ភាគ ២៣

863 41 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២៣

   ក្រឡង់ភ្នែកមួយគូរចាប់ផ្តើមបើកឡើង សម្លឹងភ្លឹសៗទៅកាន់មុខបុរសសង្ហាកំពូលស្នេហ៍ ទឹកភ្នែកមួយដំណក់ក៏ស្រក់តក់រួចក៏បន្តមួយដំណក់ទៀតជារើយៗឥតដាច់ នាងក្រមុំលើកម្រាមដៃក្រសោបរង្វង់មុខរបស់គេដែលកំពុងតែដេកលក់រួចឱនទៅថើបបបូរយូរបន្តិចទើបបង្អូសទៅថើបខ្ទង់ច្រមុះរបស់គេ
«អ្ហឹក អូនស្រឡាញ់បង តែអូនមិនអាចទ្រាំធ្វើបែបនេះបានទេ អូនសូមទោស»យ៉ាហ្វី ឱនមុខចុះពោលពាក្យសូមទោសទៅកាន់គេទាំងទឹកភ្នែករហាម។ យ៉ាហ្វី ទម្លាក់ជើងចុះពីលើគ្រែបោះជំហានដើរចេញពីក្នុងបន្ទប់ទាំងងាកមកសម្លឹងគេជាលើកចុងក្រោយទាំងមិនអស់អាល័យតែនាងត្រូវតែចាកចេញព្រោះមិនចង់ធ្វើជាមាជ្រៀតជ្រែកជីវិតគូររបស់អ្នកណាឡើយ។

យ៉ាហ្វី មកដល់ខាងមុខចិញ្ចើមផ្លូវហៅតាក់សុីជិះទាំងមិនមានអ្វីជាប់មកជាមួយក្រៅពីលុយជាប់ខ្លួនប៉ុន្មានដែលនាងសន្សំតែប៉ុណ្ណោះ។ ឡានចេះតែធ្វើដំណើរឆ្ពោះទៅមុខជារើយៗទាំងគ្មានកន្លែងទៅ បើសិនជានាងត្រឡប់ទៅផ្ទះវិញប្រាកដណាស់ថាមីងនាងមិនឲ្យចូលឡើយទើបឲ្យអ្នកបើកតាក់សុីបើកសម្តៅទៅផ្ទះមិត្ត។
[...]
   ជាច្រើននាទីកន្លងផុតទៅតាក់សុីបើកមកឈប់នៅពីមុខផ្ទះជួលមួយកន្លែងទើប យ៉ាហ្វី ប្រញាប់ចុះដោយមិនភ្លេចហុចលុយឲ្យអ្នករត់តាក់សុីរួចទើបដើរទៅគោះទ្វារបន្ទប់។
   «ហុឺយ! ហ្វី?»ស្រីស្រស់ជាមិត្តរត់មកបើកទ្វារអ្វីដែលនៅចំពោះមុខស្រាប់តែធ្វើឲ្យនាងភ្ញាក់ផ្អើលនោះគឺមិត្តដែលខានជួបគ្នាជាយូរតែមិនស្មើរនៅពេលដែលឃើញនាងកំពុងតែពរពោះនោះទេ
   «យើងសុំគេងមួយយប់បានទេ? តែមួយយប់នេះទេ»យ៉ាហ្វី ប្រើទឹកមុខអង្វរកទៅកាន់ ហ្សាហ្សី ដែលជាមិត្តធ្លាប់ធ្វើការនៅភោជនីយហដ្ឋាននិងរៀនជាមួយគ្នាតាំងពីតូចដោយសុំស្នាក់អាស្រ័យមួយយប់
   «អឺ! ចូលក្នុងមកខាងក្រៅត្រជាក់ណាស់»ហ្សាហ្សី ប្រញាប់កាន់ដៃមិត្តចូលមកខាងក្នុងព្រោះខាងក្រៅរងាត្រជាក់ខ្លាំងណាស់។ ពេលដែលមកដល់ខាងក្នុង ហ្សាហ្សី នាំ យ៉ាហ្វី មកអង្គុយលើគ្រែរួចក៏សួរនាំពីអ្វីដែលនាងឆ្ងល់
   «ឯងបាត់ទៅណារាប់ខែ សុខៗក៏ឈប់ធ្វើការទាំងគ្មានមូលហេតុហើយឥឡូវបែរជា...»ហ្សាហ្សី ចាប់ផ្តើមដាក់សំណួរទៅកាន់មិត្តតែឃ្លាចុងក្រោយនាងបែរនិយាយមិនចេញបានត្រឹមតែសម្លឹងនិងចង្អុលទៅពោះប៉ោងរបស់ យ៉ាហ្វី តែប៉ុណ្ណោះ ចំណែក យ៉ាហ្វី ពេលដែលឮសំណួររបស់មិត្តសួរក៏ប្រញាប់រាយរ៉ាប់ប្រាប់ពីអ្វីដែលមីងនាងលក់នាងទៅឲ្យ ជីមីន រួចក៏ឈានដល់ទំនាក់ទំនងរបស់នាងនិងគេរហូតដល់ពេលថ្មីៗដែលនាងបានដឹងការពិតគ្រប់យ៉ាងវាជាការបោកប្រាស់ទាំងអស់ទឹកភ្នែកក៏ហូរដូចបាក់ទំនប់ស្របពេលនោយាយប្រាប់មិត្តទើប ហ្សាហ្សី ដែលអង្គុយស្តាប់នោះក៏កើតក្តីអាណិតរញ្ជួយទ្រូងទៅកាន់រឿងរ៉ាវរបស់មិត្ត នាងទាញ យ៉ាហ្វី មកឱបលួងលោមទាំងនាងសឹងតែស្រក់ទឹកភ្នែកដូចគ្នាតាំងពីតូចដល់ធំ យ៉ាហ្វី លំបាកស្រាប់ហើយរហូតមកដល់ពេលនេះក៏មកជួបរឿងបោកប្រាស់ទៀត
   «ឯងចេញមកទាំងបែបនេះមិនអីទេឬ? ឯងជិតដល់ថ្ងៃកើតហើយណា គាត់ច្បាស់ជាបារម្ភស្លាប់ហើយ»ហ្សាហ្សី ទាញនាងឲ្យមកប្រឈមមុខនៅពេលដែលសម្រួលអារម្មណ៍គ្រាន់បើបន្តិច
   «ឯងឲ្យយើងធ្វើយ៉ាងមិច? ប្រុងឲ្យយើងនៅធ្វើមុខក្រាស់ដណ្តើមប្តីអ្នកដទៃចឹងឬ? យើងធ្វើមិនបានទេ»
   «តែបើស្តាប់ឯងនិយាយគាត់ស្រឡាញ់ឯងណាស់»
   «យើងមិនដឹងថាគេគ្រាន់តែសម្តែងឬពិតប្រាកដទេ តែអ្វីដែលយើងដឹងពេលនេះគឺយើងឈឺ គេបោកប្រាស់យើងរាប់ខែបើប្រពន្ធគេមិនមករកយើងទេយើងក៏មិនដឹងនៅល្ងង់ឲ្យគេបោកបានដដែល»
   «ហឹម! បើឯងចេញមកហើយកុំទៅវិញត្រូវរត់ឲ្យឆ្ងាយ មនុស្សដូច សៀន អាយឈីន យើងឮមកថាស្រីណាដែលព្យាយាមតោងទាមចូលជិតប្តីរបស់នាងសុទ្ធតែធ្លាក់ដល់បាតទាំងអស់សឹងតែផុតជីវិតក៏មានឯងត្រូវតែប្រយ័ត្ន»
   «អឹម! យើងដឹងហើយ អរគុណណា៎»
   «មិនអីទេ យប់ជ្រៅហើយដេកទៅ»និយាយចប់ ហ្សាហ្សី ក៏ដើរទៅបើកទូរយកភួយនិងខ្នើយមកក្រាលដេកក្បែរគ្រែរបស់នាងព្រោះបន្ទប់នាងតូចគ្មានសាឡុងអ្វីនោះទេ ចំណែកគ្រែក៏មិនធំអាចគេងបានមនុស្សតែម្នាក់ទើបលះបង់ឲ្យមិត្តដេក
   «ឯងមកដេកលើគ្រែមកយើងដេកក្រោមវិញ»យ៉ាហ្វី ហាក់ក្រែងចិត្តទោះស្គាល់គ្នាយូរពិតមែន ទាំងមិនដឹងថាមិត្តចិត្តល្អព្រួយបារម្ភពីនាងឡើយ
   «ឯងកំពុងតែមានកូនដេកលើគ្រែនឹងហើយ ដេកក្រោមវាពិបាក ហាមនិយាយអីទាំងអស់យើងដេកហើយ»ហ្សាហ្សី ប្រញាប់ហាមពេលដែលឃើញ យ៉ាហ្វី ប្រុងនឹងហើបមាត់និយាយបដិសេធរួចក៏ដាក់ខ្លួនដេកបែរទៅម្ខាងដោយខ្ជិលនិយាយច្រើនទៀត ចំណែក យ៉ាហ្វីក៏ដាក់ខ្លួនដេកតាមក្រោយព្យាយាមបិទភ្នែកដើម្បីឲ្យដេកលក់ទាំងក្នុងទ្រូងនៅតែឈឺអួលៗនឹកដល់រង្វង់ដៃកក់ក្តៅរបស់ ជីមីន ដែលធ្លាប់តែឱបក្រសោបនាងរាល់យប់នោះ ពេលដែលគ្មានគេនាងហាក់រងាឯកការតែនាងក៏ត្រូវតែទម្លាប់ព្រោះពីពេលនេះតទៅគ្មានគេចាំមើលថែថ្នាក់ថ្នមដូចមុនទេគឺមានតែនាងខ្លួនឯងមើលថែខ្លួនឯងតែប៉ុណ្ណោះ។

   ព្រឹកថ្មី ថ្ងៃរះភ្លឺចិញ្ចាចចាំងចូលក្នុងបន្ទប់តាមកញ្ចក់បង្អួច ជីមីន វាសដៃពេញពូកទាំងភ្នែកមិនទាន់បើកតែអ្វីៗហាក់ទទេរស្អាតគ្មានប៉ះចំរាងកាយមនុស្សស្រីដែលខ្លួនកំពុងរកវាប៉ះបានតែខ្យល់តែប៉ុណ្ណោះ ចិញ្ចើមចាប់ផ្តើមរួចចូលគ្នាខណៈដែលភ្នែកកំពុងតែបើកឡើង នៅលើពូកគឺទទេរស្អាតទើបប្រញាប់ស្ទុះក្រោកសម្លឹងមើលរក យ៉ាហ្វី ទាំងទ្រូងចាប់ផ្តើមភ័យភឹបៗ មិនថាក្នុងបន្ទប់ទឹកឬចង្រ្កានបាយគេរកសព្វអាផាតមិនទៅហើយនៅតែមិនឃើញទើបប្រញាប់ទាញទូរស័ព្ទចុចខលទៅ គ្រីស៍ យ៉ាងរហ័ស
   «គ្រីស៍ បញ្ជូនមនុស្សតាមរក យ៉ាហ្វី ជាប្រញាប់ឲ្យលឿនបំផុត»និយាយតែប៉ុណ្ណឹងនាយក៏ដាក់ទូរស័ព្ទចុះក្នុងខ្លួនស្រាប់តែស្រាលខ្ញាកហាក់ដូចអស់កម្លាំង នាយដាក់ខ្លួនអង្គុយលើពូកទាំងអស់ជំហរនឹងទប់ទល់តទៀត
   «ហ្វី អូនទៅណា?ហេតុអីទៅចោលបង?ហេតុអីទុកឲ្យបងនៅម្នាក់ឯង?អូនដាច់ចិត្តពេកហើយ បើបែបនេះដដែលអូនយកកាំបិតចាក់សម្លាប់បងទៅល្អជាង»ជីមីន យកដៃខ្ទប់មុខសម្រក់ទឹកភ្នែក បាត់នាងអ្វីៗស្រាប់តែល្ហល្ហេវសម្រាប់គេ ភ្ញាក់មកតែងតែឃើញនាងតែថ្ងៃនេះអត់ទេ នាងទៅហើយ វាប្រៀបដូចជាមានគេយកកាំបិតមកចាក់ឆ្គៀលទ្រូងខ្វេះយកបេះដូងគេមកច្របាច់ឲ្យបែកសាច់យ៉ាងចឹង គេមិនដែលធ្លាប់បែបនេះ គេមិនដែលទន់ខ្សោយ គេមិនដែលសម្រក់ទឹកភ្នែកយ៉ាងគួរឲ្យអាណិតបែបនេះពីមុន តែពេលនេះមនុស្សស្រីម្នាក់ដែលគេធ្លាប់ឱបថើបបែរជាអាចឲ្យទឹកភ្នែកគេស្រក់បានយ៉ាងងាយទៅវិញ នាងមានឥទ្ធិពលអាចធ្វើឲ្យបេះដូងគេចេះឈឺនាងអស្ចារ្យពេកហើយ។

❦ម្ចាស់បេះដូង❦Where stories live. Discover now