ភាគ ៥៣

715 35 2
                                    

រឿង ម្ចាស់បេះដូង
ភាគ ៥៣

រយៈពេលមួយសប្តាហ៍កន្លងផុតទៅយ៉ាងរហ័សចាប់តាំងពីថ្ងៃនោះមកក៏មិនឃើញវត្តមានរបស់អាយឈីននៅផ្ទះទៀតមិនដឹងជានាងសម្ងំលាក់ខ្លួនគេចពីជីមីននៅឯណា តែជីមីនក៏មិនគិតអ្វីច្រើនាងអាចនឹងខឹងគេចង់នៅម្នាក់ឯងមួយរយៈបន្តិចទៀតក៏នឹងត្រឡប់មកវិញ ហើយគេនឹងបញ្ចុះបញ្ចូលនាងឲ្យចុះហត្ថលេខាលើលិខិតលែងលះឲ្យទាល់តែបាន។ ក្នុងឡានស៊េរីទំនើបពណ៌ខ្មៅរលើបដោយមានវត្តមានរបស់ជីមីននិងកូនប្រុសដែលបើកបរដោយកំលោះសង្ហាគ្រីស៍ផងដែរ
"ប៉ាយើងទៅណា?"ក្មេងតូចងាកមកសួរអ្នកជាលោកប៉ាដោយចម្ងល់ព្រោះតាំងពីចេញពីផ្ទះមកប៉ាមិនទាន់និយាយប្រាប់គេសោះថាទៅណា
"ទៅដល់កូននឹងដឹង"ជីមីនដាក់ម្រាមដៃអង្អែលក្បាលកូនប្រុសដោយស្នាមញញឹមសន្តោសមេត្តានិងស្រឡាញ់ពេញក្នុងប្រអប់ទ្រូង ថ្ងៃនេះជាថ្ងៃដែលគេទន្ទឹងរងចាំ ជាថ្ងៃដែលគេអាចប្រាប់ការពិតទៅកូនប្រុសបានតាមអ្វីដែលនិយាយគ្នាជាមួយនឹងយ៉ាហ្វីរួចហើយនោះ ចំណែកជីហ្វីក៏ជាក្មេងដែលស្តាប់បង្គាប់មិនរឹងរូសទើបមិនរញ៉េរញ៉ៃសួរនាំលោកប៉ាច្រើនទើបស្ងាត់ស្ងៀមរងចាំនៅពេលទៅដល់នឹងដឹងហើយ។
មិនយូរប៉ុន្មានឡានមកបើកមកឈប់ងក់នៅក្នុងបរិវេណកន្លែងចតឡានរបស់ខនដូរខ្ពស់សន្លឹម ជីមីនលើកកូនប្រុសចេញពីឡានមុននឹងពរឡើងចូលទៅខាងក្នុងដោយមានគ្រីស៍ជាអ្នកចាំនៅខាងក្រោម។
ដីងដុង...
សំឡេងកណ្តឹងរោទិ៍ពីខាងក្រៅបន្ទប់បន្លឺឡើងទើបនាងតូចដែលកំពុងតែនៅក្នុងចង្រ្កានបាយដុតនំហើយល្មមនោះរត់ទៅបើកយ៉ាងលឿនដោយមិនភ្លេចដោះអៀមដែលពាក់ការពារប្រឡាក់មុននេះចេញយ៉ាងរៀបរយ
"អ្នកមីង"សំឡេងក្មេងប្រុសតូចបន្លឺឡើងកាលបើបានឃើញអ្នកមីងដែលបានជួយគេកាលពីលើកមុនទាំងភ្ញាក់ផ្អើលបូករួមទាំងសប្បាយចិត្ត ចំណែកយ៉ាហ្វីអត់នឹងញញឹមរំភើបចិត្តមិនបានព្រោះគេនៅចាំនាងបាននៅឡើយ
"នៅចាំមីងបានដែរហ៎?"ដោយអត់ក្នាញ់មិនបានទើបនាងលើកដៃទៅច្បិតថ្ពាល់ប៉ោងៗរបស់ជីហ្វីដែលនៅលើដៃលោកប៉ាគេនោះទាំងស្នាមញញឹម ដោយសកម្មភាពពីរអ្នកម្តាយកូននេះធ្វើឲ្យជីមីនចាប់ផ្តើមបែកវ៉ល់មិនយល់ថាពួកគេទៅស្គាល់គ្នាពីពេលណាមិចក៏គេមិនដឹងសោះអញ្ចឹង?ហើយក៏មិនឮនាងនិយាយប្រាប់គេដែរ យ៉ាហ្វីបន្ទាប់ពីនិយាយជាមួយកូនប្រុសរួចទើបសម្លឹងទៅមើលជីមីនវិញម្តងក៏អាចស្មានដឹងថាគេកំពុងតែមិនយល់ទើបរហ័សនាំឪពុកកូនទាំងពីរចូលទៅខាងក្នុងភ្លាមៗ។
"អង្គុយសិនទៅមីងទៅយកទឹកក្រូចមកឲ្យញាំ"យ៉ាហ្វីងាកមកឲ្យជីហ្វីអង្គុយលើសាឡុងរួចទើបនាំខ្លួនចូលទៅក្នុងផ្ទះបាយដើម្បីចាក់ទឹកក្រូចទើបតែច្របាច់ហើយថ្មីៗនោះមកឲ្យគេញាំដោយមានជីមីនលួចដើរតាមនាងពីក្រោយ
"អូនស្គាល់គ្នាជាមួយជីហ្វីយ៉ាងមិច? តាំងពីពេលណា? ហេតុអីមិនឮនិយាយប្រាប់បងផង?"ជីមីនដើរមកច្រត់ដៃលើតុអាហារកៀកនាងមុននឹងសួរសំណួរដែលឆ្ងល់ចេញមក
"មានពេលអូននឹងប្រាប់ តែឥឡូវនេះចេញទៅលេងជាមួយជីហ្វីសិនទៅកុំឲ្យគេនៅម្នាក់ឯង យកទឹកក្រូចនេះទៅផងរៀបចំនំរួចអូនចេញទៅតាមក្រោយ"នាងមិនព្រមប្រាប់គេតែប្តូរជាលើកថាសដាក់ទឹកក្រូចដែលចាក់ដាក់កែវមុននេះទៅដាក់លើដៃរបស់គេរួចទើបប្រញាប់ដេញគេឲ្យទៅដោយនាងក៏រៀបចំនំដែលដុតមុននេះដាក់ក្នុងចានរួចទើបចេញទៅតាមក្រោយ។ សំឡេងឪពុកកូនប្រឡែងគ្នាសើចកក្អឹកលាន់ឮពេញបន្ទប់ខន់ដូខ្នាតធំល្មមដែលយ៉ាហ្វីរស់នៅ ឃើញបែបនេះស្នាមញញឹមនាងក៏ញោចឡើងលើផ្ទៃមុខស្រស់ស្អាតគ្រាន់តែឃើញបែបនេះនាងហាក់មានអារម្មណ៍ថាមានសេចក្តីសុខពេញទីតែម្តង
"អ្នកទាំងពីរញាំនំសិនទៅ"យ៉ាហ្វីដើរមកជាមួយចាននំក្នុងដៃមុននឹងដាក់នៅលើតុរួចទើបដើរទៅអង្គុយលើសាឡុងទល់មុខឪពុកកូនទាំងពីរ អាល្អិតជីហ្វីកាលបើឃើញរបស់ញាំទំនងនៅនឹងមុខបែបនេះក្រពះក៏ចាប់ផ្តើមកូរសម្លឹងមើលនំឆ្លាស់គ្នាជាមួយនឹងយ៉ាហ្វីទាំងមិនហ៊ានលូកមកញាំឡើយ
"ញាំទៅកុំបាច់ក្រែងចិត្តមីងអី"ដោយមើលឃើញថាគេក្រែងចិត្តនាងរួចយ៉ាហ្វីរហ័សនិយាយឡើងទើបជីហ្វីសើចញឹមៗលូកដៃទៅកាន់នំមកញាំយ៉ាងឆ្ងាញ់ទំពារដល់ថ្នាក់ប៉ោងមាត់ទើបឪពុកម្តាយដែលអង្គុយមើលនោះអត់នឹងគ្រឿតក្នាញ់នឹងស្រឡាញ់ថែមមិនបាន។
"លោកប៉ានិងអ្នកមីងជាមិត្តនឹងគ្នាមែនទេ?"បន្ទាប់ពីញាំឆ្អែតប៉ោងពោះរួចហើយទើបទាញទឹកក្រូចមកផឹករហូតអស់ពាក់កណ្តាលថែមទៀត រួចទើបសួរពីទំនាក់ទំនងរបស់លោកប៉ានិងអ្នកមីងស្រស់ស្អាតរបស់ខ្លួនតាមការចង់ដឹងចង់ឮ
"អឹម...ជីហ្វីហ្អា! គឺថាប៉ាមានរឿងចង់ប្រាប់កូន"ជីមីនសម្លឹងមុខកូនប្រុសរួចក៏ងាកដៀងទៅមើលនាងតូចយ៉ាហ្វីដែលទឹកមុខពេលនេះហាក់ភ័យខ្លាចបុកពោះភឹបៗ ចំណែកជីហ្វីវិញក៏មិនមាត់បានត្រឹមតែផ្ទៀងស្តាប់ឪពុកយ៉ាងយកចិត្តទុកដាក់ ជីមីនសម្រួបសម្រួមចិត្តមិនដឹងជាប្រាប់កូនប្រុសពីណាទៅណាមុនរួចទើបនាំរាងកាយទៅអង្គុយក្បែរយ៉ាហ្វីដោយកាន់ក្រសោបម្រាមដៃនាងជាប់នៅចំពោះមុខកូនប្រុសដែលកំពុងតែមានការភ្ញាក់ផ្អើលនោះ
"ជីហ្វី នារីម្នាក់នេះមិនមែនជាមិត្តរបស់ប៉ាក៏មិនមែនជាអ្នកដែលកូនគួរតែហៅថាមីងដែរព្រោះនាងគឺជាម៉ាក់របស់កូនជាអ្នកដែលពរពោះនិងបង្កើតកូនដោយផ្ទាល់"ជីមីនិយាយទៅកាន់កូនប្រុសដោយខ្លួនគេផ្ទាល់ក៏កំពុងតែមានអារម្មណ៍មិនល្អបេះដូងលោតកន្រ្ទាក់ដឹបៗមិនចាញ់គ្នាពីយ៉ាហ្វីដែលភ័យខ្លាំងដល់ថ្នាក់តលីងរលោងទឹកភ្នែក
"ប៉ាកុំលេងសើចជាមួយកូនអីកូនមានម៉ាក់រួចទៅហើយ អ្នកមីងមិចនឹងអាចជាម៉ាក់របស់កូនកើតទៅ?"ជីហ្វីនិយាយដោយគិតថាឪពុកកំពុងតែលេងសើចជាមួយខ្លួនព្រោះរាល់ថ្ងៃនេះគេក៏មានម៉ាក់រួចទៅហើយទោះម៉ាក់គេមិនដែលផ្តល់ភាពកក់ក្តៅតែគេក៏ស្រឡាញ់ម៉ាក់គេខ្លាំងណាស់
"កូនមើលមកប៉ាពេលនេះសមនឹងលេងសើចដែរទេ? គ្រប់ពាក្យដែលប៉ានិយាយជាការពិត នេះទើបជាម៉ាក់ពិតប្រាកដរបស់កូន ឈប់ទុកស្រីបិសាចដែលបំបែកបំបាក់យាយីជីវិតកូននិងម៉ាក់ពិតប្រាកដរបស់កូនជាម្តាយទៀតទៅ"ស្តាប់សម្តីលោកប៉ាចប់ជីហ្វីក៏ចាប់ផ្តើមយំហ៊ូរចេញមកមុននឹងហក់ចុះពីលើសាឡុងស្រែកតបទៅអ្នកជាឪពុកវិញទាំងមិនសុខចិត្ត
"កូនមិនជឿ ប៉ាកុហក ម៉ាក់មិនមែនជាស្រីបិសាដូចដែលប៉ានិយាយទេ ប៉ាជាមនុស្សអាក្រក់ មីងក៏អាក្រក់ដែរព្រោះមីងទើបប៉ាថាឲ្យម៉ាក់របស់ខ្ញុំ ខ្ញុំស្អប់អ្នកទាំងពីរ"ជីហ្វីក្រោកឈរស្រែកតបទៅលោកប៉ាទាំងមិនសុខចិត្តនៅពេលដែលលោកប៉ាថាឲ្យអ្នកម៉ាក់គេជាស្រីបិសាចហើយក៏គិតថាដើមហេតុមកពីយ៉ាហ្វីដូចគ្នាទើបប្រើកែវភ្នែកសម្លឹងទៅនាងទាំងស្អប់មិនចូលចិត្តជាខ្លាំង រួចទើបនាំជើងតូចៗរត់ចេញទៅខាងក្រៅបាត់
"ជីហ្វី កូនទៅណា?"ជីមីននៅពេលដែលឃើញបែបនេះក៏ស្រែកហៅកូនពីក្រោយភ្លាមៗ
"ឆាប់ទៅតាមគេទៅបង"យ៉ាហ្វីដែលស្ងាត់សម្ងំយំមកជាយូរនោះក៏និយាយឡើងទៅកាន់គេទាំងទឹកភ្នែកនៅតែហូរ
"បងទៅសិនហើយ បងនឹងព្យាយាមបញ្ចុះបញ្ចូលគេ"ជីមីនងាកមកអង្អែលជូតថ្ពាល់ដែលដាមទឹកភ្នែកនោះរួចក៏ឱនមកថើបថ្ងាស់នាងមួយខ្សឺតមុននឹងចេញទៅតាមកូនប្រុស យ៉ាហ្វីក៏អស់ជំហរទម្លាក់ខ្លួនអង្គុយលើសាឡុងមួយទំហឹងទាំងលើកដៃមកខ្ទប់មុខបង្ហូរទឹកភ្នែកចុះគ្មានសល់ ទីបំផុតអ្វីដែលនាងខ្លាចក៏កើតឡើងឲ្យទាល់តែបានកូនប្រុសនាងក៏ស្អប់នាងពិតមែន តើពេលនេះនាងគួរធ្វើអ្វីបន្តបើផ្លូវដើររបស់នាងវាស្រាប់តែងងឹតស្លុបទៅហើយនោះ?
យប់ម៉ោងប្រហែលប្រាំពីរយ៉ាហ្វីអង្គុយក្នុងចង្រ្កានបាយភ្នែករំពៃសម្លឹងមើលទៅទូរស័ព្ទមិនដាក់ មិនឃើញជីមីនទាក់ទងមកសោះដោយនៅខាងមុខនាងផ្ទាល់ក៏មាននំខេកសូកូឡាដែលនាងបានដុតត្រៀមសម្រាប់ខួបកំណើតកូនប្រុស
"រីករាយថ្ងៃកំណើតកូនប្រុស"យ៉ាហ្វីសម្លឹងទៅនំដែលនៅចំពោះមុខមុននិងនិយាយពាក្យថារីករាយថ្ងៃកំណើតទៅកូនប្រុសមុននឹងផ្លុំទៀតដោយខ្យល់ដង្ហើមខ្លួនឯងជំនួសកូនប្រុស ជាទម្លាប់ទៅហើយព្រោះរៀងរាល់ឆ្នាំនាងតែងតែបែបនេះតែងតែឆ្លងថ្ងៃខួបកំណើតរបស់កូនប្រុសតែម្នាក់ឯងដោយគ្មានវត្តមានរបស់ម្ចាស់ខួបឡើយចំណែកឆ្នាំនេះនាងរំពឹងថានឹងបានឆ្លងជាមួយនឹងគេ តែអត់ទេវានៅតែដដែលដូចកាលបីឆ្នាំកន្លងទៅ ម្រាមដៃស្រឡូនកាន់ស្លាបព្រាដួសនំមួយបំណែកមកដាក់ចូលក្នុងមាត់ទំពារទាំងទឹកភ្នែកហូរស្រក់តក់ៗលើនំ នំខេកវាផ្អែមឆ្ងាញ់ជាប់ចិត្តណាស់តែនាងញាំហើយបែជាមានអារម្មណ៍ថាវាបែរជាមានរសជាតិល្វីងជូចត់រកភាពឆ្ងាញ់មិនឃើញសោះ។

❦ម្ចាស់បេះដូង❦Where stories live. Discover now