ភាគ ៣០

843 44 2
                                    

រឿង #ម្ចាស់បេះដូង
ភាគ ៣០

   ពេលវេលាកន្លងផុតទៅយ៉ាងរហ័ស វាហួសទៅបីឆ្នាំហើយដែល យ៉ាហ្វី ចាកចេញពីគេទៅ ដោយនាយមិនខ្ចីតាមរកឬតាមសើបដោយជំនះអះអាងក្នុងចិត្តយ៉ាងច្បាស់ថាត្រូវតែកាត់ចិត្តឈប់ខ្វាយខ្វល់ពីនាង ស្លាប់រស់យ៉ាងណាវាក៏ជាជីវិតរបស់នាងមិនមែនគេអ្វីដែលគេខ្វល់គឺកូនតែម្នាក់គត់ ប៉ុន្តែបែរមកវិញវាត្រឹមតែជាពាក្យកុហកខ្លួនឯងក្នុងរយៈពេលបីឆ្នាំមកនេះគេនឹកនាងគ្រប់ពេលតែក៏នៅតែកុហកចិត្តខ្លួនឯងជារើយៗរហូតក្លាយទៅជាទម្លាប់ទៅហើយ។
   បីឆ្នាំមកនេះវាពិតជាលឿនរហ័សខ្លាំងណាស់ប្រៀបដូចជាភ្នែកបន្ទោល ទារកតូចដែលកើតកាលពីបីឆ្នាំមុនក៏ប្រែទៅជាក្មេងប្រុសគួរឲ្យស្រឡាញ់អាចរត់លេងសើចសប្បាយជាមួយនឹងលោកប៉ាបាន ក៏ដូចជាពេលនេះយ៉ាងចឹងសម្លេងសើចក្អាកក្អាយរវាងឪពុកកូនទាំងពីរគូរបន្លឺឡើងចេញពីសួនច្បារធំទូលាយខាងក្រោយវីឡាដែលពោរពេញទៅដោយស្មៅខៀវស្រងាត់ ដើមឈើធំៗផ្តល់ជាម្លប់ត្រជាក់ល្ហឹម មានសួនផ្កាអមដោយផ្កាចម្រុះជាច្រើនពណ៌បូករួមទាំងអាកាសធាតុត្រជាក់ល្អទៀតនោះ ទើប ជីមីន នាំកូនប្រុសមកបង្ហោះខ្លែងលេងព្រោះដឹងថាគេចូលចិត្តម្យ៉ាងក៏ចង់មានពេលនៅជាមួយកូនឲ្យបានច្រើនតាមដែលអាចឆ្លៀតបានផងដែរ
   «ប៉ាប៉ា ខ្លែងកូនហោះខ្ពស់ហើយ»អាល្អិត ជីហ្វី និយាយជាមួយលោកប៉ាដោយដៃខំបន្លាយខ្សែដើម្បីឲ្យខ្លែងហោះខ្ពស់តាមលោកប៉ាបង្រៀនដោយសើចក្អាកក្អាយ
   «ពូកែណាស់»ជីមីន ងាកមកសើចដាក់កូនប្រុសយ៉ាងមានក្តីសុខ ឃើញកូនសប្បាយចិត្តគេក៏សប្បាយតាមនោះដែរ
   រុឺងៗ សម្លេងក្នុងហោប៉ៅរោទិ៍ឡើងកាត់ចង្វាក់ភាពសប្បាយទើប ជីមីន រហ័សដកមកមើលឃើញថាជាលេខរបស់ គ្រីស៍ ក៏លើកមកនិយាយដោយដៃម្ខាងនៅកាន់ខ្សែខ្លែងជាប់ដដែល និយាយចប់ទើបងាកមកនិយាយជាមួយកូនវិញ
   «ជីហ្វី លេងប៉ុណ្ណឹងបានហើយ តោះទៅញាំបាយ»ជីមីន បន្ទាប់ពីនិយាយទូរស័ព្ទរួចទើបងាកមកនិយាយជាមួយកូនប្រុសព្រោះថ្ងៃត្រង់ទៅហើយត្រូវរកបាយរកទឹកឲ្យគេញាំ
   «តែប៉ា កូនចង់លេងបន្តិចទៀត»ជីហ្វី ងាកមកប្រសព្វជាមួយឪពុកដោយធ្វើភ្នែកម៉ក់ៗសុំក្តីអង្វរក
   «មិនបានទេ ត្រូវទៅញាំបាយថ្ងៃក្រោយចាំប៉ាកំដរកូនលេងទៀត បានទេ?»
   «បាទ»
   «ចឹងតោះ»និយាយចប់ក៏ទាញខ្សែខ្លែងចុះមកវិញរួចហុចឲ្យអ្នកបម្រើម្នាក់មុននឹងលើកកូនប្រុសដាក់លើខ្នងអៀវចូលទៅក្នុងផ្ទះដើម្បីងូតទឹកនឹងអាលបានញាំអាហារ។
   ប៉ុន្មាននាទីក្រោយមកពួកគេក៏ចុះមកខាងក្រោមវិញដោយមាន ជីហ្វី នៅក្នុងដៃស្របពេលដែលអ្នកបម្រើកំពុងតែលើកអាហារដាក់លើតុទើប ជីមីន ប្រញាប់ពកូនប្រុសទៅដាក់លើកៅអីទល់ខាងមុខ អាយឈីន
   «ជីហ្វី ប៉ាមិនបានកំដរកូនញាំបាយទេ ប៉ាត្រូវទៅក្រុមហ៊ុនហើយណា»ជីមីន បន្ទន់ជង្គង់អង្គុយលើកែងជើងលើកដៃអង្អែលសក់ក្បាលទន់រលោងរបស់កូនប្រុសថ្នមៗនិយាយដោយសម្តីផ្អែមល្ហែម
   «បាទ»ជីហ្វី ងួកក្បាលងក់ៗទៅកាន់លោកប៉ាទាំងស្តាប់បង្គាប់តែមិនមែនថាគេមិនអន់ចិត្តទេ ពេលខ្លះគេក៏ឯការត្រូវការភាពកក់ក្តៅពីប៉ាម៉ាក់ដូចគ្នា តែប៉ាគេមិនសូវមានពេលរវល់ដកឃ្លាមិនរួចចំណែកម៉ាក់ក៏មិនដែលខ្វល់ពីគេសោះ
   «ប៉ាទៅហើយ ញាំបាយផងឮទេ»ជីមីន ក្រោកឈរថើបថ្ពាល់គេមួយខ្សឺតទើបដើរចេញទៅ។
   បន្ទាប់ពី ជីមីន ចេញទៅបាត់នៅតុបាយមានតែវត្តមានរបស់ អាយឈីន និង ជីហ្វី តែប៉ុណ្ណោះ។ ស្រីស្រស់សម្លឹងទៅមុខរបស់អាល្អិត ជីហ្វី ទាំងជ្រក់ជ្រេញពេញបន្ទុកទើបងើបចេញពីតុអាហារទាំងធុញទ្រាន់
   «ម៉ាក់»ជីហ្វី នៅពេលដែលឃើញម្តាយបម្រុងនឹងងើបចេញក៏ប្រញាប់ចុះពីកៅអីរត់ទៅចាប់ជាយអាវរបស់ម្តាយជាប់
   «វាស្អី»អាយឈីន គំហកដាក់មុខរបស់ ជីហ្វី នាងកំពុងតែមួម៉ៅស្អប់មុខរបស់វាផងមករញ៉េរញ៉ៃរកងាប់ស្អី
   «ម៉ាក់ បញ្ចុកបាយកូនផងបានទេ?»ជីហ្វី ធ្វើភ្នែកម៉ក់ៗដាក់ម្តាយទាំងក្តីអង្វរក
   «វាស្អីណាស់ណាទៅវើយ បើគ្រាន់តែសុីខ្លួនឯងមិនកើតហេស៎?»អាយឈីន វាសដៃរបស់គេចេញនៅតែស្រែកទាំងក្តីធុញទ្រាន់ដដែល
   «ណា៎ ម៉ាក់បញ្ចុកកូនម្តងបានទេ?»ជីហ្វី ចាប់ផ្តើមភ្នែករលីងរលោងដោយភ័យដែលម្តាយស្រែកដាក់មុននេះតែក៏នៅតែព្យាយាមបញ្ចុះបញ្ចូលម្តាយ
   «សុីទៅ មិចក៏មិនព្រមសុី ឯងអត់ដៃសុីខ្លួនឯងហេស៎ចាំបាច់យើងបញ្ចុក?»អាយឈីន ចាប់កន្រ្ទាក់ដៃក្មេងតូចខ្លាំងៗទៅវិញទៅមកយកចង្អុលដៃទៅចង្អុលក្បាលក្មេងប្រុសយំដល់ថ្នាក់ក្រហមមុខអស់នោះប៉ាច់ៗថែមទាំងវាយក្តិចជាំសាច់អស់ទៅហើយទាំងដែលគេទើបតែមានអាយុបីខួបសោះ
   «អ្ហឹកៗៗ ជីហ្វី ឈឺណាស់ម៉ាក់ អឹក ម៉ាក់កូនឈឺ...អ្ហឹកៗ»ជីហ្វី ប្រឹងយំសំពះអង្វរម្តាយទាំងក្តីឈឺចាប់ពេញខ្លួន វាលើសលួសពេកហើយដែលគេទើបតែមានវ័យបីខួបដែលត្រូវមកទទួលភាពឈឺចាប់បែបនេះ
   «សុីបាយទៅ បើមិនចង់ត្រូវខ្លាំងជាងនេះ»អាយឈីន ចាប់លើក ជីហ្វី ដាក់ឲ្យអង្គុយលើកៅអីមួយទំហឹងមិនថ្នមអ្វីបន្តិចសោះ។ ជីហ្វី ដោយហេតុតែខ្លាចទើបលូកដៃកាន់ស្លាបព្រាទាំងញ័រទទ្រើកដួសបាយដាក់ក្នុងមាត់ ទំពាបណ្តើរប៉ាតទឹកភ្នែកខ្លួនឯងបណ្តើរ
   «ហាមប្រាប់ប៉ាឯងឲ្យសោះ បើឯងហ៊ាននឹងត្រូវដូចថ្ងៃនេះយ៉ាងចឹង»អាយឈីន យកដៃចង្អុលមុខ ជីហ្វី ក្នុងន័យគម្រាមរួចក៏ដើរចេញទៅបាត់បន្សល់ទុកនូវក្មេងប្រុសគួរឲ្យអាណិតព្យាយាមញាំបាយទាំងទឹកភ្នែករហូតដល់អស់ព្រោះតែខ្លាចម្តាយធ្វើបាបទៀត។ គេគ្រាន់តែត្រូវការក្តីស្រឡាញ់ពីម្តាយ គេគ្រាន់តែចង់ឲ្យម្តាយឱបថ្នាក់ថ្នមនិយាយពាក្យផ្អែមល្ហែមមិនមែនពាក្យគ្រោធគ្រាធដូចដែលម្តាយនិយាយជាមួយគេរាល់ថ្ងៃនេះទេ គេមិនដឹងថាហេតុអីក៏ម្តាយគេធ្វើបែបនេះ គាត់មិនដែលឱបគេ គាត់មិនដែលនិទានរឿងឲ្យគេស្តាប់មុនពេលចូលគេង គ្រប់ពេលមានតែលោកប៉ាប៉ុណ្ណោះដែលផ្តល់ឲ្យតែយ៉ាងណាក៏វានៅតែមិនគ្រប់គ្រាន់សម្រាប់គេ ពេលខ្លះគេក៏លួចគិតឆ្ងល់ថាអ្នកម៉ាក់មិនស្រឡាញ់គេសោះឬ? តែមិនថ្វីគេនៅតែស្រឡាញ់អ្នកម៉ាក់និងគោរពអ្នកម៉ាក់ជានិច្ចទាំងមិនដឹងថាខ្លួនមិនមែនជាកូនបង្កើតរបស់នាងឡើយ។

❦ម្ចាស់បេះដូង❦Where stories live. Discover now