Part5
ជីមីន ត្រូវបានស្នាក់នៅមន្ទីរពេទ្យអស់រយៈពេលមួយអាទិត្យជាងរងចាំឲរាងកាយរបស់គេកាន់តែប្រសើរទើបអាចចេញបាន ហើយក៏អាចទៅផ្ទះរបស់ ជុងហ្គុក បានសម្រេចដូចគ្នា។
«មិនយល់សោះទើបតែចេញពីពេទ្យហើយលោកយកខ្លួនខ្ញុំទៅតែម្តងហីនេះ! ខ្ញុំចង់ទៅសាលាណា ហេ៎តបអញតិចមើស៎ថ្លង់ទេហី» នៅក្នុងឡានកម្លោះតូចដូចជានៅមិនសុខសោះហើយ សួរទៅរាងក្រាស់មិនឈប់ដល់គេមិនឆ្លើយក៏ស្រែកយកតែម្តង។
«មិនទាន់ជាស្រួលបួលផងចង់ទៅរៀនស្អី ហើយអញៗដាច់សាច់ម្ល៉េសកញ្ញា ឆ្នាស់ឆ្នើមសម្បើមណាស់អាគេមិនឆ្លើយហើយស្រែកសួរទៀតណា» ជុងហ្គុក ជាន់ហ្វ្រាំងណាស់ឈប់នៅជិតចិញ្ចើមផ្លូវហើយងាកទៅនិយាយជាមួយរាងតូចវិញ។
«ឆ្នាស់ស្អី កញ្ញាស្អីលោកឯង ខ្ញុំត្រូវការទៅតែសាលាទេជូនទៅតិចមក»
«អត់ចង់»
«...ជូនទៅតិចមកណា» គេស្ងាត់មាត់បន្តិចរួចផ្លាស់ប្តូរទឹកមុខពាក្យសម្តីទៅជាទន់ភ្លន់វិញ។
«អត់មានកាតាបមិនបាច់ទៅទេ»
«សៀវភៅកាបូបអីខ្ញុំទុកក្នុងទូសាលាទេទៅបាន»
«អត់ទេ»
«លោកហ្អា ជិតឆមាសទី២ហើយខ្ញុំមិនចង់អខានទៀតទេណាជូនខ្ញុំទៅៗខ្ញុំលែងអីហើយ» រាងតូចចាប់កំភួនដៃអ្នកម្ខាងទៀតហើយធ្វើទឹកមុខគួរឲអាណិតសម្លឹងមើលទៅភ្នែកនាយមិនដាក់។
«...ក៏បាន» ជុងហ្គុក ខំទប់ចិត្តជាដាច់ខាតថាមិនយល់ព្រម តែម៉េចនឹងអាចឈ្នះបារមីល្បិចកិចកលរាងតូចបានទៅធ្វើមុខគួរឲស្រឡាញ់ដាក់គេចុងក្រោយក៏ចិត្តទន់ជាមួយដដែល។
«ហេហេ...ឈ្នះហើយ» ជីមីន ប្រលែងដៃចេញមកវិញរួចអង្គុយយ៉ាងមានសណ្តាប់ធ្នាប់មិនបញ្ចេញប្រតិកម្មអ្វីតែនៅក្នុងចិត្តវិញសប្បាយចិត្តចង់ហោះទៅហើយ។
ជុងហ្គុក បានបើកឡានបកទៅវិញតាមផ្លូវទៅសកលវិទ្យាល័យរបស់រាងតូចតាមសម្តីប៉ុន្តែកុំមើលមុខធ្វើដោយបង្ខំចិត្តនោះទេ។
ESTÁS LEYENDO
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
De Todoជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។
