Part13
«នេះកាតាបគេលោក» ថេយ៉ុង ប្រញាប់យកកាតាបស្ពាយរបស់រាងតូចអោយទៅរាងក្រាស់
«ខ្ញុំគិតថាគួរតែនាំគេទៅវិញហើយ សុំទោសដែររំខាន» នាយយកដៃម្យ៉ាងទទួលរបស់ពីថេយ៍មកស្ពាយពីចំហៀងដៃហើយនិយាយជាគួរទៅមិត្តរួមថ្នាក់របស់កាយតូច។
"មិនអ៊ីទេៗៗ" ពួកគេហ៎ាឡើងស្រោះគ្នាតែម្តង ជុងហ្គុក ញញឹមស្រាលហើយពរកាយតូចដើរចេញពីហាងបាត់។
«ឯងមានឃើញទេ ដូចចម្លែក» គ្រាន់តែរាងក្រាស់ទៅផុតភ្លាមពួកស្រីៗក្នុងនោះចាប់ផ្តើមនិយាយភ្លាមតែម្តង។
«ឃើញ!!!អួយយ៉ាាាា គិតដូចយើងទេនាង យូរីលែងពួយសុទ្ធតែពរផងនៀគ»
«សាំណាភ្លេចថតទុក Couple ឥតខ្ជោះផង»
«អើយខ្មោច Bl ចូលខ្លួនហើយ» ថេយ៉ុង ពោលឡើងទាំងញញឹមមិនសូវសមដែរមើលទៅស្រីៗដូចជាញាប់ញ័រដល់ហើយ។មិននៅខ្វល់ច្រើននាយយករបស់របរចេញទៅដូចគ្នា។
ជុងហ្គុក បាននាំកាយតូចមកក្នុងឡានហើយត្រឡប់ទៅផ្ទះវិញនូវបីគេឡើងទៅបន្ទប់វិញទៀតផង។មកដល់ក្នុងបន្ទប់របស់ ជីមីន នាយទម្លាក់គេអោយនៅលើពូកមុននឹងឈរច្រត់ចង្កេះសម្លឹងមើល។
«នែ៎! ងូតទឹកចេញផងស្អុយខ្លួនណាស់»
«ហឹម...ខ្ជិលណាស់ចង់ដេក» ជីមីន តបវិញទាំងក្រងួឆ្ងុបមុខទៅនឹងពូក។
«ហើុយៗ មិនបានស្អុយពូកឥឡូវហើយ» នាយចាប់ទាញដៃរាងតូចអោយក្រោកមកវិញហើយនិយាយ។
«ងងុយគេង» ជីមីន មិនខ្វល់ទេគ្រាន់តែរាងក្រាស់ដកដៃចេញវិញក៏ទម្លាក់ខ្លួនមួយទំហឹងទៅលើពូក។
«ហើុយ...ផឹកស្រវឹងខ្លួនឯងម៉េចក៏មកឲ្យគេមកពិបាកវិញ» ជុងហ្គុក ដកដង្ហើមធំទាំងនឿយចិត្តមុននឹងដើរចូលទៅក្នុងបន្ទប់ទឹកយកកន្សែងនឹងកូនចានដែកមកជូតខ្លួនអោយ។
«ស្រវឹងមិនងូតទឹកខ្លួនឯងទេណា តិចថាស្អែកឡើងមករករឿងថាខ្ញុំបំពានអ៊ីទៅ» ចេញមកវិញនាយរអ៊ូម្នាក់ឯងបណ្តើរចាប់ដោះអាវដែរប្រលាក់ជាប់ស្រានោះចេញបណ្តើរ។

BẠN ĐANG ĐỌC
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
Ngẫu nhiênជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។