ភាគ ៣៨

802 47 2
                                    

រឿង #ម្ចាស់បេះដូង
ភាគ ៣៨

   យ៉ាហ្វី បន្ទាប់ពីទៅទទួលលោកប៉ានៅប្រលានយន្តហោះរួចក៏ធ្វើដំណើរត្រឡប់ទៅកន្លែងស្នាក់វិញដោយនាងអង្គុយធ្វើមុខធ្មឹងៗ តក់ម៉ក់ទុយម៉ុយ មិននិយាយ មិនស្តីសូម្បីតែបន្តិចទើបលោកប៉ាអត់ឆ្ងល់មិនបាននឹងសួរនាំ
   «អេរីកា កូនកើតអី?»លោក ប្លែកគី អុីដូសាន់ លើកម្រាមដៃដាក់អង្អែលក្បាលកូនស្រីដែលអង្គុយគៀកខ្លួន គាត់តែងតែហៅឈ្មោះនាងបែបនេះព្រោះមិនចង់ឲ្យនាងនៅចងចាំអតិតកាលខ្មៅងងឹត អួរអាប់ដែលនាំឲ្យនាងធ្លាក់នៅក្នុងអន្លង់នៃសេចក្តីឈឺចាប់ម្តងទៀតឡើយ
   «កូនមិនអីទេប៉ា គ្រាន់តែរៀងអស់កម្លាំងបន្តិចបន្តួច»យ៉ាហ្វី ងាកមកសម្លឹងមុខលោកប៉ាចិញ្ចឹមដោយស្នាមញញឹមស្ងួតមុននឹងឱនមុខចុះមកវិញ
   «អញ្ចឹងកូនសម្រាកសិនទៅ»ទោះបីជាដឹងថានេះជាពាក្យកុហកដោះសាររបស់កូនស្រីក៏ដោយក៏គាត់ជ្រើសរើសផ្លូវមិនសួរនាំច្រើន ជីកឬសជីកគល់រញ៉េរញ៉ៃដល់ប្រសាទនាងដែរដោយទុកឲ្យនាងគិតខ្លួនឯងរកវិធីដោះស្រាយវាដោយសន្សឹមៗ
   «ចាស៎»យ៉ាហ្វី ឆ្លើយតបនឹងលោកប៉ាយ៉ាងផ្អែមល្ហែមរួចទើបផ្អែកខ្នងនឹងកៅអីឡានបិទភ្នែកសម្ងំបន្ធូរអារម្មណ៍តានតឹងចោលមួយគ្រា។

   រសៀលម៉ោងប្រាំល្ងាចនៅមុខសាលាមត្តេយ្យកំពុងតែពេញរញ៉េរញ៉ៃព្រោះជាពេលដែលក្មេងៗត្រូវចេញពីរៀនដោយមានប៉ាម៉ាក់របស់ពួកគេមកចាំទទួលកូនៗរបស់ខ្លួនដែលទើបចូលរៀនថ្នាក់ដំបូង ចម្លែកអ្វីតែក្មេងប្រុសម្នាក់នេះ ជីហ្វី ឈរនៅមុខសាលាមើលក្មេងៗដទៃដែលមានប៉ាម៉ាក់មកទទួលទៅផ្ទះម្តងម្នាក់ៗចំណែកគេបែរជាមិនឃើញស្រមោលរបស់លោកប៉ាអ្នកម៉ាក់របស់ខ្លួនមកទៅវិញ
   «អ្នកប្រុស»សម្លេងគ្រលមួយបន្លឺចេញពីខាងឆ្វេងដៃរបស់ក្មេងប្រុសតូចទើបបណ្តាលឲ្យគេងាកទៅមើល
   «ពូគ្រីស៍ ឯណាលោកប៉ា?»បបូរមាត់ក្រហមៗ តូចៗហើបសួរទៅលោកពូដែលជាជំនួយការរបស់លោកប៉ានៅពេលដែលសម្លឹងឆ្វេង សម្លឹងស្តាំហើយក៏នៅតែមិនឃើញស្រមោលលោកប៉ាដដែល
   «លោកប៉ារវល់ទើបឲ្យពូមកទទួលជំនួស»គ្រីស៍ និយាយកុហកទៅកាន់អ្នកប្រុសតូចរបស់ខ្លួន លោកប៉ាគេក៏មិនបានរវល់អ្វីដែរតែបែរជាស្រវឹងដេកដួលនៅឯក្រុមហ៊ុនទៅវិញទើបបញ្ជាឲ្យគេមកទទួលជំនួសព្រោះមិនចង់ឲ្យកូនប្រុសឃើញសភាពរញ៉េរញ៉ៃរបស់គេវាអាចជាគំរូមិនល្អ។ ជីហ្វី សម្លឹងមុខ គ្រីស៍ រួចទើបដើរសម្តៅទៅអង្គុយក្នុងឡានមុនដោយមិននិយាយអ្វីសូម្បីបន្តិច ចំណែក គ្រីស៍ បន្ធូរខ្យល់ដង្ហើមចោលមួយវឹបឲ្យអស់ពីពោះមុននឹងដើរទៅបើកទ្វារឡានបើកជូនអ្នកប្រុសតូចត្រឡប់ទៅវីឡាវិញមុននឹងបន្តរដំណើរទៅក្រុមហ៊ុនដើម្បីមើលថែចៅហ្វាយប្រុស។

❦ម្ចាស់បេះដូង❦Where stories live. Discover now