ស្នេហាលោកមេបញ្ជាការឈាមត្រជាក់ {Part1}

1.3K 62 0
                                    

Part1

ព្រឹកព្រលឹមម៉ោងទើបតែ៥:០០ព្រឹកដែរកូនពួកអ្នកអភិជនទាំងអស់ស្មាលនេះនៅគេងយ៉ាងសុខស្រួលលើពូកនៅឡើយប៉ុន្តែសម្រាប់ខ្ញុំវិញបែរជាត្រូវងើបមកដើម្បីទទួលការស្តីបន្ទោសពីម្តាយចុងរបស់ខ្ញុំទៅវិញ។

ខ្ញុំឈ្មោះផាក ជីមីន អាយុ២១ឆ្នាំហើយជាកូនសេដ្ឋីនៅទីក្រុងប៊ូសាននេះឯងរាល់ថ្ងៃនេះចង់តែរត់ចេញពីផ្ទះឲតែបាត់ៗទេព្រោះតែម៉ែចុងនឹងបងចុសរបស់ខ្ញុំនេះតាមរករឿងមិនឈប់ឈរសោះហើយ។ ជាកូនដើមដែរមានសិទ្ធិពេញលេញក្នុងផ្ទះប៉ុន្តែខ្ញុំបែរជានៅប្រៀបដូជាអ្នកបម្រើទៅវិញមិនយុត្តិធម៌សោះ។

ក្នុងបន្ទប់មួយដ៏ធំទូលាយរបស់ខ្ញុំនេះណាបែរជាគ្មានរបស់មានតម្លៃអ្វីសោះនៅក្នុងនោះដឹងថាហេតុអ្វីទេ? ក៏ព្រោះតែម្តាយចុងជាទីស្រឡាញ់របស់ខ្ញុំទាំងអស់គាត់ប្រមូលយកទៅធ្វើជារបស់ខ្លួនអស់បែរជានិយាយទៅកាន់លោកប៉ាខ្ញុំថាជួយថែរក្សាឲបណ្តោះអាសន្ន។

ជំនួសដោយការដាក់តាំងរបស់មានតម្លៃខ្ញុំសុខចិត្តបិទរូបប្រុសស្អាតនៅក្នុងបន្ទប់ខ្ញុំវិញ។មើលមិនទ្រលាន់សោះមានតែអ្នកស្រឡាញ់តែតួក្នុងរឿង ប្រុសសង្ហារៗសាច់ដុំប្រាំមួយកង់ដូចគ្នាទេទើបយល់អារម្មណ៍ខ្ញុំគ្រាន់តែក៏អៀនដែរ។ខ្ញុំបិទវាដើម្បីឲយល់សុបិន្តល្អក្រែងលបានពួកតារាមកចូលក្នុងយល់សព្វខ្ញុំ T-T។

ខ្ញុំបានងើបចុះពីលើគ្រែរៀបចំទៅសម្អាតខ្លួននៅបានចុះចេញពីបន្ទប់ទៅជាន់ខាងក្រោមដោយគ្រាន់តែស្លៀកសម្លៀកបំពាក់សាមញ្ញបំផុតប្រៀបដូចជាផ្ទះមួយនេះមិនបានផ្តល់អ្វីដល់គេសោះហើយ។ចេញមកដល់ខាងក្រៅដៃស្រឡូនតូចសឹងតែគ្មានសាច់កំពុងតែកាន់អំបោះបោសសម្អាតស្លឹកឈើដែរបានជ្រុះនៅឯសួនច្បារម្នាក់ឯងទៅតាមទម្លាប់រាល់ថ្ងៃរបស់គេមុននឹងចេញទៅរៀន។

«ឆ្នាំនេះជាខ្ញុំបញ្ចប់ថ្នាក់ឆ្នាំទី៤ផ្នែកជំនួញហើយចាំមើលអ៊ីនោះនឹងមានលេសអ្វីមិនឲខ្ញុំធ្វើការខាងក្រៅទៀត!»

«នៅរអ៊ូស្អី ឯងត្រូវបោសឲស្អាតយល់ទេថ្ងៃនេះមិត្តយើងមកលេងបើធ្វើឲយើងទាស់ចិត្តបន្តិចឯងនឹងដឹងគ្នាជាមួយយើងមិនខាន» និយាយមិនទាន់ផុតពីមាត់ផងសម្លេងស្រ្តីម្នាក់ដែលមាននាមជាម្តាយចុងបានបន្លឺឡើងពីក្រោយខ្នងគេដោយប្រើពាក្យគំរោះគំរើយមកកាន់គេ។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Where stories live. Discover now