ភាគ ៥៩

764 39 3
                                    

រឿង ម្ចាស់បេះដូង
ភាគ ៥៩

អាយឈីន សើចសប្បាយចិត្តហាក់ដូចមនុស្សឆ្គួតពេលដែលឃើញសភាពទុរុណទុរារបស់ យ៉ាហ្វី អង្វរលុនតួក្រោមបាតជើងរបស់នាងមុននឹងបិសាចចាប់ផ្តើមចូលក្នុងខ្លួននាងម្តងទៀតចាប់ញឹងស្មា យ៉ាហ្វី ឲ្យងើបឡើងមុននឹងក្រវែងមួយដៃផាច់ចំផ្ទៃមុខដែលបែកឈាមស្រាប់នោះ
ព្រុស! រាងកាយស្តើងទន់ល្ហៀកត្រូវដួលទៅលើសាបម្តងទៀតបន្ទាប់ពីទទួលរងកម្លាំងដៃធ្ងន់ប៉ះចំផ្ទៃមុខ ឈាមហូរតាមគែមមាត់ស្រក់តក់ៗទាំងម្ចាស់ខ្លួនក៏អស់កម្លាំងនឹងតតាំងអ្វីទៀតទៅហើយ
  "នាងឯងគិតថាយើងនឹងទុកបន្លាដែលចាក់ឆ្គៀលយើងរាប់ឆ្នាំមកនេះឬ? នាងល្ងង់! កុំស្រមៃយើងមិនទុកពួកនាងឲ្យធ្វើជាដំបៅគ្រាំទ្រូងយើងទេ"អាយឈីន ឱនចុះយកដៃចាប់ថ្ពាល់ យ៉ាហ្វី ច្របាច់តាមកម្លាំងដៃដែលនាងមានទាំងខាំធ្មេញគ្រឺតក្រតព្រោះកន្លងមកប៉ុន្មានឆ្នាំនេះនាងឈឺគ្រប់គ្រាន់ហើយ ក៏ដល់ពេលដែលនាងគួរតែទទួលបានរបស់នាងត្រឡប់មកវិញដូចគ្នា
  "នាងងាប់មុនអាក្មេងនេះទៅល្អទេព្រោះនាងនឹងមិនបានឈឺចាប់ពេលដែលឃើញវាងាប់ដោយផ្ទាល់ភ្នែក បន្ទាប់ពីនោះយើងនឹងបញ្ជូនវាទៅតាមក្រោយ"អាយឈីន ក្រោកឈរញញឺមចុងមាត់ដោយក្តីសប្បាយចិត្តទីបំផុតថ្ងៃដែលនាងចង់បានក៏មកដល់ពិតមែន ថ្ងៃដែលគ្មានវត្តមានពួកវានៅឲ្យទើសមុខទើសមាត់។ កាណុងកាំភ្លើងតម្រង់រកក្បាលរបស់ យ៉ាហ្វី ដោយដៃរបស់ស្រីស្រស់ សំឡេងកេះកៃកាំភ្លើងលាន់ឮក្រឹកៗភ្នែកស្រទន់ក៏ចាប់ផ្តើមបិទត្រៀមរងចាំសេចក្តីស្លាប់របស់ខ្លួនទោះយ៉ាងណាក៏នាងគេចមិនផុតគ្មាននរណាមកជួយនាងពីទ្វារនរកនេះទេ
ផាំង! សំឡេងកាំភ្លើងលាន់ឮខ្ទ័រខ្ទារពេញផ្ទៃអាកាសឈ្ងាមគ្រាប់សំណឈួលពេញច្រមុះ យ៉ាហ្វី បើកភ្នែកព្រឹមៗព្រោះរាងកាយនាងមិនបានឈឺចុកចាប់អ្វីដោយសារគ្រាប់កាំភ្លើងឡើយទើបងាកទៅរកប្រភពសំឡេង កែវភ្នែកដក់ដោយទឹកថ្លាៗចាប់ផ្តើមមានពន្លឺ ក្តីសង្ឈឹមដែលរលត់បាត់ក៏មានឆេះឡើងវិញម្តងទៀត ស្នាមញញឹមស្រាលៗលោតឡើងលើបបូរមាត់ប្របដោយស្នាមឈាមហូរកាត់សម្តៅទៅរកបុរសដែលនាងស្រឡាញ់កំពុងតែឈរកាន់កាំភ្លើងបាញ់ទៅលើអាកាសដោយមានប៉ូលីសប៉ុន្មាននាក់នៅឈរក្បែរគេ
  "ជីមីន"យ៉ាហ្វី បង្ហើរសំឡេងហៅគេស្រាលៗមុននឹងស្ទុះបម្រុងទៅរកគេតែក៏ត្រូវ អាយឈីន ចាប់គ្រៀកជាប់
  "កុំចូលមក បើបងហ៊ានតែចូលមួយជំហានខ្ញុំនឹងបាញ់នាងនេះឲ្យស្លាប់ ហើយក៏បោះអាក្មេងនេះទៅខាងក្រោមដូចគ្នា"អាយឈីន ប្រើដៃគ្រៀកក.យ៉ាហ្វី ជាប់សឹងតែផ្តាច់ដង្ហើមនាងទាំងរស់ទោះនាងប្រឹងរើយ៉ាងណាក៏មិនរួច ចំណែកដៃម្ខាងទៀតក៏យកកាំភ្លើងភ្ជង់ត្រង់សៀតផ្ការបស់ យ៉ាហ្វី រួចនិយាយគំរាមទៅកាន់ ជីមីន ទាំងញីរញ័រភ័យស្លន់ស្លោបំផុត
  "ស្ងប់អារម្មណ៍សិនទៅ អាយឈីន កុំធ្វើអីពួកគេអីស្តាប់តាមខ្ញុំណា"ជីមីន ឈប់ជំហានលែងដើរទៅមុខបន្តទៀតដោយព្យាយាមនិយាយស្រុះស្រួលជាមួយ អាយឈីន តាមដែលអាចធ្វើបានដើម្បីលួងលោមឲ្យនាងល្ងប់អារម្មណ៍ព្រោះពេលនេះទាំងបេះដូងទាំងកែវភ្នែករបស់គេនៅក្នុងដៃនាងទៅហើយ
  "បងស្រឡាញ់ពួកវាខ្លាំងដល់ម្លឹងមែនទេ? ចុះខ្ញុំ? បងមានដែលគិតពីខ្ញុំខ្លះទេ? រស់នៅជាមួយគ្នារាល់ថ្ងៃបងដែលសួរខ្ញុំឬអត់ថាខ្ញុំមកពីណា ញាំអីឬនៅ សុខទុក្ខខ្ញុំយ៉ាងណា បងដែលបារម្ភទេ? ចង់ខ្ញុំស្លាប់ឬរស់ក៏បងមិនខ្វល់ គ្រប់ពេលបងធ្វើដូចខ្ញុំជាអ្នកដទៃសម្រាប់បងរាល់លើក គ្រប់ពេលបងខ្វល់ខ្វាយតែជាមួយពួកវាទាំងដែលពួកវាជាអ្នកចូលមកជ្រៀតជ្រែងរវាងចំណងបងនិងខ្ញុំ ក៏ព្រោះតែពួកវាទើបបងនិយាយរឿងលែងលះជាមួយខ្ញុំច្រើនលើកច្រើនសារទាំងដែលពីមុនបងមិនដែលបែបនេះ ទោះមិនស្រឡាញ់ក៏បងមិននិយាយរឿងបែកគ្នាជាមួយខ្ញុំដែរ គ្រប់យ៉ាងក៏ព្រោះតែម្តាយកូនពួកវាជាអ្នកបំផ្លាញ់ខ្ញុំ ខ្ញុំឈឺចាប់ណាស់ដឹងទេ ផាក ជីមីន អ្ហឹកៗ"អាយឈីន រៀបរាប់ប្រាប់ទៅ ជីមីន ទាំងអួលដើមក.ច្រាលទឹកភ្នែកចេញមកម៉ាត់ៗធ្វើឲ្យអ្នកដែលស្តាប់ហាក់រំជួលចិត្តពិសេសនោះគឺ យ៉ាហ្វី នាងក៏យំនាងយល់អារម្មណ៍ អាយឈីន ច្បាស់ស្រីណាមិនឈឺសុខៗប្តីស្រាប់តែស្រឡាញ់មនុស្សស្រីផ្សេងទៀតក្រៅពីខ្លួន គួរឲ្យសរសើរក្តីស្រឡាញ់ដែលនាងមានចំពោះ ជីមីន ទៅវិញទេទោះគេមិនអើរពើក៏នាងនៅតែទ្រាំទ្រអស់ជាច្រើនឆ្នាំគ្រប់យ៉ាងព្រោះតែស្រឡាញ់ទើបនាងដើរមកដល់ចំណុចនេះ ចំណុចដែលនាំខ្លួនឯងចូលមកក្នុងរណ្តៅខ្មៅងងឹត ចំណែកដែលខុសមាននាងជាធំព្រោះនាងជាជនទីបីពិតមែន
  "រឿងនេះខ្ញុំខុសខ្លួនឯងមិនពាក់ព័ន្ធនឹងពួកគេទេដោះលែងពួកគេទៅ នាងចង់បានអ្វីក៏ខ្ញុំព្រមតាមនាងខ្ញុំសុំតែម្យ៉ាងកុំធ្វើអ្វីពួកគេ"
  "ខ្ញុំចង់បានក្តីស្រឡាញ់ពីបង បងឲ្យខ្ញុំបានទេ?"អាយឈីន ញញឹមលាយទឹកភ្នែកសួរទៅកាន់គេទាំងនាងផ្ទាល់ក៏ដឹងចម្លើយរួចទៅហើយថាមិនអាច ជីមីន បន្ទាប់ពីឮសំណួររបស់នាងរួចគេក៏ស្ងាត់មាត់គេមិនអាចបដិសេធរឹតតែមិនអាចឆ្លើយថាព្រម ព្រោះក្តីស្រឡាញ់គេឲ្យទៅ យ៉ាហ្វី និងកូនប្រុសអស់ទៅហើយ
  "មិនអាចទេពិតទេ? អញ្ចឹងបងកុំសុំខ្ញុំអី អាក្មេងនេះខ្ញុំអាចឲ្យទៅបងវិញបានតែស្រីម្នាក់នេះខ្ញុំសុំទោះបីត្រូវស្លាប់ក៏ខ្ញុំអូសនាងទៅជាមួយដែរ"អាយឈីន ចាប់ផ្តើមបន្ថយសំឡេងទឹកភ្នែកក៏ក្សត់ស្រក់បន្តរួចសុីញ៉ូភ្នែកឲ្យកូនចៅបី ជីហ្វី ដែលសន្លប់បាត់មាត់បាត់ក.នោះទៅឲ្យដៃប៉ូលីសវិញ ចំណែកប៉ូលីសម្នាក់ក៏ចូលមកចាប់គ្រៀកកូនចៅម្នាក់របស់នាងជាប់ បំណងរបស់នាងមិនចង់ឲ្យអ្នកណាមកស្លាប់ជាមួយមិនថាកូនចៅរបស់នាងឬ ជីហ្វី អ្វីដែលសំខាន់នាងសុំតែស្រីម្នាក់នេះតែមួយគត់បើនាងស្លាប់ស្រីម្នាក់នេះក៏មិនរស់ដូចគ្នា។ យ៉ាហ្វី បន្ទាប់ពីឃើញកូនប្រុសត្រូវប៉ូលីសបីចេញយកទៅសង្រ្គោះបន្ទាន់រួចនាងក៏ស្រាលទ្រូងស្ញើក នាងគ្មានអ្វីត្រូវព្រួយទៀតទេព្រោះកូនប្រុសក៏មានសុវត្ថិភាពរួចទៅហើយទោះនាងស្លាប់ក៏នាងសប្បាយចិត្តដែរ
  "លាហើយ ជីមីន របស់អូន"ស្នាមញញឹមលេចឡើងលើផ្ទៃមុខ កែវភ្នែកដែលសម្លឹងទៅកាន់ ជីមីន ពោរពេញទៅដោយក្តីស្រឡាញ់ នាងស្រឡាញ់គេអស់ពីបេះដូងដែលមិនអាចសល់ចំណែកសម្រាប់អ្នកណាឬសូម្បីតែខ្លួនឯង គេជាស្នេហ៍ដំបូងសម្រាប់នាងហើយក៏ជារៀងរហូតទៅ ថ្ងៃដែលនាងនិងគេរៀបការជាមួយគ្នានាងចាំមិនភ្លេចគេសង្ហាខ្លាំងណាស់ប្រៀបបាននឹងទេវបុត្រទោះជាគេមិនបានពេញចិត្តក៏ដោយ។ អាយឈីន រុញ យ៉ាហ្វី ឲ្យទៅ ជីមីន មុននឹងតម្រង់កាំភ្លើងបាញ់ខ្នងរបស់នាងមួយគ្រាប់លាន់ខ្ទរពេញអាកាស
  "យ៉ាហ្វី"ខ្លួនប្រាណទន់ល្អូកត្រូវ ជីមីន ត្រកងជាប់ឈាមហូរស្រក់ចេញពីផ្នែកខាងក្រោយនៃខ្នងរបស់នាងជោគជាំប្រឡាក់ពេញសម្លៀកបំពាក់គេនិងនាង
ផាំងៗ!
សំឡេងកាំភ្លើងពីរគ្រាប់ក៏បន្លឺឡើងបន្តទៀតពីដៃរបស់ប៉ូលីសចំទ្រូងខាងឆ្វេងរបស់នាង រាងកាយ អាយឈីន ដួលគ្រឹបទៅលើដី កែវភ្នែកពោរពេញទៅដោយដំណក់ទឹកថ្លាៗសម្លឹងទៅបុរសកំពូលស្នេហ៍កំពុងត្រកងរាងកាយមនុស្សស្រីម្នាក់ទៀតដែលមិនមែនជារូបនាងឡើយ នាងគ្មានវាសនាសូម្បីតែស្គាល់ការឱបដ៏កក់ក្តៅបែបនេះពីគេមុនពេលស្លាប់ទេឬ?
  "ទោះយ៉ាងណាបងនៅតែជ្រើសយកនាង មិនមែនខ្ញុំ"សម្តីពោលឡើងខ្សាវៗម្នាក់ឯង ដៃដែលញីញ័រក៏លើកទៅខ្ញាំទ្រូងខាងឆ្វេងដែលត្រូវទម្លុះដោយគ្រាប់កាំភ្លើងពីរគ្រាប់តែរបួសខាងក្រៅវាមិនឈឺដល់របួសផ្នែកខាងក្នុងឡើយ នាងឈឺ នាងហត់ខ្លាំងណាស់ទោះនាងស្លាប់រស់យ៉ាងណាក៏គេមិនដែលយកភ្នែកមើលឬខ្វល់ខ្វាយគ្រប់យ៉ាងក្នុងចិត្តគេមានតែ លី យ៉ាហ្វី មិនដែលមានវត្តមានរបស់នាងឡើយ ទោះបីជាគេមិនអើពើតែនាងក៏ស្រឡាញ់គេអស់ពីបេះដូងមិនដែលនឹកគិតថានឹងបញ្ឈប់ក្តីស្រឡាញ់មួយនេះ ដូចជាពេលនេះយ៉ាងអីចឹងនាងនៅតែមានស្នាមញញឹមសម្លឹងទៅមនុស្សដែលនាងស្រឡាញ់ជាលើកចុងក្រោយទោះបីមិនបានស្គាល់ការឱបដ៏សែនកក់ក្តៅរបស់គេដូចជា យ៉ាហ្វី តែនាងក៏សប្បាយចិត្តដែលបានរស់នៅជាមួយគៀកៗក្បែរគេ ឃើញមុខគេរាល់ថ្ងៃប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជានាងត្រូវស្លាប់ក៏នាងពាំនាំក្តីស្រឡាញ់មួយនេះនិងចងចាំគេរហូតទៅ កែវភ្នែកពោរពេញទៅដោយទឹកសន្សើមងើយសម្លឹងមើលទៅផ្ទៃមេឃខៀវស្រងាត់ទាំងឈាមដាបស្រោចខ្លួនគួរឲ្យអាសូរ សំឡេងនាងក៏សើចឡើងតិចៗក្នុងន័យបញ្ឈឺ ចំអកឡកឡឺយឲ្យខ្លួនឯង មិនស្មានថានាងស្រឡាញ់គេខ្លាំងដល់ថ្នាក់ឆ្គួតនាំខ្លួនចូលក្នុងរណ្តៅខ្មៅងងឹតស្រោចស្រង់លែងបាន បែបនេះទៅហើយនាងនៅតែមិនអាចកាត់ចិត្តពីគេបានដដែល
  "អូនស្រឡាញ់បង ជីមីន មិនថាថ្ងៃនេះឬរហូតតទៅ"អាយឈីន ពោលពាក្យស្រឡាញ់ទៅកាន់នាយកំលោះដែលមិនគិតខ្វល់ខ្វាយមកមើលនាងសូម្បីតែយកកន្ទុយភ្នែកសម្លឹងមកនាងបន្តិចនោះមុននឹងបិទភ្នែកសន្សឹមៗរងចាំការស្លាប់ព្រោះនាងទ្រាំទ្រលែងបានទៀតហើយ។

❦ម្ចាស់បេះដូង❦Where stories live. Discover now