ភាគ ៣៦

743 34 1
                                    

រឿង #ម្ចាស់បេះដូង
ភាគ ៣៦

ព្រឹកថ្ងៃថ្មីរះបញ្ចេញពន្លឺបំភ្លឺលោកឲ្យមានពន្លឺជំនួសដោយភាពងងឹតរបស់ព្រះច័ន្ទ ជីហ្វី ក្រោកពីដំណេកស្របគ្នាជាមួយនឹងលោកប៉ាទើបនាំគ្នាចូលទៅបន្ទប់ទឹកសម្អាតខ្លួនដោយមានសម្លេងសើចក្អាកក្អាយនៃការប្រលែងគ្នាលែងរវាងលោកប៉ានិងកូនប្រុសសាច់ទ្រលុកសខ្ចីប្រៀបដូចពងមាន់បកបើស្តាប់មើលទៅហាក់មានសេចក្តីសុខជាខ្លាំង។ ប្រមាណជាសាមសិបនាទីក្រោយមកទើបនាំគ្នាចេញពីបន្ទប់ទឹកមកវិញដោយអាល្អិត ជីហ្វី មានកូនកន្សែងតូចពណ៌សរុំចង្កេះដូចជាលោកប៉ាដែរ ជីមីន លើកកូនប្រុសដាក់ឲ្យឈរលើពូកទើបដើរទៅយកសម្លៀកបំពាក់ឯកសណ្ឋានសាលាថ្មីមកស្លៀកឲ្យគេរួចសិតសក់វែកភ្លីមួយស្អាតឲ្យគេទើបរៀបចំចាត់ការខ្លួនឯងជាក្រោយរហូតដល់រួចរាល់ទើបពរគេចេញពីក្នុងបន្ទប់ចុះទៅខាងក្រោម។
   «អូ៎! កម្លោះតូចរបស់ម៉ែដោះថ្ងៃនេះសង្ហាខ្លាំងណាស់»គ្រាន់តែចុះមកដល់ខាងក្រោមភ្លាម ជីហ្វី ក៏ទទួលបានពាក្យសរសើរពីម៉ែដោះដោយមិនចាំយូរធ្វើឲ្យអាល្អិតញញឹមក្បួចមាត់ជ្រប់មុខនឹងទ្រូងលោកប៉ាទាំងអឹមអៀនទើបធ្វើឲ្យអ្នកគ្រប់គ្នាសើចនឹងរឹកពារគួរឲ្យស្រឡាញ់របស់គេពេញផ្ទះ។ ជីមីន ដាក់កូនប្រុសឲ្យអង្គុយលើកៅអីមុខតុអាហារដែលមានម្ហូបត្រៀបត្រារួចទើបដើរទៅទាញកៅអីអង្គុយជិតកូនប្រុសដែរ គ្រាន់តែដាក់ខ្លួនអង្គុយលើកៅអីមិនទាន់ទាំងក្តៅគូថផងក៏លេចវត្តមានរបស់ អាយឈីន មកអង្គុយរួមតុជាមួយធ្វើឲ្យស្នាមញញឹមមុននេះត្រូវរលាយបាត់ភ្លាមៗទាំងទើសទាល់ទើបខំប្រឹងចាប់ម្ហូបដាក់ចាននិងនិយាយជាមួយ ជីហ្វី ដើម្បីបន្លប់
   «ញាំឲ្យច្រើនណា ជីហ្វី»ជីមីន អង្អែលក្បាលកូនប្រុសរួចទើបងាកមកចាប់អារម្មណ៍ជាមួយម្ហូបក្នុងចានរបស់ខ្លួនវិញទាំងភ្នែកក៏ដៀងសម្លក់ទៅ អាយឈីន ក្នុងចិត្តចង់តែស្ទុះចេញឆ្ងាយពីតុអាហារភ្លាមៗតែក៏មិនចង់ឲ្យកូនប្រុសសួរនាំច្រើន។ ជីហ្វី ដួសបាយចូលក្នុងមាត់បណ្តើរងើបសម្លឹងមើលអ្នកម៉ាក់បណ្តើរតែពេលដែលត្រូវអ្នកម៉ាក់សម្លឹងវិញក៏ទម្លាក់ភ្នែកចុះយ៉ាងលឿនចំណែកខ្លួនក៏ញ័រទទ្រើកនៅភ័យខ្លាចរឿងយប់មិញមិនទាន់បាត់
   «ថ្ងៃនេះជាថ្ងៃ ជីហ្វី ចុះឈ្មោះចូលរៀនដំបូងឲ្យម៉ាក់ទៅជាមួយល្អដែរទេ?»អាយឈីន ផ្លាស់ប្តូរចរិកជាផ្អែមល្ហែមដាក់ ជីហ្វី វាជាទម្លាប់ទៅហើយនាងនិយាយពិរោះគួរឲ្យស្តាប់ជាមួយអាល្អិតនេះតែពេលនៅនឹងមុខ ជីមីន តែប៉ុណ្ណោះ
   «មិនល្អទេ ខ្ញុំតែម្នាក់ក៏គ្រប់គ្រាន់ហើយ! ជីហ្វី ឆ្អែតឬនៅកូន?»ជីមីន រហ័សឆ្លើយកាត់ប្រយោគនាងភ្លាមៗទាំងមិនសូម្បីតែយកកន្ទុយភ្នែកសម្លឹងនាងរួចទើបងាកទៅនិយាយជាមួយកូនប្រុសវិញ ជីហ្វី ក៏ងក់ក្បាល់ម៉ក់ៗបញ្ជាក់ថាឆ្អែតហើយដោយលើកកែវទឹកមកផឹកមុននឹងលោកប៉ាដឹងដៃចេញសម្តៅទៅឡានដែល គ្រីស៍ ត្រៀមចាំក្រោមការក្តាប់ដៃក្តាប់មាត់របស់ អាយឈីន។
   ក្រឡេកមកមើល យ៉ាហ្វី វិញម្តងអង្គុយនៅក្នុងបន្ទប់ម្នាក់ឯងនឹកដល់កូនប្រុសមិនដឹងរកវិធីណាទៅជួបគេម្តងទៀតបានបើឲ្យនាងទៅរកគេទាំងបែបនេះនោះគឺមិនបានទេ និយាយត្រង់ចុះនាងមិនទាន់ក្លាហានគ្រប់គ្រាន់ខ្លាចថាជួបជាមួយ ជីមីន នាងប្តូរជាទន់ជ្រាយ នាងសុំពេលមួយរយៈទៀតប៉ុណ្ណោះដើម្បីបំពេញភាពក្លាហាន។
   តុតុ សម្លេងគោះទ្វារពីខាងក្រៅបន្ទប់បន្លឺឡើងទើបដាស់អារម្មណ៍នាងឡើងវិញឲ្យដើរទៅបើកទ្វារបន្ទប់ហើយក៏គ្មានវត្តមានអ្នកណាទេក្រៅពីបងប្រុសរបស់នាងនោះដែរ
   «រៀបចំខ្លួនទៅបងនាំឯងទៅកន្លែងមួយ»
   «ទៅណាបងប្រុស?»យ៉ាហ្វី ជ្រិមភ្នែកសួរបងប្រុសទាំងក្តីងឿងឆ្ងល់
   «កុំសួរបងច្រើនបើសិនជាចង់ជួបកូនប្រុសឯងទៅរៀបចំខ្លួនឲ្យលឿនទៅ»ជុងហ្គុក ដាក់កំហឹតទៅកាន់នាងជាធម្មតាទេនេះជាទម្លាប់ទៅហើយគេមិនចូលចិត្តនិយាយច្រើនដឹងតែបញ្ជាតែមួយមុខ ចំណែក យ៉ាហ្វី គ្រាន់តែឮថាជួបកូនប្រុសមុខរីកដូចគ្រាប់ជីស្ទុះចូលក្នុងបន្ទប់ដើម្បីរៀបចំខ្លួនសឹងតែបាក់ក។

❦ម្ចាស់បេះដូង❦Where stories live. Discover now