ភាគ ៣៩

749 44 2
                                    

រឿង #ម្ចាស់បេះដូង
ភាគ ៣៩

សរសៃសក់ផើយផាត់ទៅតាមខ្យល់ដែលបក់មក យ៉ាហ្វី ច្រត់ដៃទប់នឹងបង្កាន់រនាំងរបស់នាវា នាងបិទភ្នែកព្រួសខ្យល់ដង្ហើមតានតឹងចេញព៏ក្នុងពោះបង្ហាញស្នាមញញឹមតាមគែមបបូរមាត់តិចៗព្រោះនាងមានអារម្មណ៍ថាហាក់ធូរស្បើយចិត្តបានខ្លះបន្ទាប់ពីបាននៅស្ងប់ស្ងាត់ម្នាក់ឯងបានមួយស្របក់នេះ
«បែកគ្នាយូរមើលទៅសុីវីល័យ អាយសូ ស្រស់ថ្លាជាងមុន ទៅបោកតាតាឲ្យចិញ្ចឹមអស់ប៉ុន្មាននាក់ហើយទើបបានប៉ុណ្ណឹង?»សម្លេងគ្រលធំៗរបស់មនុស្សប្រុសបន្លឺឡើងចេញពីក្រោយខ្នងទើបទាញអារម្មណ៍ដែលអណ្តែតអណ្តូងមុននេះមកវិញឲ្យជ្រួញចិញ្ចើមខ្មូរចូលគ្នាដោយចម្ងល់ទើបអត់មិនបាននឹងងាកទៅមើលម្ចាស់សំឡេងចង់ដឹងថាមុខមាត់វាយ៉ាងមិចបានជាសម្តីនិយាយគ្មានកោតក្រែងអីបែបនេះ
   «ជី...ជីមីន»នាងសឹងតែទន់ជើងដួលព្រុះទៅនឹងដីទៅហើយតែក៏ប្រឹងទប់បង្កាន់ដៃនាវាជាប់ ភ្នែកចាប់ផ្តើមបើកធំៗសស្កុះ បបូរមាត់បង្ហើបហៅឈ្មោះគេតិចៗទាំងញ័រទទ្រើក ចង្វាក់បេះដូងចាប់ផ្តើមកន្រ្ទាក់ត្របាញ់ចូលគ្នាបង្កើនជាសំឡេងដុកដាក់ៗរងំពេញទ្រូងនិងត្រចៀករបស់នាង
   «យ៉ាងមិចភ្ញាក់ផ្អើលណាស់ហេ៎សគ្រាន់តែឃើញមុខប្តីចាស់?»ជីមីន បន្តរបោះជំហានដើរចូលមួយៗរហូតមកដល់ទល់ខាងមុខរបស់នាងរួចក៏និយាយទាំងបង្ហាញស្នាមញញឹមឌឺដងដោយគ្រាន់តែឃើញភ្លាមនាងចង់តែហក់តប់កណ្តាលមុខរបស់គេទេ
   «អត់ប្រយោជន៍»យ៉ាហ្វី សម្លក់ទៅកាន់មុខរបស់គេទាំងគួរឲ្យជ្រេញស្អប់ជួបគ្នាដំបូងក៏និយាយស្អីមិនដឹងវល់ៗស្តាប់មិនចូលរួចនាងក៏បោះជំហានដើរចេញតែក៏ត្រូវគេចាប់ដៃទាញនាងមកវិញឲ្យពិតនឹងបង្កាន់ដៃនាវាដដែលរួចយកខ្លួនទៅឃាំងនាងជាប់
   «លែងខ្ញុំ»យ៉ាហ្វី ប្រឹងយកបាតដៃទាំងគូររុញច្រានគេចេញស្រែកដាក់គេទាំងនាងក្រហមមុខងាំងមិនមែនអៀនតែមកពីខឹងមិនចង់នៅជិតទោះបែកគ្នាយូរឆ្នាំក៏ពិតមែន
   «យ៉ាងមិចខ្លាចប្តីថ្មីនាងឃើញនាងនៅជិតប្រុសផ្សេងហេស៎»ជីមីន លើកចិញ្ចើមម្ខាងសួរទៅកាន់នាងទាំងញញឹមបែបចំអកតែនាយក៏មិនទាន់ខិតឆ្ងាយមានតែចូលទៅជិតខ្លួនរបស់នាងថែម ចំណែក យ៉ាហ្វី ស្តាប់យូរទៅកាន់តែវល់មិនដឹងចង់និយាយពីអីឮតែប្តីចាស់ប្តីថ្មី តែនាងក៏ប្រឹងចាក់បណ្តោយដោយគិតថាគេនឹងអាចដោះលែងនាង
   «ពិតមែនហើយ ខ្ញុំខ្លាចប្តីខ្ញុំឃើញចឹងក៏ឆាប់លែងខ្ញុំទៅ»យ៉ាហ្វី ពើងទ្រូងងើយមុខឡើងទាំងនិយាយសង្កត់ពាក្យឌឺដងទៅកាន់គេវិញបើជ្រុលជាបែបនឹងទៅហើយនាងក៏បណ្តោយនឹងអាលឆាប់ចប់ព្រោះមិនចង់នៅជិតគេទេ
   «តែអេ៎! មុននឹងទៅមិនគិតចង់រំលឹករឿងចាស់ៗជាមួយអតីតប្តីដូចជាខ្ញុំទេហេស៎?»ជីមីន ធ្វើយកដៃមកញីចង្កាហាក់គិតអ្វីម្យ៉ាងរួចទើបឈ្ងោកមកគៀកមុខរបស់ យ៉ាហ្វី វិញ
   «គ្មានអីត្រូវរំលឹកត្រូវគិតឡើងវិញទេព្រោះលោកមិនធ្លាប់ជាប្តីខ្ញុំ ចេញ»និយាយចប់នាងក៏រុញគេចេញមួយទំហឹងមុននឹងដើរគេចព្រោះនាងនិងគេមិនធ្លាប់បានរៀបការជាប្តីជាប្រពន្ធនឹងគ្នាពិតមែន ចំណែក ជីមីន បន្ទាប់ពីឮសម្តីដែលនាងនិយាយថាគេមិនធ្លាប់ជាប្តីរបស់នាងធ្វើឲ្យនាយខាំថ្គាមគ្រឿតក្រតៗទាំងអស់ពាក្យនឹងនិយាយ ចុះអាកាលដែលដេកជាមួយគ្នាមានកូនជាមួយគ្នានោះជាស្អីវិញ? ជីមីន គិក្នុងចិត្តរួចក៏ប្រញាប់តាមនាងពីក្រោយប្រើក្រញាំដៃចាប់ស្មានាងជាប់ទាញមកក្រោយវិញទើបទម្លាក់បបូរមាត់ទៅថើបផ្តិតបបូរមាត់ច្រមិចរបស់នាងដោយដៃទាំងគូរប្រឹងចាប់នាងជាប់មិនឲ្យរើរួច
   «អឹម...អឹម»យ៉ាហ្វី ខំប្រឹងរើកញ្រ្ជោលដើម្បីគេចចេញពីគេតែមិនបានប្រយោជន៍ទោះជានាងវាយក្តិចខ្ញាំគេខ្លាំងយ៉ាងណាក៏គេមិនរង្គើរទើបហើបមាត់ប្រើធ្មេញរបស់ខ្លួនខាំបបូរមាត់ខាងក្រោមរបស់គេជាប់រហូតដល់ឆ្អាបឈាមទើបគេព្រមលែង ផាច់
   «អត់កេរ្តិ៍ខ្មាស់»បន្ទាប់ពីគេដោះលែង នាងក៏ប្រលែងមួយកំភ្លៀងទៅប៉ះចំមុខរបស់គេទាំងខឹងចិត្តមុននឹងបោះជំហានដើរចេញទៅទាំងជូតមាត់ខ្លួនឯងខ្លាំងៗក្រោមខ្សែរភ្នែកក្រហមរបស់ ជីមីន អ្នកណាមិនខឹងនាងខាំបបូរមាត់គេរហូតចេញឈាមហើយនៅទះគេទៀតទើបប្រញាប់តាមនាងពីក្រោយដើម្បីឲ្យនាងសងគេវិញ រីឯ យ៉ាហ្វី បន្ទាប់ពីឃើញគេមកតាមនាងក៏ប្រឹងរត់ដើម្បីគេចពីគេតែមិនបានមើលខាងក្រោមក៏ទាក់នឹងខ្សែរពួរមកពីណាមិនដឹងធ្វើឲ្យនាងដួលធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្របែកទឹកសំពោង
   «ជួយ...ជួយផង»សម្លេងស្រែកឲ្យជួយនិងបក់ដៃខ្វៃៗធ្វើឲ្យ ជីមីន ដែលរត់មកតាមមុននេះហក់ចុះទៅជួយទាំងមិនគិតគូរច្រើនទាំងដែលពេលនេះនាវាកំពុងតែធ្វើដំណើរចំណែកអ្នកដែលនៅក្នុងកម្មវិធីក៏មិនដឹងអ្វីទាំងអស់ព្រោះនៅខាងក្រៅគឺមានតែគេនិងនាងតែប៉ុណ្ណោះ។

❦ម្ចាស់បេះដូង❦Where stories live. Discover now