ភាគទី ០៦

1.4K 69 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ០៦

ព្រឹកព្រលឹមឥទ្ធិពលនៃពន្លឺនៃព្រះអាទិត្យរះចាំងចូលក្នុងបន្ទប់តាមកញ្ចក់បង្អួច វាំងននបក់រវិចៗតាមកម្លាំងខ្យល់ជះឲ្យពន្លឺចាំងចូលរឹតតែខ្លាំង ស្រីល្អិតយកដៃបាំងភ្នែកទាំងគូរដើម្បីបិទកុំឲ្យថ្ងៃចាំងចូលខ្លាំងពេក។ យ៉ាហ្វី បម្រុងនឹងក្រោកតែក៏មានអ្វីម្យ៉ាងមកសង្កត់ពោះនាងជាប់ឃាំងមិនឲ្យងើបរួច
«អ្ហាយ៎ បាំង ដឹប»យ៉ាហ្វី ស្រែកវ៉ាសមួយអស់សម្លេងពេលដែលក្រឡេកឃើញអ្នកណាមិនដឹងមកដេកឱបនាងទើបជ្រុលយកជើងធាក់គេឲ្យធ្លាក់ពីលើគ្រែទាំងមិនបានមើលមុខច្បាស់ថាជាអ្នកណា រួចក៏រហ័សយកដៃមកក្រសោបឱបខ្លួនប្រាណសម្លឹងមើលគ្រប់ជ្រុងជ្រយនៃរាងកាយទាំងដកដង្ហើមញាប់ៗ
«អួយ៎»សម្លេងបន្លឺឡើងទាំងភាពឈឺចាប់ រមៀលខ្លួនបីបួនជុំរួចក៏ស្រវាតោងគ្រែដើម្បីងើបឡើង
«លោក...លោក?»យ៉ាហ្វី បើកភ្នែកធំៗរដាក់រដុបនិយាយមិនចេញពេលដែលឃើញថាគេគឺជាចៅហ្វាយរបស់នាង
«មែនគឺខ្ញុំនាងស្មានថាជាខ្មោចឬយ៉ាងមិច អូយ៎»ជីមីន និយាយទាំងមួម៉ៅក្តៅក្រហល់ក្រហាយអ្នកណាទៅទ្រាំបានបើកំពុងតែដេកលក់ស្រួលផងលេងមកធាក់ធ្លាក់ពីលើគ្រែបែបនេះ រួចក៏យកដៃទៅស្ទាបមុខដែលបុកផ្កាប់ជាមួយឥដ្ឋមុននេះ
«មិចក៏លោកមកនៅទីនេះ?ក្រែងលោកពីល្ងាចលោកថាមិនមកវិញទេមិនចឹង?»យ៉ាហ្វី ចោទជាសំណួរទៅកាន់គេទាំងដៃក្រសោបខ្លួនប្រាណជាប់
«ផ្ទះខ្ញុំ ខ្ញុំចង់មកវិញពេលណាក៏បាន»
«ចុះ ចុះមិចក៏លោកមកគេងនៅលើគ្រែជាមួយខ្ញុំទៅវិញ»យ៉ាហ្វី ស្រាប់តែវាយប្រហាសំណួរទៅកាន់គេធ្វើឲ្យគេគាំងនិយាយប្រាប់នាងមិនត្រូវ បើឲ្យឆ្លើយថាគេដើរមកដេកឱបនាងនោះមិនអាចទេខូចក្រឌីតប្រុសស្អាតអស់ហើយ
«ខ្ញុំមរមើរ ត្រូវហើយខ្ញុំមិនដឹងថាខ្ញុំមកដេកនៅលើគ្រែនាងបានយ៉ាងមិចទេ ប្រហែលជាមរមើរដើរមកហើយ កុំគិតច្រើនអីខ្ញុំមិនប្រកាន់ទេ»ស្តាប់ចុះ ស្តាប់ពាក្យកុហកមិនទំនងរបស់គេនិយាយមកកាន់នាងចុះ នៅមានអាពាក្យថាគេមិនប្រកាន់ទៀតជានាងទៅវិញទេដែលសមនិយាយពាក្យនេះមិនគេឡើយ
«មរមើរ?»យ៉ាហ្វី ជ្រិមភ្នែកសួរទៅកាន់គេបញ្ជាក់ស្អីគេ?មរមើរ? មិនគួរឲ្យជឿសោះ
«កុំនិយាយច្រើននាងត្រូវទទួលខុសត្រូវ»ជីមីន បើកមុខពើងទ្រូងនិយាយទៅកាន់នាងដើម្បីឲ្យនាងទទួលខុសត្រូវទាំងដែលគេជាអ្នកដើរមកដេកជាមួយនាងខ្លួនឯងសោះ
«ទទួលខុសត្រូវអី? ជាលោកទៅវិញទេដែលដើរមកដេកឱបខ្ញុំដោយខ្លួនឯង ខ្ញុំមិនទាន់ថាអីមួយម៉ាត់ផងនៅមានមុខមកឲ្យខ្ញុំទទួលខុសត្រូវទៀត»យ៉ាហ្វី ដោយទ្រាំលែងបាននិយាយយូៗទៅដូចនាងជាអ្នកខុសទៅចាប់គេមករំលោភចឹងទាំងដែលនាងដេកលក់មិនដឹងខ្យល់អីផងនៅខាតបង់ឲ្យគេដេកឱបពេញមួយយប់ទៀត
«ខ្ញុំឲ្យនាងមកទទួលខុសត្រូវរបួសខ្ញុំដែលនាងបង្ករឡើងមិញនេះ មិនមែនឲ្យនាងទទួលខុសត្រូវខ្លួនប្រាណទេ»
«របួសអី? កន្លែងណាខ្លះ? គ្រាន់តែធាក់ធ្លាក់ពីលើគ្រែបន្តិចសោះមិនដល់ថ្នាក់ស្លាប់ទេ»ដោយសារតែទ្រាំសម្តីនិងអាកប្បកិរិយាគេលែងបាននាងក៏ប្រលែងទៅគ្មានខ្វល់ថាគេចៅហ្វាយទៀតឡើយ
«នាងត្រូវតែទទួលបើមុខខ្ញុំមានស្នាមតែបន្តិចនោះនាងបានទៅលេងជាមួយនឹងក្រពើនៅក្នុងអាងជាមិនខាន»ជីមីន លោមុខទៅជិតនាងនិយាយច្បាស់ៗថាគេមិនបានលលេង
«កន្លែងណា ចាំខ្ញុំមើលឲ្យ»សម្តីធំៗមុននេះក៏ប្រែជាតូចភ្លាមៗពេលដែលឮសម្តីគម្រាមរបស់គេទាំងមាត់ពេបតិចៗចង់តែយំព្រោះតែធ្វើអ្វីគេមិនបានខ្លាចគេចាប់នាងយកទៅដាក់នៅក្នុងអាងធ្វើជាចំណីរបស់ក្រពើពិតមែន ចំណែកជីមីនពេលដែលឃើញកូនខ្លាប្រែជាកូនឆ្មាវិញបែបនេះក៏ញញឹមយ៉ាងសមចិត្ត
«ត្រង់នេះ ឆាប់ទៅរកអីមកលាបមក ហ៊ានតែមានស្នាមជាំនាងត្រូវធ្ងន់ជាមិនខាន»
«ដឹងហើយៗ ចាំបន្តិចសិនទៅ»និយាយចប់យ៉ាហ្វី ស្ទុះងើបពីលើគ្រែរត់ទៅយកប្រអប់ថ្នាំដែលនៅខាងក្រៅវឹងសឹងតែបាក់កទាំងមុខជូរហួញធ្វើឲ្យជីមីន សើចសឹងតែគាំងដូចគ្នា
«អង្អុយចុះទៅខ្ញុំលាបថ្នាំឲ្យ»យ៉ាហ្វី ត្រឡប់មកវិញជាមួយប្រអប់ថ្នាំរួចក៏ប្រាប់ឲ្យគេអង្គុយនឹងអាលបានលាបថ្នាំរួចជីមីន ក៏ធ្វើតាមសម្តីនាងនិយាយ
«ត្រង់នេះមែនទេ?»យ៉ាហ្វីចាប់ផ្តើមច្របាច់ថ្នាំការពារនិងបំបាត់ជាំដាក់ដៃរួចក៏លាបនៅលើមុខគេថ្នមៗយ៉ាងយកចិត្តទុកដាក់ខ្លាចថាមុខគេមានស្នាមឬជាំពិតមែននាងត្រូវធ្ងន់ជាមិនខានឡើយ ទាំងខ្លួននាងផ្ទាល់មិនដឹងថាកែវភ្នែកមួយគូរកំពុងតែសម្លឹងមើលមុខតូចច្រមិចមិនដឹងខ្យល់អីរបស់នាងមិនដាក់ភ្នែកនោះទេ
«រួចហើយ»ស្រីស្រស់ដាក់ថ្នាំចុះងើបមុខមកប្រាប់គេតែជួនគេសម្លឹងមើលនាងវិញដូចគ្នា កែវភ្នែករបស់គេហាក់បីដូចជាថ្នាំសន្តំសម្លឹងចំពេលណាធ្វើឲ្យនាងប្រែជាបាត់ម្ចាស់ការលេងមានកម្លាំងនៅក្នុងខ្លួន ជីមីនសម្លឹងមើលបបូរមាត់សុីជម្ពូរកំពុងតែកម្រើកតិចៗដែលគេប៉ងចង់ថើបខាំក្រញិចតាំងពីយប់មិញមកនោះរួចក៏ឱនសន្សឹមៗសល់តែបន្តិចវិសនឹងប៉ះគ្នាទៅតែក៏ត្រូវស្រីស្រស់ងាកមុខចេញ
«ខ្ញុំ...ខ្ញុំថា ខ្ញុំទៅសម្អាតចង្រ្កានបាយវិញល្អជាង»យ៉ាហ្វី ងាកមុខចេញបែរទៅម្ខាងទាំងក្រហមងាំងរួចក៏រត់ចេញទៅបាត់អាការៈអៀនប្រៀនក៏ហោះបុកចូលមកក្នុងអារម្មណ៍ស្រីស្រស់វ័យដប់ប្រាំបីឆ្នាំដែលមិនស្គាល់អ្វីហៅថាស្នេហាភ្លាមៗទាំងមិនបានព្រាងទុក ចំណែកជីមីន ក៏ក្តាប់មាត់វិសនឹងបានស្គាល់ជាតិបបូរមាត់ដែលគេប៉ងជាយូរមកហើយតែចង្រៃអីនាងដឹងខ្លួនមុន តែមិនថ្វីទេគង់តែមានឱកាសបែបនេះម្តងទៀតមិនខានដរាបណានាងនៅតែនៅជាមួយគេ។

❦ម្ចាស់បេះដូង❦Where stories live. Discover now