រឿង #ម្ចាស់បេះដូង
ភាគ ១៩«មិនអាចទេដឹង?»យ៉ាហ្វី យកដៃអង្អែលពោះរាបស្មើរខ្លួនឯង ងើយមុខនិយាយជាមួយគេព្រោះមិនជឿដោយគិតថាខ្លួននាងគ្រាន់តែឈឺក្រពះអីបែបនេះ
«អូនចង់និយាយថាបងអសម្ថភាព?»នាងនិយាយថាមិនអាចចឹងហេស៎? នាងគិតថាគេអសម្ថភាពចឹងឬ? ទោះនៅជាមួយគ្នាមិនយូរប៉ុន្មានក៏ដោយក៏គេជឿថានាងប្រាកដជាកំពុងតែមានកូនរបស់គេដែរព្រោះគេខំទាំងយប់ទាំងថ្ងៃគ្មានលោះទេ ភាគរយដែលអាចគឺមានច្រើនមិនក៏នាងនិយាយមិនអាចបែបនេះ? គួរឲ្យខឹងពិតមែន
«អូនមិនមែនមានន័យចឹងទេ អូនគ្រាន់តែគិតថាវាលឿនពេក»យ៉ាហ្វី និយាយពន្យល់ប្រាប់គេបដិសេធអ្វីដែលគេចោទនាងមុននេះ ព្រោះតែគិតថាវាលឿនពេកពិតមែន
«ទៅពេទ្យពិនិត្យទើបដឹងចម្លើយថាពិតឬអត់»ជីមីន លើកនាងឲ្យងើបពីលើគ្រែថ្នមៗបីសម្តៅទៅបន្ទប់ទឹក
«អូនទៅម្នាក់ឯងបានបងមិនបាច់ជូនទៅទេ ព្រោះព្រឹកនេះបងមានប្រជុំផងមិនចឹង?»យ៉ាហ្វី វាចាទៅកាន់គេទាំងខ្លួននាងស្ថិតនៅក្នុងអាងជាមួយគេ
«មិចនឹងអាចឲ្យអូនទៅម្នាក់ឯងបានទៅ រឿងប្រជុំបងលើកទៅថ្ងៃក្រោយក៏បាន»
«មិចនឹងកើតទៅ ជីមីន!»
«បងចេះចាត់ចែងហើយអូនកុំបារម្ភ»ជីមីន ថើបថ្ងាស់នាងមួយខ្សឺតរួចទើបនាំគ្នាងូតទឹករួចរាល់ទើបរៀបចំខ្លួនទៅមន្ទីរពេទ្យមន្ទីរពេទ្យ...
មកដល់មន្ទីរពេទ្យភ្លាម យ៉ាហ្វី ក៏ត្រូវចូលបន្ទប់ពិនិត្យភ្លែតដោយមិនបាច់រងចាំយូរព្រោះដោយសារតែឥទ្ធិពលមហាសេដ្ឋីម្ចាស់ហាងពេជ្រដ៏ធំនេះឯង។ ជីមីន អង្គុយរងចាំនៅខាងក្រៅបន្ទប់ជាមួយ គ្រីស៍ ទាំងចិត្តអន្ទះសារចង់ដឹងជាខ្លាំង ព្រោះចូលទៅរាងយូរដែរហើយនៅមិនទាន់បានចេញមកទៀតក្នុងចិត្តជ្រួលច្រាលចង់តែស្ទុះចូលទៅខាងក្នុងទេ
«ហ្វី! គ្រូពេទ្យថាយ៉ាងមិច?»គ្រាន់តែឃើញរាងតូចចេញពីក្នុងបន្ទប់ពិនិត្យភ្លាម ជីមីន ក៏ស្ទុះទៅចាប់ដៃនាងដើម្បីសួរ តែនាងមិននិយាយអ្វីគ្រាន់តែហុចក្រដាស់នៅនឹងដៃឲ្យគេមើល បន្ទាប់ពីមើលរួច ជីមីន ស្រាប់តែគាំងសម្លឹងមុខនាងឆ្លាស់គ្នាជាមួយលទ្ធផល ទើបគ្រូពេទ្យបន្ថែមទៀតថា
«អបអរលោក ផាក អ្នកនាងខាងនេះមានផ្ទៃពោះដប់សប្តាហ៍ហើយ»លោកគ្រូពេទ្យនិយាយទាំងស្នាមញញឹមតែក៏បង្កប់ដោយចម្ងល់ថាស្រីម្នាក់នេះជាអ្នកណា បើប្រាប់ថាប្រពន្ធក៏មិនជឿដែរព្រោះអ្នកណាៗក៏ដឹងថា ជីមីន មានប្រពន្ធរួចទៅហើយ ឬអាចថាស្រីម្នាក់នេះជាស្រីលួចលាក់របស់គេ?បន្ទាប់ពីនោះ ជីមីន ស្តាប់ការនិយាយពន្យល់ណែនាំរបស់គ្រូពេទ្យរួចទើបបណ្តើរនាងតូចចេញទៅវិញទាំងមិនភ្លេចផ្តាំផ្ញើរអ្វីម្យ៉ាងទៅ គ្រីស៍
«ចាត់ការទីនេះឲ្យបានល្អ»ជីមីន និយាយខ្សឹបៗឮតែពីរអ្នក គ្រីស៍ រួចនាយជាកូនចៅយល់ន័យរបស់ចៅហ្វាយក៏ឆ្លើយតបទៅវិញទាំងការគោរព បន្ទាប់ពីនោះ ជីមីន ក៏ឱបចង្កេះបណ្តើរនាងតូចចេញពីមន្ទីរពេទ្យជាមួយថង់ថ្នាំមួយចំនួនរបស់នាង
«នេះជារបស់តិចតួចដែលចៅហ្វាយឲ្យទៅលោក បើសិនជារឿងនេះលិចឮដល់អ្នកខាងក្រៅនោះកុំថាឡើយមន្ទីរពេទ្យសូម្បីតែជីវិតលោកនិងគ្រួសារលោកក៏មិនសល់ដែរលោកក៏ដឹងថាចៅហ្វាយខ្ញុំជាអ្នកណា»គ្រីស៍ ដកស្រោមសំបុត្រដែលមានសាច់ប្រាក់ច្រើនដែរនោះដាក់ចំពោះមុខគ្រូពេទ្យដែលបានពិនិត្យនាងតូចថែមទាំងនិយាយពាក្យប៉ុន្មានម៉ាត់ដែលអាចធ្វើឲ្យគ្រូពេទ្យនោះញ័រដូចកូនសត្វរួចក៏ចេញទៅវិញបាត់ដើម្បីបើកឡានជូនចៅហ្វាយត្រឡប់ទៅវិញ។Apartment...
ចុះពីលើឡានភ្លាម ជីមីន ក៏គ្រាហ៍នាងតូចចេញសម្តៅទៅក្នុងបន្ទប់ដោយដៃឱបចង្កេះនាងជាប់ខ្លាចនាងភ្លាត់ជើងដួល គេត្រូវតែប្រុងប្រយ័ត្នប្រហែសមិនបានទេត្រូវតែមើលថែនាងឲ្យល្អ។ មកដល់មុខបន្ទប់ ជីមីន ដកឃីកាតស្គែនទ្វាររួចទើបបើកចូលទៅគ្រាហ៍នាងតូចសម្តៅទៅរកកន្លែងអង្គុយ
«អូនមានអារម្មណ៍យ៉ាងមិចដែរ? ចង់ក្អួតទៀតទេ? ឃ្លានអ្វីឬអត់? ប្រាប់បងមកចាំបងទៅធ្វើឲ្យ»ជីមីន បន្ទន់ជង្គង់អង្គុយមុខនាងចាប់ដៃនាងជាប់រួចក៏សួរនាំពីអារម្មណ៍របស់នាង ឬក៏ចង់ញាំអ្វីតែនាងក៏ក្រវីក្បាលតតាត់
«ឬអូនចង់សម្រាក?»បន្ទាប់ពីឮសំណួររបស់គេរួចនាងក៏ងក់ក្បាលម៉ក់ៗព្រោះមានអារម្មណ៍ថាល្វើយៗ ហត់ៗយ៉ាងមិចមិនដឹង
«អូខេ! ចឹងអូនគេងសិនទៅ បងទៅធ្វើម្ហូបពេលដែលក្រោកឡើងនឹងបានញាំតែម្តង»
«អត់ទេ! បងនៅគេងជាមួយអូនណា ជីមីន ណា»យ៉ាហ្វី ចាប់ជាយអាវគេជាប់នៅពេលដែគេប្រុងនឹងងើបចេញរួចក៏ធ្វើភ្នែកម៉ក់ៗដាក់ ជីមីន សម្លឹងមើលនាងទាំងមិនដាច់ចិត្តរួចទើបឡើងទៅលើគ្រែទាញនាងមកដេកឱបយ៉ាងកក់ក្តៅ។ ថ្ងៃនេះគេមានអារម្មណ៍ថារំភើបសប្បាយចិត្តពេកក្រៃនៅពេលដែលដឹងថាគេកំពុងតែមានកូន គេសឹងតែមិនជឿថាគេអាចមានថ្ងៃនេះ ថ្ងៃដែលជិតបានឮសម្លេងតូចៗហៅគេថាប៉ា តែមានរឿងខ្លះដែលត្រូវគិតចូលមកជ្រែកសេចក្តីសុខ យ៉ាហ្វី កំពុងតែមានកូនមិនអាចនិយាយប្រាប់ការពិតទៅនាងពេលនេះបានទេវាអាចនឹងប៉ះពាល់ដល់អារម្មណ៍នាង អាចនឹងប៉ះពាល់ដល់កូនព្រោះទើបតែអាយុពីរខែនៅឡើយមិនទាន់រឹងមាំ គេត្រូវលាក់រឿងនេះឲ្យជិតមិនឲ្យឮដល់ត្រចៀក អាយឈីន ជាដាច់ខាតព្រោះភាគរយច្រើនណាស់ដែល យ៉ាហ្វី អាចនឹងមានគ្រោះថ្នាក់ដោយសារតែប្រពន្ធរបស់គេ។
YOU ARE READING
❦ម្ចាស់បេះដូង❦
Romanceសរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី