ភាគ ៤៤

771 38 2
                                    

រឿង ម្ចាស់បេះដូង
ភាគ ៤៤

   យ៉ាហ្វី ទទួលយកក្រណាត់ដែលគេហុចឲ្យមកដណ្តប់ខ្លួនឯងទាំងភ្នែកមិនហ៊ានសម្លឹងមុខគេសូម្បីតែបន្តិច ថ្ពាល់នាងក្រហមព្រឿងៗមិនដឹងកើតអ្វីឲ្យប្រាកដឡើយ ចំណែក គ្រីស៍ ក៏យល់សភាពការណ៍បានត្រឹមតែសើចញឹមៗមិនឲ្យចៅហ្វាយដឹងមាត់និយាយថាស្អប់តែក៏លួចនៅហួងហែងគេមិនបាត់នៅឡើយ រួចទើបរាដៃអញ្ជើញចៅហ្វាយឡើងឧទ្ធម្ភគចក្រដើម្បីត្រឡប់ទៅវិញ ជីមីន បន្តរដំណើរដើរសម្តៅតម្រង់ទៅឧទ្ធម្ភគចក្រដែលឈប់ចតចាំរួចទើបឡើងទៅនៅសល់តែ យ៉ាហ្វី នៅឈរមុីងមាំងមិនដឹងថាឡើងទៅយ៉ាងមិចទើប ជីមីន ដែលមើលមកពីខាងលើទើសភ្នែកពេកទើបចុះទៅចាប់ទាញចង្កេះនាងមកឱបលើកនាងផុតពីដីឡើងលើឧទ្ធម្ភគចក្រចំណែកស្រីតូចក៏មិនមាត់កឬតវ៉ាអ្វីបណ្តោយឲ្យគេលើកនាងឡើងទៅខាងលើរួចទើបរកកន្លែងអង្គុយសមរម្យមុននឹងចេញដំណើរទៅ។
ពេលវេលាកន្លងទៅប្រហែលជាពីរម៉ោងឧទ្ធម្ភគកចក្រក៏ចុះចតដោយសុវត្ថិភាព គ្រាន់តែឃើញវត្តមានកូនស្រីភ្លាមលោក ប្លែកគី ក៏រហ័សដើរទៅជិតដើម្បីពិនិត្យមើលថានាងមានកើតអ្វីឬអត់
«កូនមានកើតអ្វីទេ?»បុរសចំណាស់ក្នុងនាមជាឪពុកចិញ្ចឹមតែក៏ស្រឡាញ់អាណិតនាងប្រៀបនឹងកូនបង្កើតចូលទៅចាប់បង្វិលពិនិត្យមើលរាងកាយកូនស្រីទាំងក្តីបារម្ភ
   «កូនមិនអីទេ ប៉ាកុំបារម្ភអី»យ៉ាហ្វី ប្រញាប់ចាប់ដៃគាត់ជាប់រួចក៏ក្រវីក្បាលទាំងស្នាមញញឹមដើម្បីឲ្យគាត់ប្រាកដចិត្តថានាងមិនបានកើតអ្វីពិតមែន គាត់ចំណាស់នេះទៅហើយបារម្ភឬគិតច្រើនពេកក៏មិនល្អចំពោះសុខភាពប៉ុន្មានដែរ
   «ខ្ញុំសុំខ្លួនត្រឡប់ទៅវិញហើយ អ្នកទាំងអស់គ្នាក៏ហត់ណាស់ដែរ អរគុណទឹកចិត្តដែលខ្នះខ្នែងជួយតាមរកកូនស្រីខ្ញុំ»លោកប្លែកគីមុននឹងនាំរាងកាយកូនស្រីចេញទៅក៏មិនភ្លេចអរគុណតាមសុជីវធម៌ដូចគ្នារួចទើបនាំ យ៉ាហ្វី ចូលទៅក្នុងឡានរួចក៏បើកចេញទៅនៅសល់តែ ជីមីន ដែលឈរមើលទាំងមិននិយាយអ្វីសូម្បីមួយម៉ាត់ព្រោះកំពុងតែគិតថាពួកគេមានទំនាក់ទំនងអ្វីជាមួយគ្នាបើតាមចាំបាននាងជាក្មេងកំព្រាតាំងពីតូច
   «សើុបមើលថាពួកគេជាអ្វីនឹងគ្នា»ជីមីន និយាយទៅកាន់ គ្រីស៍ ដោយកែវភ្នែកសម្លឹងគូថឡានដែលបើកចេញទៅឥតដាក់ដែលពោរពេញទៅដោយចម្ងល់ដដែល ចំណែក គ្រីស៍ ក៏ដឹងទួនាទីរបស់ខ្លួនប្រញាប់ទទួលបញ្ជាយ៉ាងរហ័សរួច ជីមីន ក៏ដើរចូលទៅក្នុងឡានដែលមានកូនចៅបើកទ្វារចាំរួចជាស្រេចដើម្បីទៅផ្ទះព្រោះមិនដឹងជាអាល្អិត ជីហ្វី នោះយំហើមភ្នែកប៉ុណ្ណាហើយទេ។
   ឡានស៊េរីទំនើបលូនចូលមកខាងក្នុងបរិវេណវីឡាត្រកូលផាក នាយកំលោះបើកទ្វារឡានដើរចូលមកខាងក្នុងផ្ទះ មិនខុសពីអ្វីដែលគេគិតពិតមែន ជីហ្វី កំពុងតែអង្គុយយំជូតទឹកភ្នែកខ្លួនឯងនៅលើសាឡុងដោយមានម៉ែដោះនៅអង្គុយអង្អែលខ្នងលួងលោមតែក៏មិនឃើញថាព្រមបាត់ងាយៗនោះឡើយ
   «ជីហ្វី ហា៎!»ជីមីន បន្លឺសំឡេងហៅឈ្មោះកូនប្រុសរបស់ខ្លួនទើបកំលោះតូចដែលអង្គុយយំអន្តើតអន្តករងចាំលោកប៉ារហូតដល់ហើមភ្នែកនោះងាកទៅរងប្រភពសម្លេងរួចទើបក្រោកពីលើសាឡុងរត់ទៅរកលោកប៉ាយ៉ាងលឿន ចំណែក ជីមីន ក៏លុតជង្គង់ចុះបើកដៃទទួលកូនប្រុសមកក្រសោបដូចគ្នា
   «មើលចុះហើមភ្នែកអស់ហើយ»ជីមីន លើកកូនប្រុសឱបជាប់រង្វង់ដៃ ទើបប្រើដៃម្ខាងជូតទឹកភ្នែកឲ្យគេស្អាតអស់ពីថ្ពាល់រួចទើបលោទៅថើបខ្សឺតៗតាមក្តីនឹករឮកកូនប្រុសរបស់ខ្លួន
   «អ្ហឹក...ប៉ាទៅណាអីក៏យូរៗម៉េះ?»ជីហ្វី សួរទៅលោកប៉ាទាំងនៅអន្តឺតអន្តកឥតឈប់ឈរថ្ពាល់ក៏ក្រហមព្រោះយំមិនតិចម៉ោងនោះទេ
   «ប៉ាមានបញ្ហាតិចតួច ឥឡូវអស់អីហើយឈប់យំទៅណា»ជីមីន អង្អែលក្បាលកូនប្រុសនិយាយសម្តីពិរោះពិសាទើប ជីហ្វី ស្ងាត់មាត់ឈប់យំដាក់ក្បាលកើយកន្លាក់ស្មាររបស់លោកប៉ាដោយដៃក៏ឱបកលោកប៉ាជាប់ដូចគ្នា។
«ម៉ែដោះហត់ហើយទៅសម្រាកទៅ»ជីមីន និយាយទៅកាន់ម៉ែដោះមុននឹងពរកូនប្រុសឡើងទៅខាងលើបាត់ដោយមិនគិតសួររកឬខ្វាយខ្វល់ពីវត្តមានរបស់ អាយឈីន សូម្បីតែបន្តិច ចង់នាងទៅណាធ្វើអ្វីក៏មិនរវល់ឈ្មោះជាភរិយាគ្រាន់តែបំពេញមុខគេមិនដែលចាប់អារម្មណ៍លើនាងតាំងពីដើមមកម្ល៉េះវត្តមានរបស់នាងក្បែរខ្លួនគេគ្រាន់តែជាខ្យល់អាកាសហោះកាត់ទៅវិញទៅមកចុះឡើងតែប៉ុណ្ណោះ។

❦ម្ចាស់បេះដូង❦Where stories live. Discover now