ភាគទី ០៩

1.4K 58 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ០៩

បន្ទាប់ពីត្រូវគេបង្ខំឲ្យអង្គុយបញ្ចុកបាយរួច យ៉ាហ្វី ក៏មិនទាន់មានសេរីភាពត្រូវគេបង្ខំឲ្យធ្វើនេះធ្វើនោះតាមតែអំពើចិត្តបើនាងមិនធ្វើគ្មានអ្វីក្រៅពីពាក្យគំរាមថារំលោភៗនឹងទេហើយឥឡូវក៏ដូចគ្នាស្រីស្រស់ត្រូវបញ្ជាឲ្យមកអង្គុយមើលគេធ្វើការម៉ក់ៗ យ៉ាហ្វី ច្រត់ចង្កាសម្លឹងមើលគេធ្វើការជារើយៗទាំងដកដង្ហើមធុញទ្រាន់ អផ្សុកពេញបន្ទុកសុខៗក៏ឲ្យមកអង្គុយមើលគេមិនឲ្យធ្វើស្អីទាល់តែសោះទោះចង់ដេកក៏គេហាមមិនឲ្យដេកត្រូវតែបើកភ្នែកមើលគេធ្វើការរហូតទាល់តែរួចរាល់
«ហ្វី យកកាហ្វេឲ្យខ្ញុំមួយកែវ»ជីមីន និយាយទៅកាន់នារីចំពោះមុខទាំងភ្នែកសម្លឹងកំព្យូរទ័រឥតដាក់
«ចាស៎»យ៉ាហ្វី ក្រោកពីលើសាឡុងរួចរត់ទៅក្រៅយ៉ាងលឿនអង្គុយចង់ស្ពឹកគូទអស់ទៅហើយ។

មួយសន្ទុះក្រោយមក យ៉ាហ្វី ក៏ចូលមកវិញជាមួយនឹងកាហ្វេមួយកែវរសជាតិដែល ជីមីន ចូលចិត្ត។នាងល្អិតបន្តរដំណើរចូលមកជិតគេរួចក៏ដាក់កាហ្វេនៅចុងតុក្បែរដៃរបស់នាយ
«អង្គុយទីនេះហើយ»ជីមីន ទាញដៃរាងស្តើងឲ្យដួលអង្គុយពីលើភ្លៅរបស់គេរួចទើបនិយាយប្រាប់បន្ទាប់មកក៏បង្អូសបបូរមាត់ថើបថ្ពាល់នាងមួយខ្សឺត ចំណែក យ៉ាហ្វី ក៏មិនហ៊ានរើព្រោះវាមានអារម្មណ៍ថាកក់ក្តៅចម្លែកពេលដែលនៅក្បែរខ្លួនរបស់គេម្យ៉ាងគេក៏ដាក់ដៃកាន់ចង្កេះនាងជាប់ទោះរើក៏រើមិនរួច។ ជីមីន ដៃម្ខាងចុចកំព្យូទ័រចំណែកឯម្ខាងទៀតឱបចង្កេះស្រីស្រស់ដែលនៅលើខ្លួនទាំងបបូរមាត់និងច្រមុះអឹបជាប់កញ្ចឹងក នាងថើបស្រាលៗទាមទារស្រូបយកក្លិនក្រអូបចេញពីខ្លួននាងចូលក្នុងសួតទាំងភ្នែកសម្លឹងកំព្យូរទ័រឥតដាក់។ នាយបន្តរធ្វើបែបនេះចំណែក យ៉ាហ្វី ក៏មិនរើរហូតដល់នាយបិទកំព្យូរទ័រទុកបន្ទាប់ពីការងាររួចរាល់ទើបប្តូរជាថើបញីញក់ថ្ពាល់ក្រហមៗ ទន់ៗ ក្រអូបៗរបស់ យ៉ាហ្វី វិញ
«លោក! ពាក្យសម្តីដែលលោកនិយាយកាលពីយប់មិញ...»យ៉ាហ្វី បម្រះខ្លួនបន្តិលើកប្រអប់ដៃក្រសោបថ្ពាល់គេជាប់ កែវភ្នែកនាងសម្លឹងប៉ះចំកែវភ្នែកគេ បបូរមាត់ហើបតិចៗដើម្បីសួរនាំរឿងដែលនាងចង់ដឹងតាំងពីយូរតែក៏មិនទាន់បញ្ចប់ប្រយោគផងគេក៏និយាយកាត់ហាក់ដូចជាដឹងថានាងចង់និយាយពីអ្វីយ៉ាងចឹង
«ខ្ញុំនិយាយជាការពិត ខ្ញុំប្រាប់រួចហើយថាយប់មិញខ្ញុំមិនបានស្រវឹង ខ្ញុំនិយាយអីខ្ញុំធ្វើអីខ្ញុំចាំទាំងអស់ ខ្ញុំមិនមែនចេះនិយាយឲ្យរួចពីមាត់ក៏មិនបានកុហកដូចគ្នា ខ្ញុំស្រឡាញ់នាង យ៉ាហ្វី»ជីមីន ក្រសោបម្រាមដៃដែលកំពុងតែក្តោបមុខគេនោះរួចក៏និយាយទាំងមុខស្មើរធេងបញ្ជាក់ថាគេនិយាយពិតមិនបានកុហកភូតភរយករាងកាយនិងបេះដូងរបស់នាងមកលេងសើចទេ ផ្ទៃមុខសង្ហាឱនសន្សឹមៗទៅថើបផ្តិតបបូរមាត់សុីជម្ពូរដែលគេសែនស្រឡាញ់ពេញបេះដូងនោះមួយដង្ហើមធំទើបលែងមកវិញ
«ខ្ញុំស្រឡាញ់លោកដូចគ្នា»យ៉ាហ្វី នាងមិនខ្លាចនឹងសារភាពពីអារម្មណ៍ពិតរបស់នាងចំពោះគេប្រាប់ទៅគេដូចគ្នា នាងជឿចិត្តជឿបេះដូងរបស់គេថាគេមិនបានកុហកព្រោះវាបញ្ជាក់ចេញតាមកាយវិការនិងពាក្យសម្តីកន្លងមកដែលគេធ្វើចំពោះនាង ដោយសារតែហេតុទាំងអស់នេះហើយទើបធ្វើឲ្យនាងបាក់ចិត្តស្រឡាញ់គេចំពោះនាងគេប្រៀបដូចជាទេវតាដែលចូលមកសង្រ្គោះនាងឲ្យចេញពីធ្មបកំណាចយ៉ាងចឹង។ យ៉ាហ្វី ទម្លាក់បបូរមាត់ខ្លួនថើបបបូរមាត់ ជីមីន វិញទាំងដាមទឹកភ្នែកនៃក្តីរំភើបនិងក្តីសុខដែលនាងមិនធ្លាប់បានទទួលបន្ទាប់ពីប៉ាម៉ាក់នាងលាចាកលោកទៅ ជីមីន ក្រសោបកញ្ចឹងកនាងជាប់ស្នាមថើបផ្អែមល្ហែមក៏ក្លាយជាស្នាមថើបរោលរាល រាងសង្ហាលូកអណ្តាតចូលទៅក្នុងក្រអូមមាត់នាងក្រលាស់លេងជាមួយអណ្តាតនាងដូចគ្នាទើបដកចេញមកវិញ ជីមីន យកចុងច្រមុះទៅក្រញីជាមួយចុងច្រមុះរបស់នាងទាំងស្នាមញញឹមនៃសេចក្តីសុខដែលលេចរូបរាងឡើងច្បាស់បន្ទាប់ពីទទួលបាននាងចូលមកនៅជិតខ្លួនរបស់គេមកម្ល៉េះ។

ជីមីន លើកបីរាងកាយស្តើងល្ហាដូចជាសម្លីសម្តៅទៅកាន់គ្រែទាំងរាងតូចដែលនៅលើដៃឱបកផ្តេកក្បាលលើទ្រូងរបស់គេដើម្បីទទួលភាពកក់ក្តៅដែលសាយភាយចេញមកនោះ។ ជំហានដំណើរចេះតែបន្តរមិនយូរប៉ុន្មានរាងកាយរបស់នាងក៏ត្រូវទម្លាក់នៅលើពូកថ្នមៗដោយមានរាងកាយរបស់ម្ចាស់បេះដូងទ្រោមពីលើរាងកាយរបស់នាង
«អូនមិនស្តាយទេដែលធ្វើជាជាមួយបង?»ជីមីន យកកែងដៃម្ខាងច្រត់លើពូកចំណែកឯម្ខាងទៀតលើកទៅវែកសក់វែងអន្លាយដែលធ្លាក់បាំងមុខរបស់នាងដើម្បីឲ្យឃើញមុខគ្នាច្បាស់និងសួរពីចំណាប់អារម្មណ៍
«ទេ! អូនមិនដែលស្តាយ អូនស្ម័គ្រចិត្តធ្វើវាជាមួយមនុស្សដែលអូនស្រឡាញ់ អូនស្ម័គ្រចិត្តប្រគល់អ្វីៗដែលជារបស់អូនឲ្យទៅបងរួមទាំងបេះដូងរបស់អូនផងដែរ»យ៉ាហ្វី ក្រវីក្បាលតតាត់បដិសេធថានាងមិនស្តាយ នាងស្ម័គ្រចិត្តប្រគល់គ្រប់យ៉ាងឲ្យទៅគេរួមទាំងបេះដូងតូចមួយរបស់នាងដូចគ្នា
«កុំស្រឡាញ់បងខ្លាំងពេកទុកក្តីស្រឡាញ់ចំពោះខ្លួនឯងខ្លះផង មើលមិនឃើញទេថ្ងៃក្រោយអូនអាចនឹងឈឺចាប់ដោយសារបងក៏ថាបាន»
«អូនជឿបង»យ៉ាហ្វី ក្រសោបមុខ ជីមីន រួចក៏ងើយថើបបបូរមាត់គេ នាងជឿគេថាគេនឹងមិនធ្វើឲ្យនាងឈឺចាប់ឡើយ ចំណែក ជីមីន គេមិនខ្វល់ថាថ្ងៃខាងមុខទៅជាយ៉ាងណា ត្រូវជួបអ្វីខ្លះនោះទេគេនឹងកាន់ដៃនាងជាមនុស្សស្រីដែលគេស្រឡាញ់មិនអាចខ្វះបានដើរទៅមុខពុះពារគ្រប់ឱបសគ្គជាមួយគ្នា ហើយគេក៏ដឹងច្បាស់ថាទំនាក់ទំនងនាងនិងគេទៅថ្ងៃមុខក៏មិនល្អស្រាប់ហើយព្រោះគេជាមនុស្សមានគ្រួសាររួចហើយតែឲ្យធ្វើយ៉ាងមិចបើបេះដូងវាទាមទារស្រែករកនាងគ្រប់វិនាទីខ្វះមិនបាន។

❦ម្ចាស់បេះដូង❦Where stories live. Discover now