Part6
«ម៉េចក៏នៅទៀតអញ្ជឹង?» ពេលដែរដើរចេញពីនាយកម្លោះបានបន្តិច ជីមីន ងើយមុខសួរទៅអ្នកម្ខាងទៀត។
«ពេលនេះឯងជាមនុស្សនៅក្រោមខ្ញុំត្រូវទេ យ៉ាងណាខ្ញុំក៏គួរតែមកបញ្ជាក់ប្រាប់សាលារបស់ឯងឲបានដំណឹងដែរ ភ្លេចហើយហ្អេសថាធ្វើបាត់បង់ការចងចាំ?»
«យល់ហើយ» ជីមីន ងក់ក្បាលយល់សាច់រឿងឈប់មាត់ដើរទៅបន្តទៀតជាមួយរាងក្រាស់តម្រង់ទៅការិយាល័យនាយក។
...ការិយាល័យ...
«ដោយសារ ជីមីន ក៏ជាមនុស្សរបស់ខ្ញុំដូចនេះហើយខ្ញុំមានរឿងចង់និយាយជាមួយលោកបន្តិចសង្ឃឹមថាមិនរំខានពេលលោកនាយកទៅចុះ» កម្លោះសង្ហារជុងដាក់ខ្លួនអង្គុយលើសាឡុងក្បែរាងតូចនឹងទល់ប្រុសចំណាស់ ហើយពោលសម្តីឡើយដោយកែវភ្នែកមុតមាំ។«លោក! ក្នុងនាមជានាយកសាលាទាំងមូលខ្ញុំត្រូវមើលថែសិស្សឲម៉ត់ចត់ តាំងពីដើមមកខ្ញុំមិនដែលឃើញរូបលោកពាក់ព័ន្ធនឹង ជីមីន ឡើយតែសម្តីលោកដូចជាចង់និយាយថាលោកជាអាណាព្យាបាលគេយ៉ាងអញ្ជឹង» លោកយកសាលាពោះកំប៉ោងជ្រួញចិញ្ចើមចូលគ្នាតបទៅវិញទាំងមិនពេញចិត្ត។
«ប្រាកដឬអត់ថាមើលថែសិស្សយ៉ាងម៉ត់ចត់?...និយាយក៏ត្រូវម្យ៉ាងអាចចាត់ទុកថាពីពេលនេះទៅខ្ញុំជាអាណាព្យាបាលរបស់គេក៏បាន អ្នកស្រីផាកនឹងខ្ញុំពួកយើងបាននិយាយគ្នាហើយពេលនេះគេជាមនុស្សរបស់ខ្ញុំមិនស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូលផាកឡើយដូច្នេះខ្ញុំមានសិទ្ធិត្រូវនិយាយ» លោកនាយកគាំងនឹងសម្តីនាយរហូតមិនមានអ្វីមកតបក្រៅពីសម្លឹងមុខដែរគ្មានជាតិរបស់នាយ។
« ជីមីន ចេញទៅក្រៅសិនទៅខ្ញុំមានការនិយាយជាមួយនាយកតែពីរអ្នក» ជុងហ្គុក ងាកទៅសម្លឹងមុខរាងតូចជាការញញឹមបន្តិចដូចជាមានអ្វីចង់និយាយជាមួយនាយកតែពីរអ្នក។
«អឹម» រាងតូចងក់ក្បាលរួចងើបខ្លួនដើរចេញទៅទាំងក្នុងចិត្តចង់ដឹងថាអ្នកទាំងពីរនិយាយពីររឿងអ្វី។
«ពេលនេះយើងនៅតែពីរអ្នកហើយលោកមានស្អីចង់និយាយ?» លោកនាយកនិយាយ។

BẠN ĐANG ĐỌC
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Ngẫu nhiênជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។