាំងកុំទុកបៀមវាម្នាក់ឯងអី យំចេញមក យំចេញឲ្យអស់ យំនៅក្នុងទ្រូងបងចែករំលែកក្តីឈឺចាប់ដែលអូនមានមកលើបងមកបងទទួលបានគ្រប់យ៉ាង»ជីមីនទាញយ៉ាហ្វីមកអោបជាប់ផ្អឹបទ្រូងខាងឆ្វេងដើម្បីឲ្យនាងបានឮស្នូរបេះដូងរបស់គេដែលលោតទាមទាររកនាងមិនឈប់ឈរនោះ ចំណែកយ៉ាហ្វីក៏សម្ងំក្តាប់មាត់យំបញ្ចេញការឈឺចាប់ទាំងប៉ុន្មានចេញមកខាងក្រៅបូករួមជាមួយភាពទន់ខ្សោយនឿយហត់នឹងប្រឈមជាមួយរឿងគ្រប់យ៉ាងតែម្នាក់ឯង រីឯដៃក៏ខ្ញាំដើមដៃជីមីនរហូតដាច់រលាត់ជ្រាបឈាមតែគេមិនខ្ចីត្អូញត្អែអ្វីសូម្បីបន្តិចដោយនៅតែលើកដៃអង្អែលក្បាលនាងដដែលៗ នាងចង់ធ្វើអ្វីមកលើខ្លួនគេក៏គេទទួលបានទាំងអស់ឲ្យតែធ្វើទៅហើយនាងបានធូរចិត្ត។ មួយសន្ទុះក្រោយបន្ទាប់ឃើញពីភាពទន់ភ្លន់និងស្ងាត់សំឡេងយំរបស់នាងជីមីនក៏ចាប់ស្មានាងទាញចេញថ្នមៗរួចក៏ប្តូរជាចាប់ក្រសោបមុខនាងជាប់ដោយយកមុខគេទៅផ្អឹបនឹងមុខរបស់នាង ចុងច្រមុះគេក៏ក្រញីត្រដុសជាមួយចុងច្រមុះនាងទៅមកដូចគ្នា
«អូនអាចគិតសារជាថ្មីបាន តែអូនកុំភ្លេចថាជីហ្វីជាកូនរបស់អូនិងបង គេមិនអាចរស់នៅខ្វះម្តាយឬឪពុកបានទេទោះបីបច្ចុប្បន្នគេហៅអាយឈីនថាជាម៉ាក់តែគេក៏នៅតែខ្វះភាពកក់ក្តៅពីម្តាយពិតប្រាកដដូចជាអូនដដែល ត្រឡប់មកវិញ ត្រឡប់មកនៅក្បែរបងសាងគ្រួសារជាមួយគ្នា កាន់ដៃបងតស៊ូរឿងគ្រប់យ៉ាងជាមួយបង បងសន្យាថានឹងដោះស្រាយរឿងគ្រប់យ៉ាងឲ្យបានចប់សព្វគ្រប់»ជីមីននិយាយរៀបរាប់ទៅកាន់នាងដោយសំឡេងស្រទន់កាយវិការក៏ថ្នាក់ថ្នម ចំណែកយ៉ាហ្វីមិននិយាយអ្វីបានត្រឹមតែបិទភ្នែកបង្ហូរទឹកថ្លាៗចុះមកទើបជីមីនដាក់បបូរមាត់ថើបផ្តិចទឹកភ្នែករបស់នាងលេបទុកក្នុងពោះ គេមិនចង់ឃើញនាងយំក៏មិនចង់ឃើញនាងសោកសៅ គេនឹងដោះស្រាយរឿងទាំងប៉ុន្មានឲ្យបានឆាប់ចប់ដូចគ្នា។

❦ម្ចាស់បេះដូង❦Where stories live. Discover now