ស្នេហាលោកមេបញ្ជាការឈាមត្រជាក់💘 (20)

249 31 3
                                        

Part20

     «មែនហើយ!!»

     «ខ្ញុំបានធ្វើអ៊ី?»

     «ហ៊ឹកៗ ម៉េចក៏លោកឯងធ្វើហើយមិនដឹងខ្លួនឯងអ៊ីចឹង ខឹងៗៗៗ» នៅពេលឃើញរាងក្រាស់មិនដឹងខ្យល់បែបនេះ ចិត្តរាងតូចកាន់តែឆេះស្រែកយំ គួកទ្រូងរាងក្រាស់មិនសំចៃដៃ។

     «អួយ!ឈ-ឈប់ នេះបើឯងមិនប្រាប់ផងខ្ញុំម៉េចនឹងដឹងទៅថាខ្ញុំបានធ្វើអ៊ី?» ជុងហ្គុក ចាប់កដៃរបស់កាយតូចហើយក៏សួរទៅវិញចង់ដឹងចម្លើយ។

     «ស្រី!»

     «ហ្អាស??»

     «ស្រីដែលលោកនិយាយទូរស័ព្ទជាមួយនោះជាអ្នកណាគេ» គេចាប់ក្របួចកអាវ ជុងហ្គុក ហើយខិតមុខទៅជិតនាយស្រែកសួរដោយការចង់ដឹង។

     «ស្រីណា? អ៊ែលី!» នាយលើកចិញ្ចើមឆ្ងល់សញ្ជឹងគិតមួយភ្លែតក៏នឹកឃើញថាខ្លួនបាននិយាយជាមួយតែ អ៊ែលី ម្នាក់គត់ថ្ងៃនោះ។

     «នឹងហើយៗ ហ៊ឹកៗ នៅថាមិនបានខុសទៀត?លោក...អ្ហឹក លោកឯងក្បត់ចិត្តខ្ញុំ» ទឹកភ្នែក សំបោរពេញមុខតែម្តងនិយាយទាំងដាច់ៗ។

     «...ក្បត់ខ្ញុំក្បត់ឯងបានយ៉ាងម៉េច» ជុងហ្គុក បានឮភ្លាមញញឹមសឹងតែដល់គល់ត្រចៀក ហើយក៏អស់សំណើរតែខំទប់តបទៅវិញដូចជាមិនដឹងអ្វី។

     «ហា៎!!និយាយគ្នានឹងនិយាយមុខខ្ញុំទៅថី ហ៊ឹក ចាំបាច់ធ្វើឯងដើរចេញ ខ្ញុំ...ហឹក ខ្ញុំចាំលោកឯងរាប់ខែដល់ពេលលោកឯងមកវិញក៏លេងសើចជាមួយចិត្តខ្ញុំ ហិក ស្រីស្អាតវាយ៉ាងម៉េច!! ខ្ញុំក៏ស្អាតដែរតើ សម្តីខ្ញុំមិនសំខាន់ហីម៉េចបានសើច» ជីមីន ពេបមាត់ទ្រហោរយំដូចក្មេងស្រែកដាក់រាងក្រាស់ ធ្វើអោយនាយទប់សើចមិនជាប់ក៏ធ្លោយចេញមក។

     «ហាសហា៎...អត់ទេៗ ចាំបន្តិចឯងខឹងខ្ញុំព្រោះខ្ញុំនិយាយជាមួយស្រីផ្សេងដោយមិននៅជិតឯងមែនទេ» ជុងហ្គុក សើចឡើងក្រហមមុខតែក្រវីដឹងចុះឡើងរហូតថាខ្លួនមិនបានសើច មួយសន្ទុះទើបនាយសម្រួលអារម្មណ៍ហើយសួរទៅវិញ។

     «ហ្ហឹក~ អឹម!» កាយតូចអោបដៃចូលគ្នាងក់ក្បាល។

     «ដូច្នេះឯងប្រច័ណ្ឌខ្ញុំ?»

ស្នេហាលោកមេបញ្ជាការឈាមត្រជាក់Where stories live. Discover now