Part17
ខ្ញុំឆ្ងល់បន្តិចដែរហេតុអ្វីក៏សុខៗស្រាប់តែមានគេមកលួចបាញ់គ្នាបែបនេះ។នៅពេលដែលគិតសព្វៗទៅ ជុងហ្គុក គាត់ជាអ្នកនៅក្នុងរជ្ជកាលអាចថា...សត្រូវដែរចង់សម្លាប់គាត់ក៏មិនតិចដែរ ដូច្នេះការរស់នៅរបស់គាត់តែងតែជួបរឿងបែបនេះមែនទេ?
........
បន្ទាប់ពីយប់នោះហើយ ជុងហ្គុក បានរៀបចំជើងយន្តហោះត្រឡប់ទៅកូរ៉េវិញតែម្តង ដោយសារតែមានការងារត្រូវបំពេញ។ជិះយន្តហោះអស់ប៉ុន្មានម៉ោងមកដល់ក៏មិនបានសម្រាកត្រូវចេញទៅកន្លែងហ្វឹកហាត់ដើម្បីប្រជុំជាមួយនឹងថ្នាក់លើតាំងពីល្ងាចរហូតយប់ជ្រៅហើយនៅតែមិនទាន់មកវិញ។« ជីមីន នៅធ្វើអ៊ីស្មាលនេះទៅហើយ?» អ្នកស្រីចនចុះមកខាងក្រោមក៏ឃើញកាយតូចកំពុងតែអង្គុយលេងទូរស័ព្ទនៅលើសាឡុងម្នាក់ឯង។
«គឺ...គឺថា» ជីមីន ភ្ញាក់មិនស្ទើរដែរសុខៗអ្នកស្រីចនមកមិនឲ្យដំណឹងហើយក៏តបមិនកើត ឲ្យគេនិយាយថាកំពុងរងចាំកូនប្រុសគាត់បានយ៉ាងម៉េច?
«រងចាំប្រុសជុងមែនទេ?...គេប្រហែលមិនមកទេថ្ងៃនេះ» ស្ត្រីចំណាស់ហាក់បីដូចជាដឹងចិត្តមិនចាំឲ្យសួរក៏និយាយប្រាប់។
«ហេតុអ្វីទៅអ្នកមីង?»
«កូនជុងមិនដែរធ្វើអ្វីប្រញ៉េប្រញាប់ឡើយលើកលែងតែនៅពេលសំខាន់ភាគច្រើនមិនមកវិញមួយថ្ងៃដោយសារប្រជុំ» គាត់និយាយរួចរៀងទម្លាក់ទឹកមុខចុះបន្តិច មិនសប្បាយចិត្តសោះចំពោះរឿងទាំងនេះ ព្រោះគាត់ដឹងច្បាស់ណាស់ថារវល់រឿងអ្វី។
«បាទ...» ជីមីន ងក់ក្បាលទើបអ្នកស្រីចនដើរចេញទៅផ្ទះបាយបាត់ចំណែកគេនៅសម្លឹងមើលមាត់ទ្វាមួយសន្ទុះទើបដាច់ចិត្តឡើងទៅបន្ទប់វិញ។
ម៉ោងពីរយប់ទៅហើយនៅតែមិនទាន់មករហូតដល់ ជីមីន គេងលង់លក់ទៅទាំងមិនដឹងខ្លួន។នៅពេលដែលភ្ញាក់មកវិញឃើញមេឃចាប់ផ្តើមភ្លឺឡើងវិញស្រាលៗទៅហើយទើបទម្លាក់ជើងចុះក្រោមដើរចេញពីបន្ទប់។ប៉ុន្តែពេលដើរបានដើរកាត់បន្ទប់អ្នកស្រីចនបែរជាកំពុងឮសម្លេងនិយាយគ្នា ច្បាស់ណាស់វាជាសម្លេងរបស់ ជុងហ្គុក ទើបហ៊ាននៅលួចស្តាប់ក្រៅបន្ទប់បែបនេះ។
YOU ARE READING
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Randomជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។