ភាគ ៦២

3.3K 92 16
                                    

រឿង ម្ចាស់បេះដូង
ភាគ ៦២

មួយសប្តាហ៍កន្លងទៅហើយដែល យ៉ាហ្វី នៅតែសន្លប់មិនដឹងខ្លួននៅឡើយដែលជាហេតុធ្វើឲ្យគ្រប់គ្នាកាន់តែបារម្ភទ្វេរដងចំណែកឯ ជុងហ្គុក នៅតែបន្ទោស ជីមីន ជារើយៗតែគេក៏មិនបានតវ៉ាអ្វីព្រោះគេជាដើមហេតុនៃរឿងទាំងនេះពិតមែន។ ក្នុងបន្ទប់សម្រាកវីវីអាយភីស្របដោយពណ៌សបិទជិត កញ្ចក់បង្អួចត្រូវបានបើកឡើងដើម្បីឲ្យមានខ្យល់អាកាសចេញចូលស្រស់ស្រាយដល់អ្នកជំងឺដែលមិនទាន់ដឹងខ្លួននៅឡើយនោះឲ្យមានអារម្មណ៍ថាប្រសើរឡើង ផ្កាកុលាបពណ៌ក្រហមស្រស់ដំណាងឲ្យក្តីស្រឡាញ់ដ៏ធំធេងត្រូវយកមកប្តូរថ្មីដាក់លើតុក្បែរគ្រែរបស់នាងរាល់ថ្ងៃដោយដៃរបស់ ជីមីន ជាងមួយសប្តាហ៍មកនេះ គេឆ្លៀតពេលចេញពីធ្វើការក៏ចូលមកមើលនាងពេលដែលត្រឡប់ទៅផ្ទះវិញក៏ត្រូវមើលថែរកូនប្រុសសឹងតែគ្មានពេលសម្រាប់ខ្លួនឯងទៅហើយ
ក្រាក!
ទ្វារបន្ទប់ពណ៌ស.របស់មន្ទីរពេទ្យត្រូវបានបើកឡើងដោយដៃរបស់ ជុងហ្គុក និងលោកប៉ារបស់គេ នាយដើរចូលមកខាងក្នុងដោយមិនភ្លេចទាញទ្វារបិទយ៉ាងត្រឹមត្រូវដោយមិនខ្ចីយកភ្នែកសូម្បីសម្លឹងទៅកាន់ ជីមីន
  "ឯងទៅត្រឡប់ទៅផ្ទះសម្រាកខ្លះទៅ ល្ងាចណាស់ហើយទីនេះមានយើងនិង ជុងហ្គុក ចេះមើលថែរនាងហើយ"លោកម្ចាស់ អុីដូសាន់ ដើរមកក្បែរ ជីមីន ដោយលើកដៃទះស្មាគេស្រាលៗដើម្បីនិយាយដាស់តឿនឲ្យគេចេះមើលថែរសុខភាពខ្លួនឯងខ្លះ មុននឹងដើរទៅដាក់បង្គុយលើកៅអីក្បែរគ្រែកូនស្រី គាត់មិនបន្ទោសគេមិនមែនមានន័យថាគាត់មិនខឹងតែគាត់ក៏បើកចិត្តឲ្យទូលាយគិតឲ្យបានជ្រៅទៅវិញទេគេក៏មិនចង់ឲ្យរឿងក្លាយទៅជាបែបនេះដូចគ្នាបន្ទោសក៏គ្មានបានការ គេទទួលរងពាក្យសម្តីស្តីបន្ទោសរបស់កូនប្រុសគាត់រួចទៅហើយបើថែមគាត់ម្នាក់ទៀតមិនខុសពីដាក់សម្ពាធឲ្យគេរឹតតែខ្លាំងនោះទេ។
ផ្សែងអ័ព្ទពណ៌ខ្មៅត្រូវបានរសាយបន្តិចម្តងៗជំនួសឲ្យពន្លឺអ្វីម្យ៉ាងចាំងសឹងខ្វាក់គ្រាប់ភ្នែកទើបតម្រូវឲ្យស្រីល្អិតយកដៃបាំងភ្នែកវាហាក់ជាអារម្មណ៍រំញោចអ្វីម្យ៉ាងដែលអាចដាស់ឲ្យនាងភ្ញាក់ឡើងពីការគេងលក់អស់មួយសប្តាហ៍មកនេះ ម្រាមដៃដែលមានភ្ជាក់ដោយខ្សែសឺរ៉ូមចាប់កម្រើកឡើងតិចៗ កែវភ្នែកក៏ចាប់បើកឡើងព្រឹមៗដូចគ្នាទើបផ្តល់ការភ្ញាក់ផ្អើលនិងភាពសប្បាយចិត្តដល់លោកម្ចាស់ អុីដូសាន់ ដែលអង្គុយក្បែរនាងនោះ
  "អេរីកា កូនស្រី! ពួកឯងទាំងពីរអ្នកណាក៏បានដែរឆាប់ទៅហៅគ្រូពេទ្យមក"លោកម្ចាស់ អុីដូសាន់ លើកដៃអង្អែលថ្ពាល់កូនស្រីស្រាលៗទាំងស្នាមញញឹមមុននឹងស្រែកទៅបញ្ជាពួកគេទាំងពីរទើប ជីមីន រហ័សរត់ចេញទៅយ៉ាងលឿនដល់ថ្នាក់ ជុងហ្គុក ដែលជាមនុស្សរហ័សរហួនស្រាប់នៅមិនទាន់គេទៀត។ មិនយូរប៉ុន្មានលោកដុកទ័រដែលជាអ្នកមើលថែរ យ៉ាហ្វី ជាប្រចាំនោះក៏ចូលមកចាត់ចែងពិនិត្យមើលសុខភាពនាងថាមានអ្វីគួរឲ្យបារម្ភទៀតឬអត់ កន្លងទៅប្រមាណជាដប់នាទីបន្ទាប់ពីពិនិត្យស្ទាបស្ទង់ចង្វាក់បេះដូងនិងថ្នេររបួសរួចរាល់គាត់ក៏ងាកមកញញឹមជាមួយបុរសទាំងបីនាក់នោះ
  "គ្មានអ្វីគួរឲ្យបារម្ភទៀតទេគ្រប់យ៉ាងមិនថាថ្នេររបួសមានសភាពប្រសើរឡើងហើយ អ្វីដែលសំខាន់នាងត្រូវការប្រើរទេះជំនួយមួយរយៈពេល ថ្ងៃស្អែកក៏អាចចេញពីមន្ទីរពេទ្យបាន តែយ៉ាងណាខ្ញុំសូមណែនាំឲ្យជួយធ្វើលំហាត់ប្រាណចលនាជាប្រចាំផងដើម្បីកាន់តែឆាប់ដើរបានឡើងវិញ"
  "បាទ អរគុណលោកដុកទ័រ"ជីមីន និយាយអរគុណទៅកាន់លោកដុកទ័រទាំងសប្បាយចិត្ត ស្នាមញញឹមក៏លេចឡើងសម្លឹងទៅអ្នកដែលកំពុងអង្គុយលើគ្រែកំប៉ុកៗសម្លឹងមកគេវិញដូចគ្នានោះ
  "សូមអញ្ជើញទៅតាមខ្ញុំដើម្បីបើកថ្នាំសម្រាប់អ្នកជំងឺ"ស្របសម្តីលោកដុកទ័រក៏ចេញដំណើរចេញទៅទើប ជីមីន រហ័សចេញទៅតាមដើម្បីទទួលថ្នាំ។
  "កូនយ៉ាងមិចហើយ?"បន្ទាប់ពីគ្រប់គ្នាចេញទៅអស់បាត់មួយសន្ទុះទើបលោកម្ចាស់ អុីដូសាន់ លើកទឹកមកឲ្យកូនស្រីផឹកដើម្បីផ្សើមបំពង់ក.បន្តិចទើបចាប់ផ្តើមសួរនាំពីនាង
  "កូនមិនអីទេលោកប៉ា គ្រាន់តែរាងស្រវាំងភ្នែកនិងធីងធោងតែប៉ុណ្ណោះ"យ៉ាហ្វី រហ័សតបទៅគាត់វិញព្រមដោយស្នាមញញឹមលើបបូរមាត់ក្រហមតិចៗចាប់ផ្តើមមានឈាមឡើងវិញនោះ
  "បានកូនមិនអីគឺល្អហើយប៉ានិងអ្នកគ្រប់គ្នាក៏អស់បារម្ភ"
  "បើឯងអះអាងថាមិនអីទៅហើយថ្ងៃស្អែកពេលដែលចេញពីមន្ទីរពេទ្យបងនឹងនាំឯងទៅ សាន់ហ្រ្វាន់សុីស្កូ វិញ"ជុងហ្គុក ដែលស្ងាត់ជាយូរនោះក៏ចាប់ផ្តើមលូកមាត់ឡើងនិយាយទៅកាន់ប្អូនស្រីដែលកំពុងតែអង្គុយញញឹមញញែមនោះ
  "ហេតុអីបងប្រុស? ខ្ញុំមិនទៅវិញទេខ្ញុំមិនអាចចោល ជីហ្វី ទេ"យ៉ាហ្វី បើកភ្នែកធំៗភ្ញាក់ផ្អើលនឹងសម្តីបងប្រុសព្រោះសុខៗក៏ចង់នាំនាងចេញទៅទាំងដែលនាងមិនទាន់ផ្សះផ្សាទំនាក់ទំនងរវាងនាងនិង ជីហ្វី រួចនៅឡើយផង
  "ឯងមិនអាចចោលកូនប្រុសឯងបានឬមិនអាចចោលអាម្សៀលនោះ? ស្តាប់បងណា ទៅវិញជាមួយបងនិងប៉ាទៅបងសន្យានឹងយកកូនប្រុសឯងទៅជាមួយឲ្យទាល់តែបាន ឈប់គិត ឈប់ខ្វល់ នៅជាមួយវាឯងត្រាំត្រែឈឺចាប់រាល់លើកមិនថារាងកាយឬផ្លូវចិត្ត ឯងចង់ទ្រាំដល់ពេលណាទៀតល្មមដល់ទេបោះបង់ចោលហើយ"ជុងហ្គុក ដើរចូលមកចំហៀងគ្រែម្ខាងទៀតលើកដៃក្រសោបស្មាប្អូនស្រាលៗព្រោះខ្លាចនាងឈឺចាប់ត្រង់របួស រួចទើបនិយាយជាមួយនាងមួយក្នុងន័យពន្យល់ណែនាំនិងស្នើសុំក្រោមការឈរសម្លឹងមើលពីអ្នកជាឪពុក
  "អត់ទេ អ្ហឹកៗ ខ្ញុំមិនទៅវិញទេ ខ្ញុំស្រឡាញ់ ជីមីន ខ្ញុំមិនចោលគេទេ ណាបងប្រុសកុំយកខ្ញុំទៅវិញអី សូមអង្វរកុំបំបែកខ្ញុំនិងគេទៀតអី អ្ហឹក លោកប៉ាជួយនិយាយជាមួយបងប្រុសផងទៅកុំស្ងៀមបែបនេះ អ្ហឹកៗ"យ៉ាហ្វី ច្រាលទឹកភ្នែកចេញមកច្រោកៗ យំស្រីកស្រាក់ទៅកាន់ ជុងហ្គុក សូមអង្វរកុំឲ្យគេយកនាងចេញពី ជីមីន ទៀតអីនាងហត់នឿយនឹងឈឺចាប់ត្រង់ទ្រូងខាងឆ្វេងពេលគ្មានគេនៅក្បែរណាស់ តែនៅពេលដែលមើលទៅការអង្វរក.ចំពោះគេហាក់គ្មានប្រយោជន៍ទើបលោកប្រញាប់លូកដៃទៅក្រសោបប្រអប់ដៃលោកប៉ាឲ្យជួយនិយាយឲ្យជួសនាង
  "បានហើយជុង ប្អូនទើបតែក្រោកកុំធ្វើឲ្យប្អូនយំ ស្ងប់អារម្មណ៍សិនទៅ"លោកម្ចាស់ អុីដូសាន់ សម្លឹងមើលទឹកមុខដាមដោយទឹកភ្នែកអង្វរក.របស់កូនស្រីមិនបានទើបងាកទៅនិយាយជាមួយកូនប្រុសរបស់គាត់ឲ្យស្ងប់អារម្មណ៍ម្យ៉ាងក៏មិនចង់ឲ្យកូនស្រីគ្រាន់តែដឹងខ្លួនភ្លាមទទួលរងការបង្ខិតបង្ខំទឹកភ្នែរហេមរហាមបែបនេះដែរ
  "ហុឺយ!"ជុងហ្គុក ខាំបបូរមាត់ខាងក្រោយរបស់ខ្លួនបន្តិចរួចដកដង្ហើមចោលមួយឃឹកមុននឹងដើរចេញទៅបាត់មិនសូម្បីតែនិយាយអ្វីបន្តិច
  "ចាំប៉ាទៅនិយាយជាមួយគេ កូនកុំបារម្ភអី"លោកម្ចាស់អុីដូសាន់ លើកដៃអង្អែលសក់កូនស្រីថើរៗមុននឹងបើកទ្វារចេញទៅបាត់ទុកឲ្យ យ៉ាហ្វី នៅអង្គុយសម្រក់ទឹកភ្នែកម្នាក់ឯង
ក្រាក!
  "ហេតុអីមិនទៅវិញជាមួយគេ?"គ្រាន់តែទ្វារបិទមិនទាន់បានប៉ុន្មានផងក៏ឮសំឡេងបើកឡើងម្តងទៀតដោយដៃរបស់ ជីមីន ព្រមទាំងបោះសំណួរមកកាន់នាងដែលបញ្ជាក់ថាមុននេះគេប្រាកដជាស្តាប់ឮអស់ហើយ
  "បងចង់ឲ្យគាត់យកអូនទៅវិញ?"យ៉ាហ្វី មិនឆ្លើយនូវសំណួររបស់គេតែបែរជាផ្ទួនសួរបកទៅគេវិញ
  "បើវាហ៊ានតែយកអូនទៅ បងក៏នាំកូនរត់ទៅតាមអូនវិញនឹងហើយ"ស្របសម្តីបែបលេងសើច ជីមីន ក៏ដាក់កញ្ចប់ថ្នាំលើតុមុននឹងដាក់បង្គុយអង្គុយលើគ្រែក្បែខ្លួននាង
  "អូនយ៉ាងមិចហើយ?"ជីមីន លើកដៃជូតទឹកភ្នែកលើថ្ពាល់នាងស្រាលៗស្របដោយចិត្តនឹកដែលខានឮសំឡេងនាងនិយាយស្តីអស់មួយសប្តាហ៍មកនេះ
  "មិនស្រួលទេ"យ៉ាហ្វី ក្រវីក្បាលទាំងទឹកមុខហាក់មានអ្វីមិនស្រួលកំពុងតែកើតឡើងទើបត្រូវឲ្យ ជីមីន បុកពោះឡើងភ្លាម
  "មិនស្រួលត្រង់ណាចាំបងទៅហៅគ្រូពេទ្យឲ្យ"ជីមីន បុកពោះដល់ថ្នាក់ឮដល់សំឡេងបេះដូងលោតកន្រ្ទាក់ដឹបៗគ្រាន់តែឮពាក្យមិនស្រួលរបស់នាងព្រោះគិតថានាងអាចនឹងឈឺរបួសអ្វីបែបនេះទើបទាមទារចង់ទៅហៅគ្រូពេទ្យតែក៏ត្រូវនាងចាប់ដៃសង្កត់ជាប់មិនឲ្យទៅណាបាន
  "នឹកបង"យ៉ាហ្វី ចាប់បាតដៃជីមីនមកផ្អឺបនឹងបបូរមាត់ស្រប់ជាមួយខ្សែភ្នែកបាញ់សម្លឹងទៅគេយ៉ាងស្រទន់ដែលអាចឲ្យចិត្តធ្ងន់ៗរបស់ ជីមីន ត្រូវរលាយដូចទឹកកកត្រូវថ្ងៃ។

You've reached the end of published parts.

⏰ Last updated: May 07, 2021 ⏰

Add this story to your Library to get notified about new parts!

❦ម្ចាស់បេះដូង❦Where stories live. Discover now