Part10
លោកផាកបើកឡានចេញពីផ្ទះរបស់ត្រកូលចនវិញជាមួយការខឹងសប្បារព្រោះមិនត្រឹមតែមិនអាច ជីមីន មកវិញបាននោះទេថែមទៀតត្រូវទទួលភាពអាម៉ាស់ពីអ្នកស្រីចនបន្ថែមទៀត។
«បង...ផាច់!» អ្នកស្រី ស៊ូហេ ឃើញស្វាមីត្រឡប់មកវិញបែបនេះមានក៏ក្រោកឈរដើរទៅទទួលតែពេលទៅដល់បែរជាត្រូវបុរសចំណាស់ទះកំផ្លៀងខ្លួនទៅវិញ។
«ប៉ាមិចក៏ទះម៉ាក់!!» កូនប្រុសរបស់គាត់ឃើញលោកផាកទះម៉ាក់ខ្លួនបែបនេះប្រញាប់រត់ចូលមក។
«នៅមានមុខមកទទួលយើងទៀតហ្អេសនរណាឲនាងលក់ ជីមីន ដោយគ្មានការអនុញ្ញាតពីយើង យើងចង់តែហើុយ!!» បុរសចំណាស់គំហកខ្លាំងៗដាក់ប្រពន្ធហើយក៏រកយាដៃទះអ្នកស្រី ស៊ូហេ មួយកំផ្លៀងទៀត។
«ប៉ាៗស្ងប់អារម្មណ៍សិនទៅ» នាយកម្លោះចាប់ដៃលោកផាកជាប់ហើយឈរពាំងឲម៉ាក់ខ្លួនព្យាយាមសម្រួលអារម្មណ៍លោកផាក។
«ខ្ញុំគ្រាន់តែលក់វាទេតើមិនឃើញមានខាតបង់អ្វីឯណាបងមិចក៏មកកញ្រ្ជោលខឹងនឹងអូនបែបនេះ»
«អ្នកដែរទិញគេនោះជាត្រកូលចននាងប៉ាភ្លើនិយាយមានខួរគិតខ្លះទេ!» ឮសម្តីប្រពន្ធតបផ្គើនបែបនេះលោកផាកកាន់តែខឹងខ្លាំងឡើង។
«ថាម៉េច!ត្រកូលចន» អ្នកស្រី ស៊ូហេ នឹងកូនលាន់មាត់ឡើងព្រមគ្នាតែម្តងជាមួយភាពភ្ញាក់ផ្អើល។
«ចប់ហើយ» ស្រ្តីចំណាស់ចាប់ផ្តើមភ័យខ្លួនធ្វើមុខស្លើគ្រាប់ភ្នែកនៅមិនស្ងៀមងាករេចុះឡើង។
«អឺចប់ហើយ ពេលនេះត្រូវរកវិធីយកគេមកវិញឲបានមិនចង់មានរឿងនោះ ហ៊ឹស» ចប់សម្តីភ្លាមលោកផាកក៏ឡើងទៅខាងលើបាត់នៅយូរខ្លាចទ្រាំមិនបានទៀត។
«ធ្វើយ៉ាងម៉េចទៅកូន!»
«មិនអីទេម៉ាក់ចាំខ្ញុំសាកទៅនិយាយជាមួយនឹងលោកចនម្តងទៀតយ៉ាងណាគេក៏បាត់បង់ការចងចាំមិនអាចធ្វើអ្វីបានដែរ»
«អឹម»
~ភូមិគ្រឹស្តត្រកូលចន~
អ្នកស្រីចនបានចូលធ្វើម្ហូបអាហារពេលល្ងាចដោយផ្ទាល់ដៃសម្រាប់រាងតូច។ ជីមីន មានអារម្មណ៍ថាក្តីសុខខ្លាំងណាស់នៅពេលដែរអ្នកស្រីចនយកចិត្តទុកដាក់មិនប្រកាន់នឹងគេបែបនេះសូម្បីតែរាងក្រាស់ក៏ដូចគ្នា។
![](https://img.wattpad.com/cover/264427991-288-k267424.jpg)
ESTÁS LEYENDO
ស្នេហាលោកមេបញ្ជាការឈាមត្រជាក់
De Todoជាមនុស្សដែលម៉ត់ចត់នឹងការងារគោរពតាមវិន័យយ៉ាងតឹងតែងដោយគ្មានការយោគយល់ប៉ុន្តែប្រែខុសស្រឡះនៅពេលដែរបាននៅជិតក្មេងប្រុសម្នាក់នោះហើយមិនយល់ថាហេតុអ្វីដឹងត្រឹមថាចង់ថ្នាល់ថ្នមគេទុកជារបស់មានតម្លៃសម្រាប់ខ្លួន។