Part15
«ខ្ញុំមិនដឹងទេ បើអ្នកម៉ាក់ជាអ្នករៀបចំគ្រប់គ្រងនោះ គ្រាន់តែទុកវាចោលទៅ...ឬក៏ឯងស្តាយពួកវាហ្អេស!!»
«ឆ្គួតអ្នកណាទៅស្តាយរបស់បែបនេះនោះ ឡប់សតិ» ឮអ៊ីចឹងហើយរាងតូចទម្លាក់របស់ដែរនៅក្នុងដៃយ៉ាងលឿន ងាកមុខចេញទាំងអៀន។ ជុងហ្គុក ញញឹមគែមមាត់សើចនឹងចរិតគួរឲ្យចាប់ក្រញិចរបស់ ជីមីន ។
.........
មួយសន្ទុះក្រោយ ជុងហ្គុក ចេញមកវិញដោយស្លៀកឈុតគេងហើយរួចជាស្រេច តែគ្រាន់តែនាយបើកទ្វាបន្ទប់ទឹកចេញមកគាំងស្តូកស្តឹងតែម្តង ពេលដែរឃើញ ជីមីន ស្លៀកឈុតគេងជើងខ្លីហើយផ្ទេកខ្លួនអានសៀវភៅលើពូគ្រវីជើងចុះឡើងទៅមក។"កំពុងទាក់ទាញឯងហើយតើនេះ!!" ជុងហ្គុក គិតឡើងនៅក្នុងចិត្តលេបទឹកមាត់ក្អឹក ដើរសម្តៅទៅរករាងតូច។
«ខ្ញុំគេងមុនហើយ» និយាយហើយនាយក៏ទម្លាក់ខ្លួនបិទភ្នែកគេងភ្លាមៗមិនចង់ចាំយូរខ្លាចក្រែងឃើញអ្វីផ្សេងទៀត។
ជីមីន ក៏មិនមាត់គេងក់ក្បាលដោយស្ងៀមស្ងាត់នៅផ្ចង់អារម្មណ៍អាចសៀវភៅរបស់ខ្លួនបន្ត។
~ថ្ងៃថ្មី~
ព្រឹកថ្ងៃថ្មីចូលមកដល់ម៉ោងទើបតែប្រាំមួយភ្លឺប៉ុណ្ណោះតែផ្ទៃមេឃភ្លឺបាត់ទៅហើយ។ ជុងហ្គុក ក្រោកពីគេងមុននាយបានឈុងកាហ្វេមួយកែវឈរផឹកនៅបង្កាន់ដៃខាងក្រៅផ្ទះមើលរលកសមុទ្រនឹងបក្សីដែរចាប់ផ្តើមមានហើរលើអាកាស។
«លោកអាហារពេលព្រឹកសម្រាប់ថ្ងៃនេះ» កំពុងនៅបណ្តែតអារម្មណ៍បុគ្គលិកម្នាក់បានដើរមកជាមួយរទេះរុញដាក់អាហារ។
«អគុណហើយ» នាយងក់ក្បាលជាសញ្ញាហើយបើកផ្លូវឲ្យគេចូលដើម្បីយកម្ហូបទៅទុកលើតុ។
«ចន ជុងហ្គុក ខ្នងរបស់ខ្ញុំឈឺខ្លាំងណាស់» ជីមីន ដើរចេញមកពីបន្ទប់ទាំងមួម៉ៅដោយមិនដឹងហេតុហើយក៏មិនចាប់អារម្មណ៍ថាកំពុងមានអ្នកផ្សេងនៅក្នុងនោះ។ គេដើរទាំងយកដៃច្រត់ចង្កេះទៅរករាងក្រាស់។
«យ៉ាងម៉េចទៀតហើយ??»
«ខ្នងរបស់ខ្ញុំឈឺសឹងតែបាក់ទៅហើយ»
![](https://img.wattpad.com/cover/264427991-288-k267424.jpg)
BẠN ĐANG ĐỌC
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Ngẫu nhiênជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។