Part21
រាងព្រឹកបន្តិចអ្នកស្រីចនក៏បានត្រឡប់មកវិញដោយក្នុងចិត្តសង្ឃឹមរឿងរវាងកូនទាំងពីរបានដោះស្រាយរួច។ នៅពេលដែលគាត់ឈានជើងចូលមកខាងក្នុងឃើញពួកគេទាំងពីរនៅញ៉ាំអាហារ ហើយផ្ទៃមុខកូនរបស់ខ្លួនពោរពេញដោយស្នាមញញឹមបែបនេះគាត់បានដឹងយ៉ាងច្បាស់តែម្តងថាមានរឿងអ្វី។
«ម៉ាក់មកវិញហើយ»
«អ្នកមីងចង់ញ៉ាំអាហារពេលព្រឹកដែរទេ?»
«មិនអ៊ីទេមីងបានញ៉ាំរួចហើយទើបមក» អ្នកស្រីចនប្រញាប់និយាយឃាត់នៅពេលឃើញរាងតូចងើបខ្លួន។
«ថ្ងៃនេះពួកយើងទៅរើសឈុតសម្រាប់ចូលរួមកម្មវិធី ជីមីន ទៅម៉ាក់»
«មិនអ៊ីទេពួកឯងទៅរើសតែពីរអ្នកចុះ ម៉ាក់ត្រៀមរួចរាល់អស់ហើយ» គាត់និយាយហើយឆ្លៀតវៃចញ្ចើមដាក់កូនប្រុសហាក់បីដូចជាចង់ទុកពេលវេលាអោយនៅជាមួយកាយតូចតែពីរអ្នក។
«ចឹងក៏បាន»
បន្ទាប់ពីញ៉ាំអ៊ីហើយមួយសន្ទុះធំទើប ជុងហ្គុក និង ជីមីន បានចេញទៅរើសសម្លៀកបំពាក់ជាមួយគ្នានៅហាងសម្លៀកបំពាក់មួយ ដែលវាស្ថិតក្នុងផ្សារទំនើបដ៏ធំមួយ។
«តើចាំបាច់មកកន្លែងបែបនេះទេ?» ជីមីន សួរបណ្តើរខណៈពេលដែលពួកគេដើរចូលហាងនោះ។ គេនិយាយបែបនោះដោយសារគ្រាន់តែហាងនេះមួយសឹងតែវាយដាច់ពាក់កណ្តាលនៃជាន់នេះបាត់ទៅហើយ។
«វាមិនថ្វីទេចំពោះកម្មវិធីសំខាន់របស់ឯងនោះ»
"សួស្តីលោក" ដើរចូលមកក៏មានបុគ្គលិកនៅចាំទទួលរួចជាស្រេច។ បរិយាកាសហាងល្អ ទំហំធំទូលាយដែលសម្បូរទៅដោយពួកអ្នកមានជាច្រើនមកទិញនៅហាងនេះ។
«ដំបូងជួយរកឈុតណាដែលសាកសមនឹងគេ» ជុងហ្គុក បង្ហាញខ្លួនកាយតូចទៅកាន់បុគ្គលិក។
"លោកអាចរើសប៉ុន្មានឈុតដោយខ្លួនឯងមុននឹងខាងពួកយើងផ្តល់ជូន» និយាយតែប៉ិននេះបុគ្គលិកនោះក៏ងាកខ្លួនថើរចេញទៅ។
«អ៊ីចឹងទុកអោយខ្ញុំជាអ្នករើសសម្រាប់លោក» រាងក្រាស់ញញឹមងក់ក្បាលបណ្តោយតាមរាងតូចហើយខ្លួនចាំតែដើរពីក្រោយខ្នងគេប៉ុណ្ណោះ។
![](https://img.wattpad.com/cover/264427991-288-k267424.jpg)
ESTÁS LEYENDO
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
De Todoជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។