ភាគ ៣៣

796 41 4
                                    

រឿង #ម្ចាស់បេះដូង
ភាគ ៣៣

   ជីហ្វី យំអន្តឺតអន្តកទឹកភ្នែកជោគថ្ពាល់សើមអាវមនុស្សស្រីដែលកំពុងតែក្រសោបខ្លួនគេជាប់ដៃនោះរហូតដល់យូរល្មមស្ងាត់សម្លេងយំរបស់អាល្អិត ជីហ្វី ទើបនាងទាញគេចេញពីរង្វង់ដៃប្តូរជាពិនិត្យសព្វរាងកាយរបស់ក្មេងតូចក្រែងលោមានរបួសខ្លាចថាគេនឹងឆ្លងមេរោគ
   «ឈាម? ឈឺខ្លាំងទេ?»ស្រីស្រស់ពិនិត្យមើលសព្វក៏ឃើញជង្គង់គេដាច់រលាត់ចេញឈាមរឹមៗទើបលើកគេអង្គុយលើបង់រួចនាងក៏បន្ទន់ជង្គង់ចុះលើកជើងគេមកពិនិត្យនិងសួរនាំបណ្តាលឲ្យ ជីហ្វី ងួក់ក្បាល់ម៉ក់ៗទាំងពេបមាត់ព្រោះឈឺមុខរបួស
   «ម៉ោះចាំម៉ា...មីងលាងរបួសឲ្យ»យ៉ាហ្វី និយាយទៅកាន់គេទាំងញ័រមាត់តតាត់វិសនឹងធ្លោយហៅខ្លួនឯងថាម៉ាក់ទៀតផងតែក៏ចេះទប់ទាន់ រួចទើបលើកគេមកពរសំដៅទៅគ្លីនិចតូចមួយក្បែរសួនសាធារណៈនោះ។
   មកដល់ខាងក្នុងគ្លីនិចភ្លាមនាងក៏ដាក់ឲ្យ ជីហ្វី អង្គុយលើកៅអីទើបរត់ទៅទិញសម្ភារៈលាងរបួសដើម្បីមកលាងមុខរបួសជង្គង់របស់កូនប្រុស
   «ទ្រាំបន្តិចណាវាឈឺបន្តិចហើយ»យ៉ាហ្វី ទាញជើងរបស់កូនប្រុសមកគងដាក់លើភ្លៅរបស់នាងរួចទើបចាក់ទឹកសម្លាប់មេរោគដាក់លើសំឡីជូតផ្តិតលើមុខរបួសថើរៗតែយ៉ាងណាក៏នៅតែផ្សាសម្រាប់ ជីហ្វី ដែលជាក្មេងតូចដដែលតែគេមិនស្រែកមិនយំតាំងចិត្តក្លាហានទប់ទល់ជាមួយការឈឺចាប់ទើបធ្វើឲ្យ យ៉ាហ្វី អត់មិនបាននឹងសរសើរចំពោះកូនប្រុសរួចនាងក៏លាបរបួសឲ្យគេរហូតដល់រួចរាល់។
«រួចហើយ រឹងមាំពិតមែន»យ៉ាហ្វី ដាក់ប្រដាប់លាងរបួសលើកៅអីម្ខាងទៀតរួចប្តូរជាយកដៃអង្អែលក្បាលគេទាំងស្នាមញញឹមផ្តល់ភាពកក់ក្តៅនិងក្តីស្រឡាញ់
«អរគុណអ្នកមីង»ជីហ្វី លើកដៃប្រណពសំពះអ្នកម៉ាក់បង្កើតរបស់គេតែខ្លួនគេផ្ទាល់បែរជាមិនដឹងទៅវិញ ទោះជាយ៉ាងណាកាយវិការឱនលំទោនរបស់របស់គេធ្វើឲ្យអ្នកជាម្តាយរំជួលចិត្តជាខ្លាំងមិននឹកស្មានថាគេអប់រំកូនប្រុសបានល្អយ៉ាងនេះ
«អ្នកមីងឈ្មោះអី? ឲ្យ ជីហ្វី សុំស្គាល់ផងបានទេបាទ?»
«មីងឈ្មោះ អេរីកា ចុះយើងឈ្មោះ ជីហ្វី ហ៎?»យ៉ាហ្វី សុខចិត្តប្រាប់ឈ្មោះបន្ទាប់របស់ខ្លួនប្រសើជាជាងប្រាប់ឈ្មោះពិតប្រាកដរបស់នាងទៅកាន់គេ
«បាទ»ជីហ្វី ងក់ក្បាលទាំហញញឹមចេញធ្មេញដែលបាក់ខាងលើអស់មួយគ្រាប់នោះទៅកាន់អ្នកមីងចិត្តល្អរបស់គេ
«មីងសុំឱប ជីហ្វី បន្តិចបានទេ?»យ៉ាហ្វី សម្លឹងមុខតូចៗច្រមិចៗរបស់គេរួចទើបហ៊ានហើបបបូរមាត់និយាយទៅកាន់គេដើម្បីចង់ឱបគេឲ្យស្និទ្ធជាងនេះតាមការដែលមិនបានមើលថែអស់រយៈបីឆ្នាំមក
«បានបាទ»ជីហ្វី រល់ខ្លួនចូលទៅឱប យ៉ាហ្វី ពេញដៃទើបនាងស្រវាឱបគេតបទាំងរំជួលចិត្តនាងអាចឱបកូនប្រុសបានពេញដៃវាពិតជាក្តីសុខលើសក្រៃទោះជាយ៉ាងណាគេក៏មិនបានភ្លេចនាងគេនៅដាក់ឈ្មោះកូនដោយបូកឈ្មោះនាងនិងគេចូលគ្នាតែអ្វីដែលនាងចង់បានខ្លាំងជាងនេះទៀតនោះគឺចង់ឲ្យកូនហៅនាងថាម៉ាក់មិនមែនមីង
«តោះមីងជូន ជីហ្វី ទៅផ្ទះវិញ»យ៉ាហ្វី លើកដៃជូតទឹកភ្នែកចេញស្អាតមិនសល់ដំណក់មុននឹងលែងចេញពីការឱប ទើបដឹកដៃគេចេញពីគ្លីនិច។
ក្រឡេកមកមើលនៅក្នុងវីឡា ផាក វិញកំពុងតែនាំគ្នាជ្រួលច្របល់ព្រោះតែបាត់អ្នកប្រុសតូចរកមិនឃើញ
«កើតស្អី មិចក៏រញ៉េរញ៉ៃម្ល៉េះ?»អាយឈីន ដែលទើបតែដើរចូលមកក្នុងផ្ទះបន្ទាប់ពីត្រឡប់មកពីខាងក្រៅវិញនោះក៏ជ្រួញចិញ្ចើមចូលគ្នាសួរឡើងព្រោះតែក្នុងផ្ទះកំពុងតែរញ៉េរញ៉ៃរត់ខ្វែងដៃខ្វែងជើង
   «គឺអ្នកប្រុសតូចបាត់ពីផ្ទះហើយអ្នកស្រី»ស្រីបម្រើម្នាក់ឆ្លើយតបជាមួយសំណួររបស់ អាយឈីន ទាំងស្លេកមុខស្លេកមាត់ព្រោះតែភ័យខ្លាច ខ្លាចថានឹងត្រូវទទួលទោស
  «គ្នាមួយផ្ទះចេះបណ្តោយឲ្យបាត់ក្មេងទៅកើត ត្រូវតែរកឲ្យឃើញកុំឲ្យ ជីមីន ដឹងឲ្យសោះបើមិនចឹងពួកឯងងាប់»អាយឈីន បើកមាត់ស្រែកក្តែងៗតែកុំច្រឡំថានាងបារម្ភពី ជីហ្វី ឲ្យសោះគឺអត់ទេព្រោះនាងខ្លាចនាំរឿងឲ្យខ្លួនឯងទៅវិញទេ
   «អាក្មេងចង្រៃយ៍នាំរឿង ចាំមើលតែមកវិញនឹងវាយឯងបំបាក់ជើង»អាយឈីន ដើរតាំងៗទៅដាក់ខ្លួនអង្គុយលើសាឡុងតែក្តៅចិត្តជាមួយអាក្មេងចង្រៃយ៍នោះជាខ្លាំងចរិកកាត់ទៅម៉ែវាគ្មានខុស។

❦ម្ចាស់បេះដូង❦Where stories live. Discover now