ស្នេហាលោកមេបញ្ជាការឈាមត្រជាក់💘 (19)

257 30 6
                                    

Part19

     ពេលយប់ជិតចូលមកដល់ ជុងហ្គុក ក៏ចូលខ្លួនមកជួយធ្វើកូនកាំបិតម្តាយខ្លួនហើយក៏ឆ្លៀតនិយាយរឿងនឹករលឹកដល់គ្នាផងដែរ។

     «ចុះគេវិញម៉ាក់?»

     « ជីមីន គេប្រហែលជានឹកឯងខ្លាំងណាស់ហើយព្រួយបារម្ភពីឯងក៏មិនតិចដែរ ចេះតែសួរពីដំណឹងឯងរហូតតែមិនហ៊ានសរសេរសំបុត្រអោយឯង ពេលខ្លះមិនសូម្បីតែមានបាយមួយពេលចូលពោះផងទើបឥឡូវសុខភាពគេខ្សោយបែបនេះ»

     «ម៉ាក់ដឹងដែរទេ?»

     «រឿងអ្វីដែរម៉ាក់មិនដឹងពីចិត្តឯងនោះ ឯងកាន់តែធំពេលនេះម៉ាក់ក៏កាន់តែចាស់ហើយ ពេលឃើញឯងបែបនេះម៉ាក់ក៏សប្បាយចិត្តដែរ គ្រាន់តែមនុស្សខ្លះវាមិនដូចយើងប៉ុណ្ណោះ» គាត់និយាយបណ្តើរជិតបន្លែបណ្តើរ ចំណែករាងក្រាស់វិញជាអ្នកហាន់សាច់។

     «ខ្ញុំមិនខ្វល់ទេ»

     «បង្ហើយការងារទៅមុនពេល ជីមីន ភ្ញាក់ក្តោបឪកាសនេះអោយល្អណាលោកកូនម៉ាក់ទៅលេងផ្ទះអ្នកមីងឯងតែមួយថ្ងៃទេយប់ស្អែកមកវិញហើយ» គាត់ទម្លាក់កាំបិតចុះនិយាយហើយច្បិចចុងច្រមុះរាងក្រាស់បន្តិច។

     «កូនដឹងហើយធ្វើដំណើរដោយសុវត្ថិភាពម៉ាក់» ជុងហ្គុក ញញឹមអោបម្តាយបន្តិចហើយប្រលែងវិញទើបអ្នកស្រីចនគាត់ដោះអៀមចេញដើរទៅយកកាបូបហើយចេញទៅបាត់។

     .....
     បន្ទាប់ពីចាត់ចែងអាហារពេលយប់ហើយ ជុងហ្គុក បានឡើងទៅខាងលើវិញដើម្បីដាស់កាយតូចអោយមកញ៉ាំអាហារ។

     « ជីមីន ភ្ញាក់រឺនៅ...!» ដោយគិតថា ជីមីន នូវគេងនៅឡើយទើបរាងក្រាស់បើកទ្វាបន្ទប់ចូលតែម្តង។ ប៉ុន្តែអ្វីដែលនាយឃើញបែរជាឃើញកាយតូចកំពុងបង្ហាញដងខ្លួនរបស់គេទៅវិញ។

     «មា-មានការអី!» ជីមីន ប្រញាប់យកអាវមកពាក់យ៉ាងលឿនហើយសួរទៅរាងក្រាស់វិញភ្លាមៗ។

     «ហ្អឹម~អាហារឆ្អិនហើយ ចុះមក» នាយគ្រហឹមងាកមុខចេញនិយាយរួចក៏បិទទ្វាចេញទៅបាត់។ ទាំងនាយនិងកាយតូចនៅឈរ ផ្ទៃមុខប្រែជាក្រហមឆ្អិនឆ្អៅបង្ហាញភាពខ្មាស់អៀនមកលើផ្ទៃមុខយ៉ាងច្បាស់។

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Donde viven las historias. Descúbrelo ahora