រឿង ម្ចាស់បេះដូង
ភាគ ៤៣ពន្លឺព្រះអាទិត្យរះបញ្ចេញពន្លឺភ្លឺថ្លា ខ្យល់បរិសុទ្ធបក់រវិចៗត្រជាក់ស្រស់ស្រាយ កែវភ្នែកចាប់ផ្តើមជ្រួញចូលគ្នាមុននឹងបើកឡើងសន្សឹមៗយ៉ាងស្រស់ស្រាយប្រកបដោយស្នាមញញឹម យ៉ាហ្វី ក្រោកអង្គុយទាញសក់ដែលធ្លាក់បាំងមុខផាត់ទៅក្រោយដើម្បីឲ្យស្រឡះមុខស្រឡះមាត់មុននឹងងាកទៅខាងស្តាំដៃខ្លួន កែវភ្នែកនាងសម្លឹងមុខសង្ហាកំពុងតែដេកលក់នោះមិនដាក់ភ្នែកខួរក្បាលក៏គិតដល់រឿងដែលកើតឡើងកាលពីយប់មិញស្នាមញញឹមក៏ផុសឡើងតិចៗដោយឥតព្រាងទុក នាងមិនបានខឹងព្រោះនាងជាអ្នកស្ម័គ្រចិត្តខ្លួនឯងដោយមិនគិតថានឹងចង់បដិសេធតែផ្ទុយទៅវិញនាងបែរជាសប្បាយចិត្តនូវអ្វីដែលគេថ្នាក់ថ្នមនាងកាលពីយប់មិញនោះទៅវិញ។ គិតមួយសន្ទុះនាងក៏នាំខ្លួនប្រាណងើបឡើងដើរទៅឈរនៅខាងមុខមាត់សមុទ្រដោយឱបដៃក្រពាត់ចូលគ្នាសម្លឹងទៅឆ្ងាយដាច់កន្ទុយភ្នែកបិទភ្នែកនឹកស្រមៃដល់រឿងអតិតកាលទាំងប៉ុន្មានទឹកភ្នែកក៏ស្រក់ចេញមកមួយដំណក់ ទោះបីជាវាកន្លងហួសទៅយូរយ៉ាងណាក៏នាងគ្មានថ្ងៃភ្លេចវានៅដិតដាមជាប់ខ្លួននាងដល់សព្វថ្ងៃ វាធ្វើឲ្យនាងឈឺចាប់រឿងទាំងប៉ុន្មានធ្វើឲ្យនាងរាងចាលហើយនាងក៏គ្មានថ្ងៃត្រឡប់ចូលទៅក្នុងជីវិតបែបនោះទៀតដែរ យ៉ាហ្វី បង្វើរដំណកដង្ហើមចោលមួយវឹបមុននឹងលើកដៃវាសទឹកភ្នែកចេញពីលើថ្ពាល់ក្រពុំរលោងស្រិលរួចទើបងាកក្រោយដើរចេញពីត្រង់នោះក៏ឃើញ ជីមីន កំពុងតែអង្គុយសម្លឹងមើលមកនាងម៉ក់ៗទាំងមុខស្មើរធេង មិនដឹងជាគេក្រោកតាំងពីពេលណា
«កំពុងតគិតអី?»ជីមីន ចោទជាសំណួរសួរទៅនាងភ្លាមបន្ទាប់ពីនាងដើរមកដាក់ខ្លួនអង្គុយកៀកគេទាំងទឹកមុខហាក់មិនស្រួល
«គ្មានអីទេ គ្រាន់តែចង់ត្រឡប់ទៅវិញ»យ៉ាហ្វី នាងមិនបាននិយាយកុហកនាងចង់ត្រឡប់ទៅវិញពិតមែន មិនថានាងឬអ្នកផ្សេងសុទ្ធតែមិនចង់នៅក្នុងស្ថានភាពបែបនេះ ទីនេះគ្មានអ្វីញាំសូម្បីតែទឹកក៏គ្មានផឹកដូចគ្នាគ្មានអ្នកណាអាចទ្រាំរស់នៅបានទេ។ ជីមីន បន្ទាប់ពីឮនាងនិយាយរួចគេក៏ស្ងាត់មាត់មិនតបតព្រោះមិនដឹងថាគួរនិយាយអ្វីបន្តរដែរគេក៏មិនអាចទាយបានថាពេលណាម៉ោងណាទើបមានអ្នកមកសង្រ្គោះដែរ
«រឿងកាលពីយប់មិញ...»បន្ទាប់ពីស្ងាត់សំឡេងអស់មួយស្របក់ ជីមីន ក៏លើករឿងកាលពីយប់មិញមកនិយាយឃើញគេស្ងាត់មិនមែនគេមិនគិត គេក៏មានអារម្មណ៍ថារអៀសចិត្តខ្លះដែរព្រោះគេនិងនាងបែកគ្នាមកក៏យូរគួរសមធ្វើបែបនេះដាក់នាងវាប្រៀបដូចជាមិនឲ្យតម្លៃនាងដូចគ្នា
«ខ្ញុំមិនអីទេលោកមិនបាច់ចង់សូមទោសទេ»យ៉ាហ្វី ស្រាប់តែនិយាយកាត់ទាំងដែលគេមិនទាន់បានបញ្ចប់ប្រយោគផង នៅហ៊ានអាកាត់ថាគេចង់សូមទោសខ្លួនទៀតផង
«អ្នកណាថាខ្ញុំចង់សូមទោសនាង?»ចំណែក ជីមីន ក៏មាត់រឹងគេរៀបនឹងនិយាយសូមទោសនាងពិតមែនតែនៅពេលដែលឮនាងនិយាយបែបនេះគេស្រាប់តែនិយាយពាក្យពីរម៉ាត់នោះមិនចេញទៅវិញ មិនប្រាកដថាខ្លាចបាក់មុខឬយ៉ាងណា រួចនាយក៏ងើបដើរគេចនាងចេញទៅបាត់ដោយទុកឲ្យ យ៉ាហ្វី នៅស្លឺម្នាក់ឯង
«មនុស្សចង្រៃយ៍»យ៉ាហ្វី ខាំមាត់មុនដំបូងក៏តាំងចិត្តថាមិនខឹងតែពេលនេះមិនមែនទេនាងខឹង ខឹងខ្លាំងណាស់ខឹងសឹងតែចាប់ក្បាលគេមកសុីទាំងរស់ទៅហើយ។
កន្លងទៅប្រហែលជាពីរម៉ោងសំឡេងឧទ្ធម្ភាគចក្រលាន់ឮពេញផ្ទៃមេឃមុននឹងបន្ទាបខ្លួនកាន់តែទាបទៅៗរហូតចុះចតនៅវាលម្ខាងនៃឆ្នេរខ្សាច់ដោយមានវត្តមានកំលោះសង្ហា គ្រីស៍ រត់មករកចៅហ្វាយខ្លួនជាមួយនឹងក្រណាត់ដណ្តប់ខ្លួនមកជាមួយផងដែរ
«ចៅហ្វាយ»គ្រីស៍ រត់មកឈរកៀកចៅហ្វាយទាំងក្តីរំភើបពេលដែលឃើញម្ចាស់របស់ខ្លួនមិនមានគ្រោះថ្នាក់អ្វីរួចទើបហុចក្រណាត់ដណ្តប់ខ្លួននោះឲ្យទៅគេ
«យកទៅ»ជីមីន មិនគិតយកមកគ្របលើសាច់ខ្លួនឯងតែបែរហុចទៅឲ្យ យ៉ាហ្វី ទៅវិញគេមិនទុកចិត្តភ្នែកអាកូនចៅខិលៗរបស់គេទេ អាវដែលនាងពាក់វាស្តើងអាចមើលធ្លុះបានយ៉ាងច្បាស់បើចាំងត្រូវកម្តៅថ្ងៃ និយាយខ្សឹបៗប្រាប់ទៅចុះគេនៅហួងហែងខ្លួនប្រាណនាងមិនទាន់បាត់នៅឡើយទេ។
YOU ARE READING
❦ម្ចាស់បេះដូង❦
Romanceសរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី