Part16
ព្រូង~
សំឡេងទម្លាក់ខ្លួនចូលទឹកបានបន្លើឡើង។ ជីមីន នឹង ជុងហ្គុក បានបំពាក់អុកស៊ីសែនរួចចូលមកក្នុងបាតសមុទ្រជាមួយគ្នា។
ក្នុងបាតសមុទ្រពិតជាស្អាតខ្លាំងណាស់ទាក់ទាញចិត្តរបស់ ជីមីន គ្រប់កន្លែងតែម្តងមិនថារុក្ខជាតិឬសត្វឡើង។អ្នកទាំងពីរនៅមើលរហូតទាល់តែជិតអស់បំពង់អុកស៊ីសែនទើបឡើងត្រឡប់ទៅវិញ។
«ពួកយើងនៅទីនេះប៉ុន្មានថ្ងៃទៅ?» ឡើងមកលើកប៉ាល់វិញ ជីមីន ក៏សួរ។
«មិនប្រាកដទេ» នាយនិយាយហើយហុចកន្សែងឲ្យរាងតូចដណ្តប់ខ្លួនខ្លាចរងាមុននឹងបើកកប៉ាល់ត្រឡប់ទៅវិញព្រោះល្ងាចទៅហើយគេនៅចង់ទៅកន្លែងផ្សេងទៀត។
ទម្រាំជិះមកដល់ច្រាំងវិញនឹងទៅកន្លែងញ៊ាំអ៊ីតាមដែរខ្លួនរបៀបចំនោះគឺដល់ពេលយប់បាត់ទៅហើយ។ ជុងហ្គុក ជ្រើសយកកន្លែងVIPដើម្បីញ៉ាំអ្វីតែពីរអ្នកជាមួយកាយតូច។
មកដល់កន្លែង ជុងហ្គុក រៀងភ្ញាក់ផ្អើលបន្តិច ដោយសារខ្លួនត្រឹមកក់កន្លែងឲ្យរៀបចំធម្មតាប៉ុណ្ណោះ។ប៉ុន្តែលទ្ធផលចេញមកបែរជាមានផ្លាកុលាបបាច់លើខ្សាច់ជាច្រើននៅមានរាងជាបេះដូងថែមទៀត។
«តើលោកកម្មង់កន្លែងខុសទេដឹង?»
«ត្រូវហើយ...ប្រហែលជាអ្នកម៉ាក់ទៀតហើយ» រាងតូចគ្រាន់តែងក់ក្បាលវាមិនប្លែកទៀតទេសម្រាប់គេព្រោះវាមិនមែនលើកទីមួយ។
មិនបាននៅគិតច្រើនពួកគេដាក់ខ្លួនអង្គុយទល់មុខគ្នាក្រោមពន្លឺភ្លើងទានជាមួយខ្យល់កំពុងបក់មកល្វើយៗ នឹងក្លិនស្រទាប់ផ្កាកុលាបជ្រាបចូលច្រមុះក៏ល្អម្យ៉ាងដែរ។ពេលដែរគេលើកយកអាហារមក ជីមីន ញ៉ាំទាំងក្នុងចិត្តគិតរឿងជាច្រើន។
«វាមើលទៅដូចជាពួកយើងជាគូស្នេហ៍នឹងគ្នាអ៊ីចឹង» គិតបណ្តើរលួចសម្លឹងមុខរាងក្រាស់បណ្តើរ។ ឆ្គួតអ៊ីចឹង!!គេមិនដឹងឡើយថាហេតុអ្វីទើបគេគិតបែបនេះ។
«គេក៏មិនបានល្អវាដែរ» ជុងហ្គុក ក៏គិតក្នុងចិត្តដូចគ្នាហើយលួចញញឹម។

ВЫ ЧИТАЕТЕ
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Разноеជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។