ភាគ ២៤

841 38 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២៤

   ជីមីន ខ្ទប់មុខស្រក់ទឹកភ្នែកទាំងឈឺពើតផ្សាក្នុងទ្រូងមួយសន្ទុះរួចមកទើបដាស់ស្មារតីពង្រឹងចិត្តឲ្យនឹងធឹងឡើងវិញមុននឹងទាញសោឡានដើរចេញពីអាផាតមិនទាំងខ្លួនគេមិនទាន់ងូតទឹកនៅឡើយ សម្តៅទៅណាក៏មិនដឹងទាំងទឹកមុខក្រហមងូវហាក់ខឹងជាខ្លាំង។
   ក្រឡេកមកមើលនាងតូច យ៉ាហ្វី វិញកំពុងតែរៀបចេញពីកន្លែងរបស់មិត្ត នៅតទៀតមិនបានទេនាងត្រូវទៅជាប្រញាប់បើមិនចឹងទេ ជីមីន ប្រាកដជារកនាងឃើញជាមិនខានថាមិនត្រូវនាងនិងកូនមានគ្រោះថ្នាក់ដោយសារប្រពន្ធគេក៏ថាបាន
   «ឯងប្រាកដហើយថាទៅ មិននៅបន្តិចទៀតសិនទេហេស៎?»ហ្សាហ្សី សួរទៅកាន់ យ៉ាហ្វី ទាំងទឹកមុខមិនស្រស់ព្រោះមិនចង់ឲនយនាងចាកចេញទៅខ្លួនមួយតែឯងទាំងដែលកំពុងតែពពោះជិតដល់ថ្ងៃសម្រាលបែបនេះ
   «យើងមិនអាចនៅយូរបានទេគេប្រាកដជារកយើងឃើញ»
   «ចុះឯងគិតចង់ទៅណា?»
   «យើងក៏មិនទាន់ដឹងដែរថាគួរទៅទីណា តែយ៉ាងណាចាំយើងខលប្រាប់ឯងកុំបារម្ភអី»
   «អឹម! ថែខ្លួនផងណា»និយាយចប់ យ៉ាហ្វី ក៏ឡើងតាក់សុីដែលចាំនៅខាងមុខដោយមាន ហ្សាហ្សី ជាអ្នកជូនដំណើរចេញទៅ។

ភូមគ្រិះ ផាក...
   ឡានកូនប្រុសតែមួយនិងជាអ្នកស្នងដំណែកត្រកូល ផាក បត់ចូលមកក្នុងភូមគ្រិះទាំងកម្រោលផ្អើលអស់អ្នកបម្រើ នាយប្រញាប់ហោះជំហានចូលទៅខាងក្នុងលឿនទាំងរួចក៏ស្រែក៖
   «សៀន អាយឈីន»ជីមីន ស្រែកហៅឈ្មោះនាងខ្លាំងខ្ទ័រផ្ទះរួចទើបលិចចេញវត្តមានរបស់នាងចេញមកដោយទឹកមុខធម្មតាហាក់មិនញញើតនឹងទឹកមុខបូករួមជាមួយនិងកំហឹងរបស់គេសូម្បីបន្តិច
   «នាងយក យ៉ាហ្វី ទៅលាក់នៅឯណា?ប្រាប់មក»ជីមីន កន្រ្ទាក់ដើមដៃរបស់ អាយឈីន ខ្លាំងបូករួមទាំងច្របាច់ដល់ថ្នាក់ជាំសាច់អស់ ធ្វើឲ្យ អាយឈីន ជ្រួញចិញ្ចើមចូលគ្នាទាំងមិនយល់ពេលដែលគេមករកចោទប្រកាន់នាងស្រស់ៗបែបនេះ
   «បងនិយាយឆ្គួតស្អី? នាងនោះវាបាត់ទៅណាទាក់ទងស្អីនិងខ្ញុំ?»
   «កុំមកធ្វើមិនដឹងរឿងនិយាយមកនាងយក យ៉ាហ្វី ទៅណា»ជីមីន នៅតែកាន់នាងស្អិតដដែលរួចក៏នៅតែបន្តរសួរដោយកែវភ្នែកក្រហមឆ្អៅ
   «កុំមកកម្រោលចូលដាក់ខ្ញុំ បងយកពេលនេះទៅរកនាងវិញទៅកុំមករករឿងខ្ញុំ»នាងប្រលេះដៃចេញពី ជីមីន យ៉ាងខ្លាំងក៏ឃើញថាវាក្រហមជាំអស់ទៅហើយ
   «បើខ្ញុំដឹងថានាងធ្វើអី យ៉ាហ្វី នាងក៏មិនសុខដូចគ្នា»នាយខាំថ្គាមគម្រាមទៅ អាយឈីន រួចទើបដើរចេញទៅបាត់។ បន្ទាប់ពីគេចេញទៅ អាយឈីន ក៏ទាញទូរស័ព្ទចុចខលទៅនរណាម្នាក់
   «តាមរកមីស្រីម្នាក់នោះឲ្យឃើញមុន ជីមីន បើពួកឯងធ្វើមិនបានយកកាំភ្លើងបាញ់ក្បាលខ្លួនឯងទៅកុំចាំបាច់ដល់យើងសម្លាប់ពួកឯងទាន់»នាងនិយាយដោយកែវភ្នែកសម្លឹងទៅកាន់ឡាន ជីមីន ដែលបើកចេញទៅមិនដាក់ នាងគ្មានថ្ងៃដោះលែងមីស្រីដែលប្តីនាងស្រឡាញ់ឡើយ។

❦ម្ចាស់បេះដូង❦Where stories live. Discover now