ភាគ ៦១

816 35 0
                                    

រឿង ម្ចាស់បេះដូង
ភាគ ៦១

ដំណើរបោះជំហានធំៗសម្តៅទៅបន្ទប់សម្រាករបស់កូនប្រុស ទ្វារបន្ទប់អ្នកជំងឺវីអាយភីពណ៌សត្រូវរបើកឡើងដោយដៃរបស់លោកប៉ា កែវភ្នែកក្រហមឆ្អៅសម្លឹងទៅកាន់កូនប្រុសដែលកំពុងបិទភ្នែកដេកលង់លក់មិនទាន់ងើបនៅឡើយ រាងកាយមិនថាដៃឬជើងសុទតែមានបង់រុំរបួសសុះសាញពេញខ្លួនមិនបានតិចតួចដូចដែល គ្រីស៍ បានប្រាប់នោះឡើយ ទឹកមុខមាត់ធ្លាប់តែស្រោះបស់ក៏ប្រែជាស្លេកស្លាំងគ្មានឈាមសូម្បីមួយដំណក់ ជីមីន យកចង្អុលដៃញីចុងច្រមុះព្រោះវាកំពុងតែឈួលចង់ច្រាលទឹកភ្នែកចេញមកម្តងៗទៅហើយ នាយកំលោះខាំថ្គាមជាប់ដើរសម្តៅទៅរកគ្រែដែល ជីហ្វី កំពុងតែគេងសម្រាកនោះ។ ម្រាមដៃក្រាស់ធ្ងន់កណ្តុកៗលើកអង្អែលសក់ទន់ល្រលោងរបស់កូនប្រុសស្រាលៗមុននឹងផ្អឹបបបូរមាត់ថើបថ្ងាស់គេមួយខ្សឺតដោយក្តីស្រឡាញ់គ្មានអ្វីប្រៀបបាន
  "ប៉ាសង្ឃឹមថាពេលដែលកូនភ្ញាក់អ្វីៗនឹងប្រសើឡើងវិញ"ជីមីន ពោលខ្សឹបៗក្បែរកូនប្រុសដែលដេកលក់ជំនួយដោយអុកសុីសែនរួចទើបដើរចេញទៅវិញដោយលូកយកទូរស័ព្ទចេញពីក្នុងហោប៉ៅដើម្បីចុចខលទៅនរណាម្នាក់ រួចទើបដើរទៅអង្គុយរងចាំនៅមុខបន្ទប់សង្រ្គោះបន្ទាន់វិញ។
ប្រមាណជាងបីម៉ោងកន្លងផុតទៅទ្វារបន្ទប់សង្រ្គោះបន្ទាន់មួយត្រូវបានបើកឡើងដុកទ័រម្នាក់ក្នុងឈុតឯកសណ្ឋានក៏ដើរចេញសម្តៅមករកនាយកំលោះ
  "នាងយ៉ាងមិចហើយលោកគ្រូពេទ្យ?"គ្រាន់តែឃើញវត្តមានរបស់ដុកទ័រចេញមកភ្លាម ជីមីន មិនរងចាំយូររហ័សស្ទុះទៅសួរនាំភ្លាមៗ
  "សុំទោសខាងខ្ញុំក៏ប្រឹងអស់ពីសម្ថភាពទៅហើយនៅតែមិនអាចសង្រ្គោះបាន"លោកដុកទ័រដោះម៉ាស់ដែលកំពុងតែពាក់ចេញរួចក៏និយាយទៅកាន់ ជីមីន ស្រាលៗដោយក្តីសោកស្តាយមុននឹងដើរចេញទៅបាត់ដើម្បីធ្វើកោសលវិច័យនៃការស្លាប់រួចទើបមានប្រង់ការរុញដោយគ្រូពេទ្យពីរនាក់លើនោះក៏មានសាកសពគ្របដោយក្រណាត់សបិទជិតមុខតម្រង់ទៅបន្ទប់ដម្កល់សាកសព រីឯ ជីមីន ក៏បានត្រឹមតែសម្លឹងមើលយ៉ាងស្ងប់ស្ងាត់ ទាំងភាពគ្រៀមក្រំរួមមកជាមួយគ្នានៃការស្លាប់របស់ អាយឈីន។ ប៉ុន្តែមិនបានដល់ប្រាំនាទីក្រោយផងទ្វារបន្ទប់សង្រ្គោះបន្ទាន់មួយទៀតក៏ត្រូវបើកឡើងដូចគ្នាទើប ជីមីន ហ័សចូលទៅសួរនាំគ្រូពេទ្យម្តងទៀតទាំងក្នុងចិត្តក៏បន់ស្រន់មិនឲ្យទទួលបានដំណឹងដូចជាមុននេះ
  "នាងយ៉ាងមិចហើយលោកគ្រូពេទ្យ?"សំណួរដដែលដូចទៅនឹងសំណួរប៉ុន្មាននាទីមុននេះត្រូវរបូតចេញពីបបូរមាត់នាយកំលោះដដែលដើម្បីសួរទៅលោកដុកទ័រ
  "ហឹម! នាងអាចសង្រ្គោះបានហើយតែស្ថានការណ៍បន្ទាប់នៅមិនទាន់អាចកំណត់បាននៅឡើយមានតែរងចាំពេលអ្នកជំងឺដឹងខ្លួនតែប៉ុណ្ណោះ ចំណែកឯគ្រាប់កាំភ្លើងបាញ់ចំក្បែរឆ្អឹងខ្នងទើបអ្នកជំងឺអាចនឹងដើរមិនបានមួយរយៈធំទើបត្រូវប្រើរទេះជំនួសតែក៏សំណាងល្អដែលមិនចំចំណុចសំខាន់ ប៉ុន្តែខ្ញុំសូមហាមលោកមិនឲ្យចូលមើលនាងពេលនេះបានទេរបួសនៅថ្មីៗនៅឡើយងាយនឹងឆ្លងមេរោគណាស់"
  "បាទអរគុណ"ជីមីន ងក់ក្បាលអរគុណទៅកាន់លោកដុកទ័រកូនចិត្តដែលភ័យព្រួយមុននេះក៏ចាប់ផ្តើមស្រឡះឡើងធេងព្រោះ យ៉ាហ្វី ក៏ឆ្លងផុតគ្រោះថ្នាក់ទោះនាងត្រូវដើរមិនបានមួយរយៈឬរហូតក៏គេនៅតែមើលថែរស្រឡាញ់ថ្នាក់ថ្នមនាងដូចដើមដដែល មិនថានាងទៅជាយ៉ាងណាក៏គេនៅតែស្មោះស្ម័គ្រក្បែរនាងជានិច្ច។
  ពិធីបុណ្យសពរបស់ អាយឈីន ត្រូវបានប្រព្រឹត្តឡើងដោយមានអ្នកជំនួញជាច្រើនចូលរួមដើម្បីរំលែកទុក្ខ រួចក៏ត្រូវយកទៅបញ្ចុះនៅក្នុងទីបញ្ចុះសពរបស់ត្រកូល ផាក ដើម្បីឲ្យសាកសមនឹងកិត្តិយសរបស់នាង។ ជីមីន គ្រងដោយឈុតខ្មៅឈរនៅមុខផ្នូរដែលមានរូបថតរបស់ អាយឈីន ញញឹមយ៉ាងស្រស់ស្អាតមកកាន់គេ
  "ខ្ញុំស្ថិតនៅទីកន្លែងនេះដើម្បីមកលានាងជាលើកចុងក្រោយ ខ្ញុំអហោសិកម្មឲ្យនាងគ្រប់យ៉ាងក៏សង្ឃឹមថានាងនឹងអហោសិកម្មជាមួយទង្វើរបស់ខ្ញុំកន្លងមកដូចគ្នា"ជីមីន ទម្លាក់បាច់ផ្កាលីលីជាចំណូលចិត្តរបស់ អាយឈីន នៅចំពោះមុខផ្នូររបស់នាងដើម្បីសុំការអភ័យទោសក្នុងនាមជាមិត្តជិតស្និទ្ធនិងអតិតស្វាមីមុននឹងដើរចេញទៅតម្រង់ទៅឡានដែលរងចាំគេដើម្បីទៅមន្ទីរពេទ្យនោះព្រោះថ្ងៃនេះពេទ្យក៏អនុញ្ញាតឲ្យចូលមើល យ៉ាហ្វី បានហើយ។ មិនយូរប៉ុន្មានឡានដែលបើកដោយ គ្រីស៍ ផ្ទាល់ក៏ចូលមកដល់បរិវេណមន្ទីរពេទ្យធំកណ្តាលក្រុងរកកន្លែងចតសមរម្យរួចរាល់ទើប ជីមីន នាំខ្លួនចូលទៅក្នុងមន្ទីរពេទ្យសម្តៅទៅបន្ទប់សម្រាករបស់ យ៉ាហ្វី។
ដឹប!
  "អាចង្រៃយ៍"គ្រាន់តែបើកទ្វារចូលមកភ្លាមក៏ទទួលបានកម្លាំដៃធ្ងន់ដាល់មាត់ ជីមីន ឲ្យដួលទ្រោមទៅលើជញ្ជាំងបែកគែមមាត់ឈាមរឹមៗទាំងខ្លួនមិនដឹងស្អីសោះ
  "ឯងមើលថែប្អូនយើងយ៉ាងមិចទើបក្លាយជាបែបនេះហាស៎?"ជុងហ្គុក រហ័សចូលទៅក្របួចក.អាវ ជីមីន ឡើងនិយាយផាំងៗតាមកំហឹងចិត្តដែលខឹងទាំង ជីមីននៅឡីឡឺមិនយល់ស្អីនៅឡើយ គ្រាន់តែទទួលដំណឹងថា យ៉ាហ្វី ត្រូវគ្រាប់ចូលមន្ទីរពេទ្យភ្លាមគេប្រញាប់ដាក់ការងារចោលមកទីនេះយ៉ាងប្រញាប់ដើម្បីចាត់ការអាចង្រៃនេះ
  "ជុង! បានហើយកុំបង្កររឿងវ្អូនត្រូវការសម្រាក"លោកប្លែកគី ដែលកំពុងអង្គុយក្បែរ យ៉ាហ្វី នោះក៏និយាយឡើងដាស់តឿនកូនប្រុសកុំឲ្យបង្កររឿង
  "នាងដឹងខ្លួនពេលណាយើងនឹងយកនាងត្រឡប់ទៅវិញ"ជុងហ្គុក រុញ ជីមីន ឲ្យបុកនឹងជញ្ជាំងម្តងទៀតមុននឹងលើកដៃចង្អុលមុខ ជីមីន និយាយយ៉ាងប្រាកដប្រជាថាគេនិយាយពិតមិនបានលេងសើច គេមិនទុកឲ្យប្អូនរបស់គេនៅត្រាំត្រែឈឺចាប់ជាមួយអាម្សៀលនេះទៀតទេ។

❦ម្ចាស់បេះដូង❦Where stories live. Discover now