ស្នេហាលោកមេបញ្ជាការឈាមត្រជាក់​ (24)

682 40 4
                                        

part 24

     «លោកចង់ធ្វើស្អី!» ជីមីន រុញទ្រូង​ ជុនប៊េ មួយទំហឹងហើយគំហកដាក់ទាំងខឹងដែលធ្វើឆ្គួតៗបែបនេះ។

     «លោកប៉ាអោយឯងមកធ្វើការមែន ក៏មិនបានន័យថាឯងអាចឈ្នះនោះទេ»

     «ហឹស!! យើងដឹងតើថាមនុស្សចង់បានរបស់​គេដូចឯងម៉េចនឹងអោយយើងស្រួលៗទៅ» ជីមីន​ សើចហួសចិត្តនេះនាយអូសដៃគេមកពីចម្ងាយដើម្បីនិយាយរឿងអត់ប្រយោជន៏បែបនឹង?

     «ចុះម្នាក់នោះជាអ្នកណា?» ជុនប៊េ សម្រួលអារម្មណ៏ហើយសួរបន្តទៅរាងតូច។

     «អ្នកណា!» 

​     «ម្នាក់ដែលឯងនៅជាមួយនោះ»

     «ហើយវាទាក់ទងស្អីនឹងលោកឯង បើនិយាយរឿងឆ្គួតយកនេះឆាប់ចេញពីមុខខ្ញុំទៅ» ចប់សម្តីរាងតូចក៏ចង់ដើរចេញតែភ្លាមនោះ ជុនប៊េ​ បានទាញកន្រ្តាក់ដៃគេអោយត្រឡប់មកវិញ ហើយច្របាច់យ៉ាងណែនទឹកមុខបែបខឹងសម្បារធ្វើអោយ​ ជីមីន មាន​អារម្មាណ៍ភ័យខ្លាច។

  ​   «ខ្ញុំបាននិយាយហើយវាដល់ពេលឯងត្រូវត្រឡប់មកវិញ​ កុំគិតណាថាឯងអាចទៅនៅជាមួយអាម្នាក់នោះបានអោយសោះ»​ 

     «ល‍‍‍‍‍..លែង»​ ជីមីន អោនមុខចុះលែងហ៊ានសម្លឹងចំភ្នែកអ្នកចំពោះមុខ ព្រោះវារំលឹកគេទៅដល់ថ្ងៃដែល​ ជុនប៊េ ចង់សម្លាប់ខ្លួននោះ។

     «...មិនមែនខ្ញុំចង់ស្រែកទេ តែឯងក៏ត្រូវធ្វើតាមខ្ញុំ» ឃើញរាងតូចដូចជាខ្លាចទើបគេព្រមប្រលែងដៃហើយនិយាយតាមសម្រួលវិញ។

     «លោកឯងជាស្អីទើបចង់មកបញ្ជាខ្ញុំ ចង់ធ្វើស្អីក៏ធ្វើទៅគិតថាគេខ្លាចមនុស្សដូចជាលោកមែនទេ ស្រមៃទៅ»​ រាងតូចគំហកខ្លាំងៗច្រាននាយកម្លោះចេញពីផ្លូវខ្លួនហើយរត់ចេញតែម្តង។

     «....គេឆ្គួតហើយ» បានរួចផុតពីកន្លែងនោះហើយរាងតូចដកដង្ហើមធូរទ្រូង គេមិនយល់ចង់យកគេទៅធ្វើស្អីបើជាសត្រូវនឹងគ្នាសោះនឹង។

     ថ្ងៃទីមួយនៃការធ្វើការរបស់កាយតូចបែរជាត្រូវបានបំផ្លាញដោយស្នាដៃរបស់ ជុនប៊េ នាំអោយគេគ្មានអារម្ម៍ធ្វើការ ធុញថប់ចង់តែមកផ្ទះ។ រហូតមកដល់ពេលល្ងាចចេញពីធ្វើការមកឡានរបស់ ជុងហ្គុក ចតរងចាំរាងតូចជាស្រេច។

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 01, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Donde viven las historias. Descúbrelo ahora